home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តាមក្បួនពេទ្យ ប្តីប្រពន្ធជាប់សាច់ឈាមនឹងគ្នា ពេលមានកូនអាចប្រឈមខ្ពស់នឹងជំងឺតំណពូជ

តាមក្បួនពេទ្យ ប្តីប្រពន្ធជាប់សាច់ឈាមនឹងគ្នា ពេលមានកូនអាចប្រឈមខ្ពស់នឹងជំងឺតំណពូជ

បុរស និង​ស្ត្រី​ដែល​ជាប់​សាច់​ឈាម​នឹង​គ្នា មិន​ថា​សាច់​ជិត ឬ​ឆ្ងាយ​នោះ​ទេ គេ​កម្រ​ឲ្យ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ណាស់។ ក្នុង​នោះ​ក៏​មាន​ការ​លើក​ឡើង​ថា ​​ប្តី​​ប្រពន្ធ​មាន​ជាប់​សាច់​​ឈាម​នឹង​គ្នា នោះ​កើត​មក​មិន​សូវ​ឆ្លាត​នោះ​ទេ។

ពាក់​ព័ន្ធ​បញ្ហា​ខាង​លើ​នេះ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី សញ្ញាបត្រ​មក​ពី​ប្រទេសបារាំង បកស្រាយ​ថា ប្តី​ប្រពន្ធ​ជាប់​សាច់​ឈាម​គ្នា កើត​កូន​មក​ពាក់ព័ន្ធ​នឹង​ជំងឺ​តំណពូជ​ច្រើន​ជាងបញ្ញា​ស្មារតី ឆ្លាត ឬ​មិន​ឆ្លាត។ លោកស្រី​វេជ្ជបណ្ឌិត​ថា កាលណា​ប្តី​ប្រពន្ធ​មាន​សាច់​ឈាម​ជាប់​គ្នា ឬ​ជិត​គ្នា​ពេក មាន​ន័យ​ថា​ប្តី​ប្រពន្ធ​ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា នោះ​កូន​កើត​មក​ប្រឈម​នឹង​ជំងឺ​តំណពូជ​ច្រើន។

” អ៊ីចឹង​បាន​គេ​តែង​តែ​សួរ​ដែរ គាត់​បង​ប្អូន​គ្នា​ឬ​អត់? កាលណា​ជាប់​សាច់​ឈាម​គ្នា អាច​ប្រឈម​មុខ​នឹង​ជំងឺ​តំណពូជ​ច្រើន ពី​ជីដូន​ជីតា ឪពុក​ម្តាយ មាន​ជំងឺ​អី នោះ​កូន​​នឹង​មាន​ជំងឺ​ហ្នឹង​ដែរ កាលណា​បែក​មែក​ឆ្ងាយៗ នោះ​អត្រា​កើត​ជំងឺ​តំណ​ពូជ​តិច”។ លោកស្រីវេជ្ជបណ្ឌិតរៀបរាប់។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ជំងឺ​តំណ​ពូជ​ដែល​ប្តី​ប្រពន្ធ​ជាប់​សាច់​ឈាម​នឹង​គ្នា ប្រឈម​ដល់​កូន​នោះ​រួម​មាន ​ជំងឺគ្រាប់ឈាម ជំងឺ Cystic fibrosis ជំងឺស្វិតសាច់ដុំខួរឆ្អឹងខ្នង ខ្សោយប្រាជ្ញាពីកំណើត ជំងឺឆ្អួតជ្រូក ជាដើម។

ប្តីប្រពន្ធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 28/10/2020
x