តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាកាសធាតុក្តៅអ៊ីចឹង ស្ត្រីពពោះញ៉ាំអាហារទាំងនេះល្អបំផុត

    អាកាសធាតុក្តៅអ៊ីចឹង ស្ត្រីពពោះញ៉ាំអាហារទាំងនេះល្អបំផុត

    អាកាសធាតុ​ក្តៅ​បែប​នេះ ​ធ្វើ​ឲ្យយើង​ឃ្លាន​របស់​ត្រជាក់ៗ តែអ្វី​ដែល​ពិបាក​ទ្រាំសម្រាប់​ម៉ាក់ៗ​ពពោះ ​គឺ​ការ​តម​ចំណី​អាហារ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​គត៌ មិន​ហ៊ាន​ញ៉ាំ​អី​ផ្តេសផ្តាស​ទេ។ កុំ​បារម្ភ! លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ បាន​ណែនាំ អាហារប៉ុន្មាន​មុខ​នេះ ដល់ម៉ាក់ៗមានផ្ទៃពោះ ដើម្បីទប់ទល់​នឹងអាកាសធាតុក្តៅនេះ។

    – បន្លៃបៃតង៖ បន្លែបៃតងសម្បូរជាតិទឹក ​មាន​រសជាតិ​ឆ្ងាញ់ សម្បូរវីតាមីន និងសារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ដែល​អាច​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​អំឡុង​ពេល​ពពោះ។

    – ផ្លែឪឡឹក៖ ផ្លែឈើ​មួយ​នេះ​ស័ក្តិ​សម​បំផុត​សម្រាប់​ខែក្តៅ ហើយ​វា​ផ្តល់​ជាតិ​ទឹក​បាន​ល្អ​ទៀត​ផង។ វា​ជា​អាហារ​សម្រន់​ដ៏​ល្អ​មួយ​ ដែល​ធ្វើ​ឲ្យ​យើងមាន​អារម្មណ៍​ស្រស់​ស្រាយ នៅ​ពេល​បែក​ញើស​ពេញ​ខ្លួន។

    – ស៊ុត៖ ការ​ញ៉ាំ​ស៊ុត​គឺ​ជា​វិធី​ល្អ​មួយ​ក្នុង​ការ​ផ្តល់​ប្រូតេអ៊ីន​ដល់​រាងកាយ។ លើស​ពីនេះ ស៊ុត​ផ្តល់​នូវ​សារធាតុ micronutrients ដែល​ជា​សុទ្ធសឹង​តែ​ជា​សារធាតុ​រាង​កាយ​​ចាំ​បាច់​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ។

    – ពពួក​ផ្លែប៊ើរី៖ ពពួក​ផ្លែ​ប៊ឺរី ដូចជា ស្រ្តរប៊ឺរី ប្ល៊ូរប៊ឺរី ឬ blackberry សម្បូរ​ទៅ​ដោយសារធាតុ​ប្រឆាំងអុកស៊ីដកម្ម និង​ជាតិ​សរសៃ ដែល​អាច​ជួយ​បញ្ហា​ទល់​លាមក​ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ។

    – យ៊ាអួរ៖ វា​ផ្តល់​នូវ​អាហារូបត្ថម្ភ និង​ប្រូតេអីន​ក្នុង​បរិមាណ​ល្អ​គួរសម។ មិន​តែប៉ុណ្ណោះ វា​ស័ក្តិសម​នឹង​រដូវ​ក្តៅ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អឡើង​វិញ​ពេល​ក្តៅ​ខ្លាំង។

    – ត្រសក់៖ ផ្លែ​ត្រសក់​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក ហើយ​ផ្តល់​ភាព​ត្រជាក់​ដល់​រាងកាយ​ទាំងមូល ព្រម​ទាំង​ភ្នែក​ផងដែរ។ ប្រសិន​បើ​មាន​អាលែកហ្ស៊ី ឬគេង​មិន​លក់ សាក​ល្បង​ញ៉ាំ​ត្រសក់​លេង ១-២ផ្លែ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ ជាពិសេស​នៅ​ពេល​មាន​ផ្ទៃពោះ។​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 24/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: