home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អូនៗអាយុក្រោម​ ១ឆ្នាំ ហាមញ៉ាំទឹកឃ្មុំ ចុះ​ម៉ាក់កំពុងពពោះអាចញ៉ាំបានអត់?​

អូនៗអាយុក្រោម​ ១ឆ្នាំ ហាមញ៉ាំទឹកឃ្មុំ ចុះ​ម៉ាក់កំពុងពពោះអាចញ៉ាំបានអត់?​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ​​​​​

ប៉ា​ម៉ាក់​​ភាគច្រើន​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ មិនត្រូវ​ឲ្យ​កូន​អាយុ​ក្រោម​មួយ​ឆ្នាំញ៉ាំ​ទឹក​ឃ្មុំ​​នោះ​ទេ ព្រោះ​ថា​ប្រព័ន្ធ​រំលាយ​អាហាក្មេង​មិន​ទាន់​លូតលាស់​បាន​ល្អ​ពេញ​លេញ អាច​ប្រឆាំងជាមួយ​បាក់​តេរីមាន​នៅ​ក្នុង​ទឹកឃ្មុំ​។ បាក់​តេរី​មួយ​ប្រភេទនៅ​ក្នុង​ទឹក​ឃ្មុំ​​អាច​បង្ក​ហានិភ័យ​ជំងឺ​ម្យ៉ាង​ឈ្មោះ​ថា botulism លើ​ទារក​បាន​

Botulismគឺ​ជា​ជំងឺ​ម្យ៉ាង​អាច​ធ្វើ​ឲ្យ​​មាន​ពិការភាព​ផ្នែក​ណាមួយ​នៃ​រាងកាយ។ ពេល​​ពង​បាក់តេរី​ចូល​ដល់​រាង​កាយ វា​នឹង​ផលិត​ជាតិ​ពុល​ប្រព័ន្ធ​ប្រសាទ botulism ​នេះ​មានគ្រោះ​ថ្នាក់​សម្រាប់​មនុស្ស និង​អាច​ធ្វើឲ្យ​មាន​ពិការ​ភាព​។

.​ស្រ្តីពពោះ​អាចញ៉ាំទឹកឃ្មុំ​បាន​អត់?

ចុះ​បើ​ទឹក​ឃ្មុំ​មាន​បាត់​តេរី​មិនល្អចំពោះ​អូនៗ​អាយុ​ក្រោម​១​ឆ្នាំ បែប​នេះ តើ​ម៉ាក់ៗ​កំពុង​ពពោះ​វិញ​អាច​ញ៉ាំ​ទឹក​ឃ្មុំ​បាន​ឬអត់?​ ប៉ះ​ពាល់​អូនៗ​ក្នុង​ផ្ទៃ​ឬទេ?​

តាម​ពិត​ទៅ​អ្នក​ជំនាញ​ជឿ​ថា​ម៉ាក់ៗ​កំពុង​ពពោះ​អាច​ញ៉ាំ​ទឹក​ឃ្មុំ​បាន មិន​បង្ក​ផល​ប៉ះ​ពាល់​អ្វី​ដល់​គភ៌​ក្នុង​ផ្ទៃ​នោះ​ទេ។ សម្រាប់​សាកលវិទ្យាល័យ​ផ្នែក​សម្ភព និង​រោគស្រ្តី​របស់​អាមរិក វិញ ក៏​មិន​បាន​ដាក់​បញ្ជូល​ទឹក​ឃ្មុំ​ក្នុង​បញ្ជី​អាហារ​ហាម​ឃាត់​សម្រាប់​​ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែរ។

.ហេតុអ្វី​ទឹកឃ្មុំ​មិន​ប៉ះពាល់​គភ៌​ក្នុង​ផ្ទៃ?

