តិចនិកថែទាំសុខភាព តាំងពីត្រីមាសទី១ ដល់ថ្ងៃសម្រាល

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 17/10/2019 . 3 mins read
Share now

ចាប់​ផ្តើម​ដឹង​ថា​មាន​ផ្ទៃ​ពោះ​ភ្លាម ស្រីៗ​គ្នា​យើង​ ច្បាស់​ជា​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ មើល​ថែ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ពិសេស​ប្តី​យើង​ច្រើន​ជាង​មុន​មិន​ខាន។ ទោះ​ទទួល​បាន​ការ​ជ្រោម​ជ្រែង បារម្ភ​ច្រើន​ក្តី ប៉ុន្តែ​ស្រីៗ​គ្នា​យើង​ផ្ទាល់ គួរ​ដឹង​អ្វី​ត្រូវ​ធ្វើ អ្វី​មិន​គួរ​ធ្វើចាប់​តាំង​ពី​ត្រី​មាស​ដំបូង រហូត​ដល់​ថ្ងៃ​សម្រាលឲ្យ​បាន​ច្បាស់ ទើប​សុខភាព​ម៉ាក់ និង​បេប៊ីក្នុង​ផ្ទៃ​ ក៏​ល្អ​ទៅ​តាម​នឹង​ដែរ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹងប្រាប់​គ្នា​យើង​ពីតិចនិក​តាម​ដាន ថែទាំសុខភាព ចាប់​ពី​ពពោះ​ដំបូង រហូតដល់សម្រាលឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។

១- ត្រីមាសដំបូង (ចាប់ពីពេលបង្កកំណើតដល់សប្តាហ៍ទី ១២)

សម្រាប់​ការ​ពិនិត្យ​ផ្ទៃ​ពោះ​ដំបូង ​គ្រូពេទ្យ​​ច្រើន​ពិនិត្យ​លើ​រាង​កាយ ​ដើម្បី​វាយ​តម្លៃ​សុខ​ភាពយើង។ យើង​​នឹង​ទទួល​បាន​ឯក​សារ​ ​រាប់​បញ្ចូល​ពី​ថ្ងៃ​ដំបូងនៃ​ការ​ព​ពោះ និង​អាយុ​គភ៌ ហើយ​​ត្រូវ​ធ្វើ​តេស្ត​ឈាម​ ដើម្បី​រក​ពី​មេរោគ ​ប្រមេះទឹកថ្លា ឬ​ ប្រមេះទឹកបាយ ដូច្នេះ​​បើយើង​​មិន​ដែល​ពិនិត្យ​មាត់​ស្បូន​តាម Pap smear ពី​មុន​នោះ ​គ្រូពេទ្យ​អាច​នឹង​ស្នើ​សុំ​យើង​ឲ្យ​​ធ្វើ​ការ​តេស្ត​។

ជា​ធម្មតា យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​រៀង​រាល់ ៣-៤ សប្តាហ៍ម្តង ដោយ​គ្រូពេទ្យ ​នឹង​ពិនិត្យ​មើល​​សម្ពាធ​ឈាម ទម្ងន់ និង​ទឹក​នោម ដើម្បី​ពិនិត្យ​ពី​បរិមាណ​ប្រូតេអ៊ីន និង​ស្ករ​គ្លុយ​កូស។ គ្រូពេទ្យ​ ​ក៏​អាច​សួរ​សំណួរ​មួយ​ចំនួន​​ទាក់​ទង​នឹង​បញ្ហា​នៅ​ពេល​ផ្សេង​ទៀត អំឡុង​ពេល​យើង​ចាប់​ផ្តើម​ពពោះ​ដូច​គ្នា។

នៅចន្លោះ​សប្តាហ៍​ទី ១២-១៣ គ្រូពេទ្យ​នឹង​ពិនិត្យ​ពី​ចង្វាក់​បេះដូងកូនយើង និង​រៀប​ចំ​ការ​ថត​អេកូ ហើយ​បើ​ស្រីៗ​គ្នា​យើង​ពពោះ ​មាន​អាយុ​លើស​ពី ៣៥ ឆ្នាំ​ និង​មាន​ជំងឺ​​ដុំ​សាច់​ក្នុង​ស្បូន ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត​ ពេទ្យ​​អាច​ស្នើ​ឲ្យយើង​ណាត់​ជួប​ជាមួយ​​គ្រូពេទ្យ​ឯក​ទេស​​ជំងឺទាំង​នេះ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ និង​វិធី​ព្យាបាល​សក្តិ​សម​សម្រាប់​សុខភាព​យើង។

