home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់ៗកំពុងពពោះ អាចញ៉ាំសណ្ដែកដីបានឬអត់?

ម៉ាក់ៗកំពុងពពោះ អាចញ៉ាំសណ្ដែកដីបានឬអត់?

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ស្រីៗ​យើង​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ និង​ទាមទារ​ឲ្យ​ធ្វើ​រឿង​ជា​ច្រើន​ដើម្បី​សុខភាព​ម៉ាក់ៗ និង​ប៊េប៊ី​ក្នុង​ផ្ទៃ។ អ្វីដែល​ម៉ាក់​គួរធ្វើ​មាន​​ដូចជា​ត្រូវ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ឲ្យ​បាន​គ្រប់​គ្រាន់ កុំ​ជក់បារី ឬ​ធ្វើ​លំហាត់​ប្រាណ​ជា​ដើម។

នៅ​ពេល​និយាយ​ពី​របប​អាហារ​គឺ​ត្រូវ​មាន​ការ​យកចិត្តទុកដាក់​ខ្លាំង​ព្រោះ​មាន​ចំណី​អាហារ​មួយ​ចំនួន​គឺ​មិន​គួរ​ញ៉ាំ​ទេ​ដោយ​អាហារ​ទាំង​នេះ​អាច​បង្ក​បញ្ហា​អាលែកហ្សីបាន​។ នៅ​ឆ្នាំ​២០០០ សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក​បាន​ណែនាំ​ដល់​ម៉ាក់ៗ​ដែល​ងាយ​នឹង​អាលែកហ្សី​ជាមួយ​អាហារ​ឲ្យ​ចៀសវាង​​ញ៉ាំ​សណ្ដែកដី ឬ​គ្រាប់​ផ្លែឈើ (Nuts) អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ដើម្បី​បង្ការ​មិន​ឲ្យ​ទារក​មាន​អាលែកហ្សី​ដែរ។ អ្នកជំនាញ​ទាំងនោះ​​ក៏​បាន​ព្រមាន​មិន​ឲ្យ​ញ៉ាំ​សណ្ដែកដី​ពេល​កំពុង​បំបៅ​ដោះ​កូនដែរ​។ ប៉ុន្តែ​ការណែនាំ​នេះ​គឺ​ជា​រឿង​ចាស់​តែ​ប៉ុណ្ណោះ។

ប្រសិនជាយើង​មិន​មាន​អាលែកហ្សី​ជាមួយ​សណ្ដែក​ដី​ទេ ដូចនេះ អំឡុង​ពេល​មាន​ផ្ទៃពោះម៉ាក់ៗ​នៅ​តែ​​​អាច​ញ៉ាំវា​​បានជា​ធម្មតា​។ ប៉ុន្តែ​ប្រសិនជា​មាន​អាលែកហ្សី​​នឹង​សណ្ដែក​ដី ឬ​អាហារ​ផ្សេង​ទៀត​ យក​ល្អ​គួរ​ចៀស​វាង​អាហារ​ទាំង​នោះ។ យ៉ាង​ណា​មិញ​សណ្ដែក​ដី​គឺជា​អាហារ​ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ ព្រោះ​សណ្ដែកដី​សម្បូរ​ដោយ​ប្រូតេអ៊ីន និង​Folate។ Folate និង​អាស៊ីដ​ហ្វូលិក​អាច​ជួយ​បង្ការ​ពិការភាព​ពី​កំណើត​របស់​ទារក ជាពិសេស​ការ​លូតលាស់​ខួរក្បាល និង​ឆ្អឹងខ្នង​ទារក។

ការសិក្សា​ថ្មី​មួយ​ក៏​បាន​រក​ឃើញ​ថា​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិន​មាន​អាការៈ​អាលែកហ្សី​ហើយ​ញ៉ាំ​សណ្ដែកដី​ប្រាំ​ដង ឬ​ច្រើន​ជាង​នេះ​​ក្នុង​មួយ​សប្ដាហ៍​ ទារក​មាន​​ភាគ​រយ​តិច​​​ដែល​​នឹង​​មាន​​អាលែកហ្សី​​ជាមួយ​​នឹង​​សណ្ដែក​ដី​។ ការ​រក​ឃើញ​ថ្មី​នេះ​ក៏​បាន​លើក​ឡើង​ថា​ការ​ញ៉ាំ​អាហារ​ច្រើន​ប្រភេទ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​ជួយ​ទារក​មាន​ភាព​ធន់​នឹង​អាហារ​ផ្សេងៗ​ និង​បន្ថយ​ហានិភ័យ​អាលែកហ្សី។

គួរ​បញ្ជាក់​ផង​​ថា ប្រសិន​ជា​ក្នុង​គ្រួសារ​របស់​យើង​មាន​សមាជិក​ណា​ម្នាក់​មាន​អាការៈ​អាលែកហ្សី យក​ល្អ​ម៉ាក់ៗ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​បញ្ហា​អាលែកហ្ស៊ីនេះ​ផង​ដែរ​​។

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthline.com/health/allergies/peanuts-during-pregnancy#Peanuts-during-pregnancy

https://www.webmd.com/baby/features/peanuts-pregnant

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 23/07/2020
ត្រួតពិនិត្យដោយ គឹម កាណែល