សម្រាប់​មនុស្ស​ពេញ​វ័យ ប្រ​ព័ន្ធ​រំលាយ​អាហារ​របស់​ពួកគាត់​មាន​សភាព​រឹង​មាំ និង​អាច​ទប់ទល់​ជាមួយ​ប្រ​ភេទ​បាក់តេរី​មាន​ក្នុង​ទឹក​ឃ្មុំ​បាន។ ម្យ៉ាង​ទៀត​ភាព​រឹង​មាំ​នៃ​ប្រ​ព័ន្ធ​រំលាយអាហារ​នេះ​ក៏​បាន​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​ពង​បាក់តេរី​រីកលូត​លាស់​ក្នុង​ពោះ​វៀន និង​ការពារ​មិន​ឲ្យ​កើត​មាន​ជំងឺ botulism

ដូច​គ្នា​ដែរ ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​មាន​សុខ​ភាព​ល្អ​ប្រព័ន្ធ​ការ​ពាររាង​កាយ និង​ប្រព័ន្ធ​រំលាយ​​​របស់​ពួកគាត់​ក៏​នៅ​តែ​អាច​ការ​ពារ​បាក់​តេរី​ក្នុង​ពោះ​វៀន​មិន​ឲ្យ​លូត​លាស់​បាន និង​វិវត្ត​ទៅ​ជាជំងឺ botulism ដូចគ្នា។

មួយ​វិញ​ទៀត ការសិក្សា​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១០ បាន​រក​ឃើញ​ថា​ដោយ​សារ​តែ​ទម្ងន់​ម៉ូលេគុល​របស់​វា ធ្វើ​ឲ្យជាតិ​ពុល​របស់​botulinum ( botulinum toxin) មិន​អាច​ឆ្លង​កាត់​ទង​សុក​ទៅ​ដល់​គភ៌​បាន​ទេ។​ នេះ​មាន​ន័យ​ថា​ទោះ​ជា​ម៉ាក់ៗ​ញ៉ាំ​ទឹក​ឃ្មុំ​ក៏​ដោយ ក៏​ពង​របស់​បាត់​តេរី botulism មិន​អាច​ទៅ​ដល់​អូនៗ​ក្នុង​ផ្ទៃ​បានដែរ​។

ដូច​គ្នា​ដែរ បើ​ទោះ​បីជា​ម្ដាយ​មាន​កើត​ជំងឺ botulism ក៏​មិន​មាន​បង្ក​ជា​ផល​អវិជ្ជមាន​ណា​មួយ​ដល់​​គភ៌​ក្នុង​ផ្ទៃ​ដែរ ព្រោះ​ដូច​ដែល​បាន​បញ្ជាក់​ខាង​លើ​អ៊ីចឹង ជាតិ​ពុល​របស់​botulinum មិន​អាច​ឆ្លង​កាត់​ទង​សុក​ទៅ​ដល់​អូនៗ​ក្នុង​ផ្ទៃ​បាន​ទេ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.verywellfamily.com/is-it-safe-to-eat-honey-while-pregnant-4176977


អត្ថបទពាក់ព័ន្ធ

ឃើញ​ទឹកឃ្មុំផ្អែមៗ តិចច្រឡំឲ្យទារកក្រោម ១ ឆ្នាំញ៉ាំ ប្រយ័ត្នគ្រោះថ្នាក់

គុណប្រយោជន៍សុខភាព ៨ យ៉ាង បានពីការញ៉ាំទឹកឃ្មុំ​មុនចូលគេង

តិច​អត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព

ល្អ​មែន​ទែន ទឹកឃ្មុំ​ជួយ​ព្យាបាល​រើម​លើ​មាត់ ដូច​ថ្នាំ​ដែរ

មានផ្ទៃពោះ គេងបែបណាទើបស្រួល មិនប៉ះពាល់គភ៌?

ត្រៀមយកកូន ឬកំពុងមានផ្ទៃពោះ ស្រីៗត្រូវដឹងពីវិធីបង្ការមិនឲ្យកូនមានជំងឺពកឆ្អឹងកងខ្នង

Fiber កំពុងពេញនិយម ស្ត្រីៗមានផ្ទៃពោះអាចផឹកបានអត់?

វិបត្តិធម្មជាតិ ៨ យ៉ាង ជាមូលហេតុធ្វើឲ្យស្ត្រីមិនអាចមានផ្ទៃពោះបាន

វិធីបង្ការល្អៗ សម្រាប់ស្រ្តីមានផ្ទៃពោះ ចៀសវាងបញ្ហាកូនក្រៅស្បូន


រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទូច សុខា
កែ 06/10/2020
x