home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់ៗពពោះកើតគ្រុនឈាមធ្ងន់ធ្ងរ អាចបណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃបាន

ម៉ាក់ៗពពោះកើតគ្រុនឈាមធ្ងន់ធ្ងរ អាចបណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃបាន

យើង​ដឹង​ហើយ​ថា ជំងឺ​គ្រុន​ឈាម កើត​ឡើង​បាន​ទាំង​លើ​កូន​ក្មេងៗ និង​មនុស្ស​ចាស់ ហើយ​ស្ត្រី​ពពោះ​រឹត​តែ​មាន​គ្រោះ​ថ្នាក់​បើ​កើត ព្រោះ​អាច​ចម្លង​ទៅ​កូន​ក្នុង​ផ្ទៃ​បាន។ បើ​ស្ត្រី​ពពោះ កើត​ជំងឺ​គ្រុន​ឈាម វា​មិន​ត្រឹម​នាំ​ទុក្ខ​ដល់​ម៉ាក់​ៗ​ទេ កូន​នៅ​ក្នុង​ផ្ទៃ​ក៏​អាច​ជួប​បញ្ហា​ធ្ងន់​ដូច​គ្នា។

ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី លើក​ឡើង​ថា បើ​ម៉ាក់​ៗ​ពពោះ មាន​រោគ​សញ្ញា​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​ក្បាល ឈឺ​សន្លាក់​សាច់ដុំ ឈឺ​ក្នុង​ភ្នែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ឬ​ចេញ​ឈាម​ច្រមុះ មាន​ន័យ​ថា ម៉ាក់ៗ​កើត​ជំងឺ​គ្រុនឈាម​ហើយ។ ប៉ុន្តែ បើ​ម៉ាក់ៗ​ពពោះ​ឈឺ​គ្រុន​ឈាម វិវត្ត​ដល់​កម្រិត​ធ្ងន់ធ្ងរ ហៅ​ថា​ Dengue Hemorrhagic Fever (DHF) ដែល​មាន​រោគ​សញ្ញា​ដូច​ជា ក្អួត​ចង្អោរ ចុក​ពោះ​ខ្លាំង ពិបាក​ដក​ដង្ហើម មាន​ហូរ​ឈាម​តាម​ច្រមុះ អញ្ចាញ​ធ្មេញ ឬ​នៅ​ពី​ក្រោម​ស្បែក។​

ចុះ​បើ​ម្ដាយ​កើត​គ្រុន​ឈាម អាច​នាំ​ទុក្ខ​ដល់​កូន​ក្នុង​ផ្ទៃ​ម៉េច​ខ្លះ?

ក្នុង​ករណី​ដែល ម៉ាក់ៗ​វិវត្ត​ដល់​ជំងឺ​គ្រុន​ឈាម​ប្រភេទ​ធ្ងន់ធ្ងរ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត បើ​មិន​បាន​ព្យាបាល​ត្រឹមត្រូវ។ ចំណែក​ករណី​ខ្លះ​ទៀត អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​ដូច​ជា៖

ដ្បិត​តែ​ជំងឺ​គ្រុន​ឈាម អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​បាន​ក្រោយ ធ្វើ​តាម​ការ​ណែនាំ​របស់​ពេទ្យ​ក៏​ពិត​មែន​ដូចជា ញ៉ាំ​ទឹក​ឲ្យ​ច្រើន គេង​បាន​គ្រប់​គ្រាន់ និង​លេប​ថ្នាំ​បន្ថយ​គ្រុន​ក្ដៅ និង​បន្ថយ​អាការៈ​ឈឺ​ចាប់​ប៉ុណ្ណឹង​ឯង។ ប៉ុន្តែ​ថ្នាំ​មួយ​ចំនួន​អាច​រំខាន​ដល់​គភ៌​ក្នុង​ផ្ទៃ ដូច​នេះ​ម៉ាក់ៗ​ត្រូវ​ពិគ្រោះ​ពី​ផល​ប៉ះពាល់ និង​វិធី​ដោះ​ស្រាយ​ត្រឹម​ត្រូវ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

ក្ដៅខ្លួន

ប៉ុន្តែ បើ​ក្នុង​រយៈ​ពេល​២៤​ម៉ោង ម៉ាក់​ៗ​មាន​អារម្មណ៍​ថា​មិន​ស្រួល (ឧ.ចង់​ក្អួត ឬ​ចុក​ពោះ​ខ្លាំង) ម៉ាក់​ៗ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​​ភ្លាម ចៀស​វាង​កើត​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

យោង​តាម​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង CDC អាមេរិក ឲ្យ​ដឹង​ថា ស្ត្រី​ពពោះ​អាច​ការពារ​ខ្លួន​ពី​ជំងឺ​គ្រុនឈាម​នេះ​បាន​ដោយ​៖

– ប្រើ​ថ្នាំ​ការពារ​សត្វ​ល្អិត​ដែល​មាន​គុណភាព
– ស្លៀក​សម្លៀក​បំពាក់​ជិតៗ (អាវ​ដៃ​វែង ខោ​ជើង​វែង)
– បិទ​ទ្វារ ឬ​បង្អួច​ឲ្យ​ជិត និង​ប្រើ​ម៉ាស៊ីន​ត្រជាក់ (បើ​អាច)
– ធ្វើ​តាម​ការ​ណែនាំ កម្ចាត់​សំបុក​មូស​ខ្លា។ល។

health-tool-icon

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗពពោះកើតហឺត កូនក្នុងផ្ទៃប្រឈមបញ្ហាគ្រោះថ្នាក់ទាំងនេះ

ម៉ាក់ៗឆ្ងល់អត់ គ្រាន់កូនបៀមដៃសោះ បែរជានាំឲ្យរលាកបំពង់ក?

ស្រ្តីមានផ្ទៃពោះកើតជំងឺគ្រុនឈីក គ្រោះថ្នាក់ដែរទេ?

រោគសញ្ញាសំខាន់ទាំង ៣ នៃជំងឺគ្រុនឈីក បណ្តាលមកពីមូសខ្លាញីខាំ

លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក

ចាំបាច់ត្រូវដឹង ក្មេងអាយុក្រោម១ឆ្នាំ កើតគ្រុនឈាមគ្រោះថ្នាក់ខ្លាំង ហេតុអីទៅ?

កំពុងពពោះ ម៉ាក់ៗកុំចូលចិត្តញ៉ាំអាហារទាំងនេះពេក មិនល្អទេ អាចប៉ះពាល់កូន

បើជួបអាការៈឈឺចាប់ទាំង ៣ កន្លែងនេះអំឡុងពពោះ ម៉ាក់ៗមិនបាច់ភ័យពេកទេ

ក្រៅពីហើមជើង ស្រ្តីពពោះអាចកើតមានអាការៈហើមនៅចំណុចទាំងនេះទៀត


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ a week ago
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x