២- ត្រីមាសទី ២ (ចាប់ពីសប្តាហ៍ទី ១២-២៤)

នៅអំឡុង​ត្រីមាស​ទី ២ ជា​ត្រីមាស​​ល្អ​បំផុត​សម្រាប់​ការ​វះកាត់​​ណា​មួយដែល​ចាំ​បាច់ ឧទាហរណ៍​ ការ​វះ​កាត់​ថង់​ទឹក​ប្រមាត់​ជាដើម។ គ្រូពេទ្យ​អាច​នឹង​ស្នើ​សុំឲ្យ​យើង​ធ្វើ​តេស្ត Alpha-fetoprotein (AFP) screen ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​មាន​អេក្រង់​បី​ ដើម្បី​ពិនិត្យ​មើល​ការ​វិវត្តរបស់​​ទារក​ នៅ​ចន្លោះ​សប្តាហ៍​ទី ១៥-២០។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- ត្រីមាសទី ៣  (ចាប់ពីសប្តាហ៍ទី ២៤ រហូតដល់ពេលសម្រាល)

អំឡុង​ត្រី​មាស​ទី ៣ គ្នា​យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​​រៀង​រាល់ ២-៣ សប្តាហ៍​ម្តង​ ចាប់​ពី​យើងព​ពោះBIសប្តាហ៍​ទី ២៤-៣០ ខណៈកាល​វិភាគ​ធម្មតា​សម្រាប់ថែទាំ​សុខភាព​មុន​សម្រាល​អំឡុង​ពេល​នេះ មាន​ដូចជា៖

– សប្តាហ៍​ទី ២៦៖ ត្រូវ​ធ្វើ​ការ​ពិនិត្យ​ជាតិ​ស្ករ​ដោយតាមរយៈ​តេស្ត Glucola Screen ដើម្បី​ពិនិត្យ​រក​ពី​ ជំងឺ​ទឹក​នោម​ផ្អែម​ពេលពោះ
– សប្តាហ៍​ទី ២៨៖ គ្រូពេទ្យ​ ​នឹង​រក​មើល​ពី​សញ្ញា​នៃ​ការ​កើត​កូន​មិន​គ្រប់​ខែ ​ដោយ​ផ្អែក​លើ​លទ្ធ​ផល​បណ្តុះ​មេរោគ Group B strep នៅ​តាម​ទ្វារមាស។ បើ​ចាំបាច់​ គ្រូ​ពេទ្យ​នឹង​ត្រូវ​តាម​ដានសុខភាព​យើង​ជា​ប្រចាំ។
– ​សប្តាហ៍​ទី ៣២៖ គ្រូពេទ្យ​ នឹង​កំណត់​មើល​ពី​ទីតាំង​គភ៌ ដោយ​ការ​ឆ្លុះ​អេកូ។
– ​សប្តាហ៍​ទី ៣៦៖ ​ត្រូវ​ឧស្សាហ៍​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​អំឡុង​ពេល​នេះ យើង​អាច​មាន​ហានិភ័យ​មួយ​ចំនួន​ ដូច​ជា ​ទីតាំង​កូន​មិនប្រក្រតី ឬ​កូន​បញ្ច្រាស់​ជា​ដើម។
– សប្តាហ៍​ទី ៣៧-៣៨៖ ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​មាត់​ស្បូន​រៀង​រាល់​សប្តាហ៍។
– ​សប្តាហ៍​ទី ៣៩៖  យើង​​អាច​ប្រឈម​សម្រាលកូន​​គ្រប់​ពេល​ ក្នុង​ករណីមាត់​ស្បូន​ចាប់​ផ្តើម​​បើក។
– សប្តាហ៍​ទី ៤០៖ កូន​​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ចេញ​មកក្រៅ​មើល​ផែន​ដី ​បើ​​មិន​ទាន់​ឈឺ​ពោះ​កើត​កូនទេ ​ត្រូវ​ចាំបាច់​ឧស្សាហ៍​មក​ធ្វើ​ការ​ពីនិត្យ​ជា​ប្រចាំ។
– ​ឈាន​ចូល​សប្តាហ៍​ទី ៤២៖ គ្រូពេទ្យ​​នឹង​ណែនាំ​នឹង​ធ្វើ​ការ​វះ​កាត់ ព្រោះអំឡុង​ពេល​នេះ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង ​​បើ​នៅ​បន្ត​ការ​ពរ​ពោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    រលូតកូន មកពីម៉ាក់ៗមានបញ្ហាទាំងនេះ

