តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

កូនក្នុង​ផ្ទៃដល់ទៅពីរ តែមិនមែនជាកូនភ្លោះ តើយ៉ាងម៉េចវិញ?

    កូនក្នុង​ផ្ទៃដល់ទៅពីរ តែមិនមែនជាកូនភ្លោះ តើយ៉ាងម៉េចវិញ?

    ដូច​គ្នា​យើង​បាន​ដឹង​ហើយ​ថា ​ពេល​ស្រីៗ​យើង​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ នឹង​លែង​មានការ​ធ្លាក់​មេជីវិត​ញី​មក​ជាថ្មី​ដើម្បី​អាច​បង្ក​កំណើត​បន្ថែម​បាន​ទៀត​ហើយ។ ចុះ​គ្នា​យើង​ដែល​ឮ​ព័ត៌មាន​និយាយ​ពី​ស្រ្តី​មាន​កូនពីរ​ក្នុង​ផ្ទៃ​ដែល​មិន​មែន​ជា​កូន​ភ្លោះ​ដែរ​ឬទេ? ថ្វី​បើ​ករណី​នេះ ជា​ករណី​កម្រ​បំផុត​មែន តែ​នៅ​តែ​អាច​កើត​ឡើង​បាន ដោយ​ស្រ្តី​ម្នាក់​អាច​ពពោះ​កូន​​ក្នុង​ផ្ទៃ​ពីរ​ក្នុង​ពេល​តែ​មួយ ដែល​កូន​ក្នុង​ផ្ទៃ​នោះ​បាន​ចាប់​កំណើត​មុន​នឹង​ក្រោយ​គ្នា ខុស​ពី​កូន​ភ្លោះ​ដែល​ចាប់​កំណើត​ក្នុង​ផ្ទៃ​ម្ដាយ​នៅ​ពេល​វេលា​តែ​មួយ​។​

    . តើ​វា​កើត​ឡើង​បាន​យ៉ាង​ដូច​ម្ដេច?

    នៅ​ក្នុង​ប្រវត្តិ​វេជសាស្ត្រ​គិត​ត្រឹម​​ឆ្នាំ​២០១៧ មាន​តែ​១០​ករណី​ប៉ុណ្ណោះ ដែល​បាន​កត់ត្រា​ពី​រឿង​ចម្លែក​ និង​កម្រ​បំផុត​មួយ​នេះ។

    ដូច​គ្នា​យើង​បាន​​ដឹង​ហើយ​ថា​នៅ​ពេល​ស្រ្តី​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ ស្រ្តី​រូ​ប​នោះ​នឹង​លែង​មាន​ការ​ផលិត​មេជីវិត​ញី​ទៀត​ហើយ រួម​ទាំង​ស៊ុត​ដែល​បង្ក​កំណើត​ក៏​បាន​ទៅ​តោង​ជាប់​នឹង​ជញ្ជាំង​ស្បូន នាំឲ្យ​ជញ្ជាំង​ស្បូន​ឡើង​ក្រាស់ ព្រម​ទាំង​ចាប់​ផ្ដើម​​មាន​ទឹក​ភ្លោះ​ផង​ដែរ​ ដែល​ទឹកភ្លោះនេះ​ការ​ពារ​មិន​​ឲ្យ​មេជីវិត​​ឈ្មោល​ឆ្លងកាត់​មាត់​​ស្បូន​​បាន​ទៀត​នោះ​ទេ​។

    ប៉ុន្តែ​នៅ​តែ​មាន​​រឿង​ចម្លែក និង​កម្រ​បំផុត​ កើត​ឡើង​បាន នោះ​គឺ​ការ​ជំរុញ​ឲ្យ​មានការ​បង្ក​កំណើត​ច្រើន លើ​ស្រីៗ​យើង​។ ដើម្បី​ឲ្យ​ការ​​បង្ក​កំណើត​ច្រើននេះ​កើត​ឡើង​បាន​លុះ​ត្រា​តែ​ស្រីៗ​យើង​មាន​ស្បូន​ពីរ ឬ​មាន​ធ្លាក់​មេជីវិត​ពេល​មាន​ផ្ទៃ​ពោះ​ ដែល​ករណី​ទាំង​ពីរនេះ​កម្រ​កើត​មាន​បំផុត។​

    ថ្វី​បើ​កម្រ​កើត​មាន​ តែ​នៅ​តែ​អាច​កើត​មាន ដូច​ជា​​ការ​ធ្លាក់​មេជីវិត​ញី​ធ្លាក់​ថែម​មួយ​ទៀត​ពេល​មាន​ផ្ទៃពោះ ដែល​ការ​ធ្លាក់​មេជីវិត​ញី​ពេល​មាន​ផ្ទៃ​ពោះ​នេះ​នឹង​ធ្វើឲ្យ​មាន​ការ​បង្ក​កំណើត​ថែម​មួយ​ទៀត​ពេល​រួម​ភេទ​ចំ​ពេល​មេជីវិត​ញី​នោះ​ធ្លាក់​។ ក្រុម​គ្រូពេទ្យ​បាន​ចាត់​ទុក​នេះ​ជា​ករណី​កម្រ​បំផុត និង​មិន​អាច​សិក្សា​បាន​ទេ​ថា​កើត​ឡើង​ដោយ​របៀប​ម៉េច​។​

