backup og meta

ពេលពពោះ ម៉ាក់ៗគួរលាប ឬអ៊ុតសក់អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    ពេលពពោះ ម៉ាក់ៗគួរលាប ឬអ៊ុតសក់អត់?

    ពេល​ពពោះ ម៉ាក់ៗអាច​លាប​ថ្នាំ​សក់ ឬ​អ៊ុតសក់​បាន​ទេ? ចម្ងល់​នេះ​ប្រហែល​​ជា​ស្រីៗ​គ្នា​យើង​ភាគ​ច្រើន​ចង់​ដឹង ព្រោះ​បារម្ភ​ខ្លាច​ជាតិ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្នាំ​លាប​សក់ ថ្នាំ​អ៊ុត​សក់​​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ។

    ថ្នាំ​លាប​សក់ និង​ថ្នាំ​អ៊ុត​សក់​គ្រប់​ប្រភេទ មិន​ថា ថ្នាំ​អ៊ុត​សក់​ត្រង់ ឬ​សក់​រួញ​នោះ​ទេ សុទ្ធ​មាន​ជាតិ​គីមី ជាតិ​គីមី​ទាំង​នេះ ទោះ​តិច ឬ​ច្រើន នឹង​ជ្រាប​ចូល​តាម​រយៈ​ស្បែក ពិសេស​ផ្លូវ​ដង្ហើម​របស់​ម៉ាក់ៗ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​លូតលាស់​កូន​ផ្ទៃ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​ អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក។

    អត្ថបទពាក់ព័ន្ធ៖ ចាស់ៗថា ម៉ាក់ៗគេងស្ពឹកពិបាកកើតកូន តែពេទ្យថាមិនមែនទេ មកពី…

    លោកស្រី​​បាន​បន្ត​ថា ស្រីៗ​មួយ​ចំនួន​បាន​ទៅ​​លាប​ពណ៌​សក់ ឬ​អ៊ុតសក់​អំឡុង​ពពោះ ដោយ​មិន​បាន​ដឹង​ពី​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​កម្តៅ និង​សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្នាំ​លាប​សក់ ឬ​ថ្នាំ​អ៊ុតសក់ សាយ​ភាយ​ចូល​ទៅ​ក្នុង​ខ្លួន។ ថ្នាំ​លាប​សក់ ថ្នាំ​អ៊ុត​សក់​មាន​ជាតិ​អាម៉ុយញ៉ាក់ ឯ​ក្លិន​វិញ​ឆួល​ខ្លាំង​ស្ទើរ​តែ​ទ្រាំ​មិន​បាន កាលណា​ជ្រាប​ចូល​ក្នុង​ស្បែក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដង្ហើម មាត់ ច្រមុះ បំពង់ក ឯផលប៉ះពាល់ចំពោះកូនវិញ ធ្វើឲ្យ​​កូន​​កើត​​​មក​​មិន​គ្រប់​​លក្ខណៈ ឬ​ឈាន​ដល់​ពិការភាព​ផ្នែក​ខួរ​ក្បាល។

    “ការ​មាន​ផ្ទៃពោះ​ជា​រឿង​ធម្មជាតិ តម្រូវ​ឲ្យ​ស្រីៗ​យើងថែទាំខ្លួន ​រស់នៅ​តាម​បែប​ធម្មជាតិ​ដូច​គ្នា ដូច្នេះ​ហើយ​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ចំណី​អាហារ​ដែល​មាន​ជាតិ​គីមី ឬ​យក​ជាតិ​គីមី​អ្វី​ផ្សេង​ទៀត​មក​ដាក់​លើ​ខ្លួន​ទេ នោះ​ទើប​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ’។ លោកស្រី អ៊ួង លីដា រៀបរាប់។

    អត្ថបទពាក់ព័ន្ធ៖ ងាក​ឈឺៗ​​ពេលពពោះ អាច​​ធ្វើឲ្យ​កូនក្នុង​ផ្ទៃខ្សោយ​អត់?

    អ៊ុតសក់

    ការ​រស់នៅ និង​តុប​តែង​ខ្លួន​តាម​បែប​ធម្មជាតិ​ជា​ជម្រើស​ល្អ​បំផុត​សម្រា​ប់ស្រីៗ​មាន​ផ្ទៃ ដោយ​ឡែក​រឿង​ចង់​ស្អាត​ទុក​មួយ​ឡែក​សិន ចាំ​សម្រាល​កូន​ហើយ​ចាំ​គិត​គូរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម