– ចង្វាក់ប្រតិទិន (Standard Days)៖
- ពិនិត្យរយៈពេលវដ្តរដូវនីមួយៗ ឲ្យបាន ៦ខែ នឹងកត់ត្រាពីចំនួនថ្ងៃនៃវដ្តរដូវឲ្យបានត្រឹមត្រូវ (រាប់ចាប់ពីថ្ងៃមករដូវដំបូង ដល់ថ្ងៃមករដូវបន្ទាប់)។
- ចំពោះគ្នាយើងមានវដ្តរដូវខ្លី គួរតែដក ១៨ថ្ងៃ ពីចំនួនថ្ងៃនៃវដ្តរដូវ ដើម្បីគណនាពីថ្ងៃដំបូងនៃវដ្តរដូវ ឧទាហរណ៍ បើយើងមានវដ្តរដូវ ២៦ថ្ងៃ គឺសល់ ៨ថ្ងៃ ហើយរាប់ពីថ្ងៃទី ១ វដ្តរដូវចាប់ផ្តើមធ្លាក់ ថ្ងៃទី ៨ ក៏ជាថ្ងៃដំបូងមេជីវិតញីអាចទុំធ្លាក់ដើម្បីបង្កកំណើត។
- សម្រាប់គ្នាយើងមានពីវដ្តរដូវវែង ដើម្បីគណនា គួរដក ១១ ថ្ងៃ ឧទាហរណ៍ បើវដ្តរដូវមានរយៈពេល ៣២ថ្ងៃ គឺនៅសល់ ២១ថ្ងៃ មានន័យថា រាប់ពីថ្ងៃទី ១ នៃរដូវចាប់ផ្តើមធ្លាក់ ថ្ងៃទី ២១ ជាថ្ងៃចុងក្រោយរបស់មេជីវិតញីទុំធ្លាក់ដើម្បីបង្កកំណើត។
៣- ផលវិបាកពីវិធីពន្យារកំណើតតាមប្រតិទិន
– វិធីសាស្រ្តទាំងនេះគ្មានប្រសិទ្ធភាពទាំងស្រុងទេ ព្រោះមានស្រីៗមួយចំនួន មានវដ្តរដូវមិនទៀងទាត់។
– គ្មានប្រសិទ្ធភាពការពារពីជំងឺកាមរោគ ហេតុនេះ ប្រើស្រោមអនាម័យ តែត្រូវគេណែនាំឲ្យប្រើក្នុងករណីនេះ។
– តាមដានកាលបរិច្ឆេទវដ្តរដូវ អាចជាបញ្ហាខ្លះចំពោះស្រីៗមួយចំនួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