ស្រីៗត្រូវដឹងពីការពិនិត្យពោះ-ឈាម-ទឹកនោម ការចាក់វ៉ាក់សាំង ពេលមានផ្ទៃពោះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 8 ខែ​ឧសភា 2020
Share now

អំឡុង​មាន​ផ្ទៃពោះ ជា​ពេល​ដែល​ស្ត្រី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ តាម​ដាន​សុខភាព​ឲ្យ​ជាប់​លាប់ នោះ​ទើប​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ផ្ទៃ។ ដើម្បី​ជា​ចំណេះ​ដឹង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដំបូងៗ និង​ស្ត្រី​ដែល​ត្រៀម​យក​កូន Hello គ្រូពេទ្យ​ នឹង​លម្អិត​ពី​អត្ថប្រយោជន៍​នៃ​ការ​ពិនិត្យ​ផ្ទៃពោះ​តាម​ត្រីមាស​នីមួយៗ ការ​ពិនិត្យ​ឈាម-ទឹកនោម ការ​ចាក់​វ៉ាក់សាំង និង​ថ្នាំ​ផ្សេងៗ។

១. ការ​ពិនិត្យ​ផ្ទៃពោះ

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ការ​ពិនិត្យ​ផ្ទៃពោះ​មាន​សារៈសំខាន់​ណាស់ ដើម្បី​តាម​ដាន​ការ​វិវត្ត​សរីរាង្គ និង​ដឹង​ពី​ជំងឺ​ផ្សេងៗ​របស់​ទារក​នៅ​ក្នុង​ផ្ទៃ។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការ​ពិនិត្យ​ផ្ទៃពោះ​ទាំង​៣​ត្រីមាស។

ការ​ពិនិត្យ​ផ្ទៃពោះ​នៅ​ត្រីមាស​ទី១

– តើ​មាន​កូន​មែន ឬ​អត់?
– កូន​ចាប់​កំណើត​ថ្ងៃ​ណា? គ្រប់​ខែ​ថ្ងៃ​ណា?
– ម្តាយ​មាន​កត្តា​ប្រឈម គ្រោះ​ថ្នាក់​ឬ​ទេ?

ការ​ពិនិត្យ​ផ្ទៃពោះ​នៅ​ត្រីមាស​ទី២

– តើ​ទារក​ក្នុង​ផ្ទៃ​លូត​លាស់ សមស្រប​តាម​អាយុ​របស់​គេ ដែរ​ឬទេ?
– តើ​ម្តាយ​មាន​ជំងឺ​អំឡុង​ពេល​ពពោះ? (ឧ. លើសឈាម,ទឹកនោមផ្អែម, បេះដូង…)
– តើ​កូន​អាច​ប្រឈម​កើត​មុន​ខែ​ឬទេ?

ការ​ពិនិត្យ​ផ្ទៃពោះ​នៅ​ត្រីមាស​ទី៣

– មើល​ការ​លូតលាស់​របស់​ទារក
– ដើម្បី​វាយ​តម្លៃ និង​រៀប​ចំ​ទុក​ជា​មុន ថា​តើ​កូន​អាច​កើត​បាន​តាម​ធម្មជាតិ ឬ​ក៏​ត្រូវ​វះកាត់។

អត្ថបទពាក់ព័ន្ធ៖

២. ការពិនិត្យឈាម និងទឹកនោម

ពេល​ចាប់​ផ្តើម​មាន​កូន៖ ការ​ពិនិត្យ​រក​ក្រុម​ឈាម គ្រាប់​ឈាម និង​ជំងឺ​ផ្សេងៗ រួមទាំងពិនិត្យ​ជាតិ​ស្ករ ក្នុង​ឈាម ខ្វះ​ជាតិ​ស្ករ ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។

ពេល​ជិត​សម្រាល៖ ការ​ពិនិត្យ​ឈាម​នៅ​រយៈពេល​នេះ​មាន​សារៈសំខាន់ សម្រាប់​ត្រៀម​នៅ​ពេល​សម្រាល (សម្រាល​ដោយ​ធម្មជាតិ ឬ​វះកាត់)។

បើ​មិន​មាន​ករណី​ចាំបាច់​ទេ ការ​ពិនិត្យ​ឈាម​ធ្វើ​ឡើង​តែ​២ដង​ប៉ុណ្ណោះ គឺ​ពេល​ចាប់​ផ្តើម​មាន​កូន និង​ពេល​ជិត​សម្រាល​កូន តែ​ចំពោះ​ការ​ពិនិត្យ​ទឹកនោម​វិញ ស្ត្រី​ពពោះ​អាច​ពិនិត្យ​រាល់​ខែ​ដើម្បី​តាមដាន​ពី​ជាតិ​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម។

