១. ធ្លាក់សខុសធម្មតា
អំឡុងពពោះ ស្រីៗចៀសមិនរួចពីបញ្ហាធ្លាក់សនោះទេ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ នេះដោយសារអ័រម៉ូនប្រែប្រួល ធ្វើឲ្យការផលិតសារធាតុរាវទប់ស្កាត់បាក់តេរីក្នុងទ្វារមាសកាន់តែច្រើនជាងមុន ម្យ៉ាងវិញទៀតដោយសារតែពោះកាន់តែធំ យើងពិបាកធ្វើអនាម័យប្រដាប់ភេទ។ ត្បិតតែការធ្លាក់សពេលពពោះជារឿងធម្មតាក៏ពិតមែន តែបើម៉ាក់ៗមានធ្លាក់សច្រើន មានពណ៌ ស្អិត និងក្លិនឆ្អាប ឬស្អុយនោះ ត្រូវប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ ព្រោះវាជាសញ្ញាធ្លាក់សមានជំងឺ។
អត្ថបទពាក់ព័ន្ធ៖ ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់?
២. ឃ្លៀក និងក ឡើងខ្មៅ
បរិវេណក និងឃ្លៀកឡើងខ្មៅ ក៏បណ្តាលមកពីការប្រែប្រួលអ័រម៉ូនដែរ ហើយស្ត្រីពពោះភាគច្រើនជួបប្រទះបញ្ហាទាំងនេះ ម្នាក់ៗមិនសូវហ៊ានពាក់អាវវាលៗនោះទេខ្មាសគេ ។ បញ្ហាឃ្លៀក និងកឡើងខ្មៅខុសធម្មតា ម៉ាក់ៗកុំព្រួយពេកអី វានឹងបាត់ទៅវិញពេលយើងសម្រាលកូនរួច។