ចំពោះម៉ាក់ៗដែលពពោះត្រូវប្រយ័ត្នប្រយែង និងថែទាំសុខភាពឲ្យបានខ្ពស់ ព្រោះពេលឈឺមិនស្រួលក្នុងការលេបថ្នាំនោះទេ។ មួយវិញទៀត ត្រូវប្រកាន់ខ្ជាប់អនាម័យខ្លួនប្រាណ ពិសេសតំបន់ទ្វារមាស កាន់តែត្រូវការសម្អាតទ្វេដង ហេតុដូចនេះហើយការប្រើបង្គន់សាធារណៈចំពោះម៉ាក់ៗ ត្រូវតែចេះមើលថាស្អាត ឬមិនស្អាត។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹង អ្នកមានផ្ទៃពោះ បើចង់ចូលបន្ទប់ទឹកសាធារណៈ ត្រូវតែចេះបាញ់ទឹក និងជូតសម្អាត ដើម្បីឲ្យមេរោគតោងទាម ធ្លាក់ចូលក្នុងបង្គន់ឲ្យអស់ ព្រោះយើងងាយនឹងឆ្លងមេរោគផ្សេងៗខ្លាំងណាស់។