៣. ការ​ចាក់​វ៉ាក់សាំង

អំឡុង​ពេល​មាន​ផ្ទៃពោះ វ៉ាក់សាំង​មួយ​ចំនួន​ចាំបាច់​ខ្លាំង​ណាស់ ហើយ​ក៏​គ្មាន ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ក្នុង​នោះ​មាន​វ៉ាក់សាំ​ងតេតាណុស និង​ផ្តាសាយ។

អត្ថបទពាក់ព័ន្ធ៖

៤. ការ​ទទួល​ថ្នាំជាតិដែក និងវីតាមីន

ថ្នាំជាតិដែក៖ អំឡុង​មាន​ផ្ទៃពោះ​ស្ត្រី​ត្រូវការ​ជាតិ​ដែក​ទ្វេដង ដើម្បី ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម សម្រាប់​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេងៗ និង​កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង​ទាំង​ម្តាយ​កូន បន្ថយ​ហានិភ័យ​ផ្សេងៗ​ពេល​សម្រាល។ តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ស្ត្រី​ពពោះ​ត្រូវ​លេប​ថ្នាំ​ជាតិ​ដែក​ចំនួន ៩០ គ្រាប់។

អាស៊ីដ​ហ្វូលិក ជួយ​បង្ការ​កូន​ក្នុង​ពោះ​ពី​ការ​ឆែបមាត់ ពក​ឆ្អឹង​ខ្នង បេះដូង​ប្រហោង។ ម៉ាក់​អាច​ញ៉ាំ​ថ្នាំ​នេះ​ពេល​ត្រៀម​មាន​ផ្ទៃពោះ អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​សម្រាល​កូន។
វីតាមីន​ផ្សេងៗ។ ចំណែក​វីតាមីន​ផ្សេងៗ ជួយ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ ព្រម​ទាំង​អាច​បង្ការ​ពី​ជំងឺ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ជំនឿផ្សេងៗជុំវិញការពពោះ (វីដេអូ)

ជំនឿ​មិន​សម​ហេតុផល​មួយចំនួន​ដែល​ចាស់​ៗ​តែង​លើក​ឡើង​ទាក់ទង​នឹង​ស្ត្រីពពោះ ...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ Chan Vutha

ឃ្លាន​ផ្តេស​ផ្តាស​ពេល​ពពោះ ដោយ​សារ​កត្តា​អ្វី មាន​ទាក់​ទង​នឹង​ភេទ​គភ៌​ដែរ​អត់?

ពពោះ - ចេះ​តែ​ឃ្លាន​នេះ​ឃ្លាននោះអំឡុង​ពេលពពោះ​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​ឃ្លាន​នេះ គឺ​មាន​មូលហេតុ​ជាក់លាក់​របស់​វា ពេល​ខ្លះ​គេជឿថា​ពាក់ព័ន្ធនឹងភេទកូនទៀត...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ សន សុភា
មានផ្ទៃពោះ, ពពោះ 25 ខែ​ឧសភា 2020

សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

ពពោះ-ស្រ្តី​មាន​ផ្ទៃពោះ​ទាំង​អស់​ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ និង​ផ្លែ​ឈើ​ល្អ​ៗ ដើម្បី​បំប៉ន​សុខភាព ព្រម​ទាំង​ការ​លូតលាស់​ក្នុង​ផ្ទៃ។ ក្នុង​នោះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
មានផ្ទៃពោះ, ពពោះ 25 ខែ​ឧសភា 2020

កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត?

តិចនិកចិញ្ចឹមកូន - នាម​ជា​ម៉ាក់ប៉ា​គ្មាន​អ្វី​សប្បាយ​ស្មើ​នឹង​ឃើញ​កូនៗ​មាន​សុខភាព​ល្អ ថែម​ទាំង​ឆ្លាត​វាងវៃ​នោះ​ទេ តែ​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​បាន​ល្អ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

អត្ថបទគួរអាន

ថែទាំកូន

កូនចេះក្រឡាប់ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងទាំងនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
សុកពាំងមាត់ស្បូន

សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានប្រភេទ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
រលាកសន្លាក់

លើសជាតិអាស៊ីដជាមូលហេតុចម្បងបណ្ដាលឲ្យរលាកសន្លាក់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
COVID-19

ការរកឃើញវិជ្ជមាន COVID-19 ២ករណីថ្មីៗនេះ ជារលកទី២នៅខ្មែរមែនទេ?

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020