    រលូតកូន - មាន​មូលហេតុ​ជាច្រើន​ដែល​នាំឲ្យ​បាត់បង់​គភ៌​នៅ​ក្នុង​ផ្ទៃ ហើយ ៨០ ភាគរយ គឺ​បណ្ដាល​មកពី​បញ្ហា​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ទើប​នាំ​ឲ្យ​ការ​លូត...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ទៅមើលផ្ទៃពោះ មិនមែនមើលអេកូ១មុខទេ ម៉ាក់ៗត្រូវតែធ្វើតេស្តប៉ុន្មានចំណុចនេះទៀត

    ពិនិត្យផ្ទៃពោះ - ក្រោយ​ដឹង​ថា​មាន​ផ្ទៃ​ពោះ​ភ្លាម ម៉ាក់​ៗ​ប្រាកដជា​ទៅ​មន្ទីរពេទ្យ ដើម្បី​ចង់​ដឹង​ពី​សុខភាព​គភ៌ ដោយ​អ្នក​ខ្លះ​ពិនិត្យ​ជា​រៀង​រាល់​ខែ​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ពេលពពោះ គ្រាន់ស្អប់គ្រឿងសម្អាង ស្បែកស្រអាប់ អាចដឹងថាកូនប្រុស ឬស្រីពិតអត់?

    ពពោះ ​- មានការលើក​ឡើង​មួយ​​ថា ពេល​ពពោះ ធំ​ក្លិន​គ្រឿង​ក្រអូប​មិន​បាន ហើយ​ឡើង​មុន​ពេញ​មុខ អាច​បញ្ជាក់​ថា​កូន​ក្នុង​ផ្ទៃ​ជា​កូន​ស្រី ឬ​ប្រុស គឺជារឿង....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ពពោះកូនភ្លោះមិនស្រួលទេ ម៉ាក់ៗអាចប្រឈមគ្រោះថ្នាក់ទាំងនេះ

    កូនភ្លោះ - មិន​តែ​ប៉ុណ្ណោះ ការ​ពពោះ​កូន​ភ្លោះ​ផ្ដល់​ផល​ពិបាក​ច្រើន​យ៉ាង​ដល់​ម្ដាយ អាច​បង្ក​ជា​ហានិភ័យ​ដល់​កូន​ក្នុង​ផ្ទៃ និង​នៅ​....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អត្ថបទគួរអាន

    វ៉ាក់សាំង

    នេះជាកាលវិភាគចាក់វ៉ាក់សាំងតេតាណូសប្រភេទថ្មីសម្រាប់ស្ត្រីពពោះ និងស្ត្រីក្នុងវ័យបន្តពូជ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 10/07/2020 . 1 min read
    រលូតកូន

    ម៉ាក់ៗណាមានបញ្ហាគភ៌គំរាមរលូត ត្រូវប្រយ័ត្ន និងថែទាំខ្លួនបែបនេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read
    pregnant

    ស្ត្រីពពោះនៅវ័យចាស់ឬក្មេងពេក អាចប្រឈមនឹងបញ្ហាច្រើន ទាំងម្ដាយនិងគភ៌

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read
    សម្រាលកូន

    ម៉ាក់ៗទើបសម្រាលកូនរួច ធ្វើតាមប៉ុន្មានចំណុចនេះ ឆាប់មានកម្លាំង សម្បូរទឹកដោះឲ្យកូនម៉ឹម

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read