    តាម​​ការសិក្សា​នៅ​ឆ្នាំ​២០១៣ ករណី​មាន​កូន​ចាប់​កំណើត​ក្នុង​ពេល​ខុស​គ្នា​បែប​នេះ គឺ​អាច​មាន​រយៈពេល​ខុស​គ្នា​ពី​២​ទៅ​៤​សប្ដាហ៍ បាន​ន័យ​ថា​កូន​ទី​មួយ​ចាប់​កំណើត​មុន ហើយ​កូន​ទី​ពីរ​ចាប់​កំណើត​នៅ​ចន្លោះ​សប្ដាហ៍ទី២ ទៅទី​៤​ នៅ​ពេល​បន្ទាប់​​។ ដោយ​សារ​តែ​កូន​ទាំងពីរ​​នៅ​ក្នុង​ផ្ទៃ​មាន​រយៈពេល​ចាប់​កំណើត​ផ្សេង​គ្នា នោះ​រយៈពេល​ត្រូវ​សម្រាល​​ក៏​ខុស​គ្នាដែរ ដូច​នេះ គ្រូពេទ្យនឹង​​ប្រើ​វិធី​សម្រាល​ដោយ​​វះ​កាត់​ដើម្បី​ឲ្យ​កូន​ទាំង​ពីរ​មាន​សុវត្ថិភាព។​

    កូនក្នុង​ផ្ទៃ

    . តើ​កូន​ទាំង​ពីរ​កើត​មក​មាន​មុខ​មាត់​ដូច​គ្នា​ឬទេ?​

    កូន​ដែល​កើត​មក​ដោយ​សារ​ការ​ជំរុញ​ឲ្យ​មានការ​បង្ក​កំណើត​ច្រើន​បែប​នេះ​មិន​មាន​ភិនភាគ​ដូច​គ្នា​នោះ​ទេ​។ ជាក់​ស្ដែង​មាន​ករណី​ប្ដីប្រ​ពន្ធ​ជនជាតិ​ចិន​មួយ​គូ បាន​ពឹង​ពាក់​ស្រ្តី​ម្នាក់​ឲ្យ​ពពោះ​ជំនួស​។ ក្រោយ​ពី​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ពពោះ​ជំនួស​រួច​បាន​មួយ​រយៈ​ គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា​ក្នុង​ផ្ទៃ​មាន​កូន​ដល់​ទៅ​ពីរ ដែល​ពេល​នោះ​គ្រូពេទ្យ​សន្និដ្ឋាន​ថា​ជា​កូន​ភ្លោះ។ ប៉ុន្តែ​ក្រោយ​ពេល​សម្រាល​ទារក​ទាំង​ពីរ​មាន​មុខ​មាត់​មិន​ដូច​គ្នា​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ពិបាក​ដឹង​ថា​មួយ​ណា​ជា​កូន​របស់​ប្ដី​ប្រពន្ធ​ជនជាតិ​ចិន និង​មួយ​ណា​ជា​កូន​របស់​ស្រ្តី​ស៊ីឈ្នួល​ពពោះ និង​ស្វាមី។

    ដើម្បី​ដឹង​ច្បាស់ គ្រូ​ពេទ្យ​បាន​ធ្វើ​តេស្ត​លើ​DNA ទើប​អាច​បញ្ជាក់​បាន​ថា​មួយ​ណា​ជា​កូន​របស់​ប្ដី​ប្រពន្ធ​ជន​ជាតិ​ចិន និង​មួយ​ណា​ជា​កូន​របស់​ស្រ្តី​ស៊ីឈ្នួល​ពពោះ​បាន​ពិត​ប្រាកដ​។

    ករណី​មួយ​ទៀត​ដែរ នៅ​ឆ្នាំ២០១០ ស្រ្តី​ម្នាក់​បាន​មាន​ផ្ទៃពោះ​កូន​ទី​មួយ ប៉ុន្តែនៅ​ពីរ​សប្ដាហ៍​កន្លះ​ក្រោយ​ពី​ការ​បង្ក​កំណើត​លើក​ទី​១ ស្រ្តី​រូប​នោះ ក៏​មានការ​បង្ក​កំណើត​កូន​ទី​ពីរ​ដែរ។ ការ​ការ​ពិនិត្យ​ដោយ​ឆ្លុះ​អេកូ កូន​ទាំង​ពីរ​មាន​មាន​រយៈពេល និង​កម្រិត​​នៃ​​ការ​លូត​លាស់​ខុស​គ្នា ហើយ​កូន​ទាំង​ពីរ​ត្រូវ​សម្រាល​ដោយ​វះកាត់​។

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthline.com/health/pregnancy/can-you-get-pregnant-while-pregnant#timing

    https://www.webmd.com/sex/birth-control/birth-control-contraceptive-myths

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 05/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត