home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពពោះ ម៉ាក់ៗពិនិត្យសុខភាពប៉ុន្មានចំណុចនេះ អាចរកឃើញជំងឺខ្សោយបញ្ញាពីកំណើត

ពពោះ ម៉ាក់ៗពិនិត្យសុខភាពប៉ុន្មានចំណុចនេះ អាចរកឃើញជំងឺខ្សោយបញ្ញាពីកំណើត

ការ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ជា​កត្តា​សំខាន់​មួយ​សម្រាប់​ម៉ាក់​ៗ​ពពោះ​អាច​ដឹង​ពី​ស្ថានភាព​​សុខភាព ក៏​ដូច​ជា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ម៉ាក់​ៗ​ចំពោះ​ការ​ថែ​ទាំ​សុខភាព​ទាំង​ម្ដាយ និង​អា​អូន​ក្នុង​ផ្ទៃ​ដែរ។ ក្រៅ​ពី​នេះ បើ​ពិនិត្យ​សុខភាព​តាម​ចំណុច​មួយ​ចំនួន ម៉ាក់ៗ​អាច​ដឹង​ថា​អា​អូន​ក្នុង​ផ្ទៃ​អាច​កើត​ជំងឺខ្សោយបញ្ញា​ពី​កំណើត (Down syndrome) បាន​ថែម​ទៀត។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ករណី​កូន​កើត​មក​មាន​បញ្ហា​មិន​គ្រប់​ទឹក​ពី​កំណើត ឬ​យើង​ហៅ​ថា Down syndrome អាច​បណ្ដាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង​ដូច តំណ​ពូជ និងម៉ាក់ប៉ា​មាន​ការ​ប្រែ​ប្រួល​ក្រូម៉ូសូម​ខុស​ប្រក្រតី ស្ត្រី​ពពោះ​នៅ​អាយុ​ចាស់​ពេក (៣៥ឆ្នាំ​ឡើង)។ល។

លោក​បន្ត​ថា ដើម្បី​ស្វែង​រក​ថា អា​អូន​ក្នុង​ផ្ទៃ​មាន​ហានិភ័យ​កើត​ជំងឺ​នេះ ឬ​អត់ ម៉ាក់ៗ​ពពោះ​ត្រូវ​ពិនិត្យ​មើល Prenatal Screening នៅ​ចុង​ត្រី​មាស​ទី​១ គឺ​កូន​១១-១៣​អាទិត្យ ៦​ថ្ងៃ គឺ​ជា​ពេល​វេលា​សំខាន់​បំផុត មិន​អាច​អាក់​ខាន​ឡើយ រួម​ផ្សំ​និង​ការ​ពិនិត្យ​ផ្នែក​ផ្សេង​ៗ​ទៀត​ដូច​ជា៖

១. ពិនិត្យ​អេកូ វាស់​កម្រាស់​កញ្ចឹង​ក​កូន NT និង​វាស់​ឆ្អឹង​ខ្ទង់​ច្រមុះ(Nasal Bone)
២. បូម​ឈាម​ម្ដាយ​ធ្វើ​តេស្ត (Double test: Free beta hCG និងPAPP A)
៣. អាយុ​ម្ដាយ

ចំពោះ ការ​ពិនិត្យ​ខាង​លើ​នេះ​អាច​ឲ្យ​យើង​រក​ឃើញ​អត្រា​កូន​ក្នុង​ផ្ទៃ​អាច​មាន​ជំងឺ Down syndrome​ដូច​ជា៖

– ពឹង​ផ្អែក​លើ​អាយុ​ម៉ាក់ អាច​រក​ឃើញ ៣០%
– អាយុ​ម៉ាក់ + វាស់​កម្រាស់​កញ្ចឹង​ក​កូន អាច​រក​ឃើញ អាត្រា ៧០-៨០%
– អាយុ​ម៉ាក់ + វាស់​កម្រាស់​កញ្ចឹង​ក​កូន + Double test អាច​រក​ឃើញ៨០-៩៥%
– អាយុ​ម៉ាក់ + វាស់​កម្រាស់​កញ្ចឹង​ក​កូន + ឆ្អឹង​ខ្ទង់​ច្រមុះ អាច​រក​ឃើញ ៩០%
– អាយុ​ម៉ាក់ + វាស់​កម្រាស់​កញ្ចឹង​ក​កូន + ឆ្អឹង​ខ្ទង់​ច្រមុះ+ Double test អាច​រក​ឃើញ 95%

វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ​ថា បន្ទាប់​ពី​ធ្វើ Prenatal screening ដូច​ខាង​លើ បញ្ជាក់​ថា​មាន​ហានិភ័យ​ខ្ពស់​ត្រូវ​កើត​ជំងឺ Down Syndrome ត្រូវ​បន្ត​ធ្វើ​ការ​ចោះ​យក​ទឹក​ភ្លោះ នៅ​អាយុ​ចាប់​ពី​១៦​អាទិត្យ​ឡើង ដើម្បី​យក​កោសិកា​កូន​ដែល​មាន​នៅ​ក្នុង​ទឹក​ភ្លោះ​នោះ​ទៅ ពិនិត្យ​រក​ចំនួន​ក្រូម៉ូស៉ូម គូទី​២១ ថា​តើ​មាន​ចំនួន​៣​ក្រម៉ូស៉ូម​ឬ​ក៏​អត់? បើ​គូ​ទី​២១​មាន​ចំនួន​ក្រម៉ូសូម​៣នោះ ទារក​គឺ​កើត​ជំងឺ​មិន​គ្រប់​ទឹក​ពី​កំណើត ឬdown syndromeហើយ។

health-tool-icon

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 06/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x