backup og meta

វិធី​គ្រប់គ្រង​ទម្ងន់​ពេល​មាន​ផ្ទៃពោះ កុំឲ្យ​ធាត់​ខ្លាំង​ពេក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 02, 2019

    វិធី​គ្រប់គ្រង​ទម្ងន់​ពេល​មាន​ផ្ទៃពោះ កុំឲ្យ​ធាត់​ខ្លាំង​ពេក

    តាម​ក្បួន​ពេទ្យ​អំឡុង​ពេល​មាន​ផ្ទៃពោះ ម៉ាក់​ៗ​អាច​ឡើង​ទម្ងន់​បានតែ ១០-១២ គីឡូ ឬ​យ៉ាង​ច្រើន​បំផុត ១៤ គីឡូ​ប៉ុណ្ណោះ បើ​លើស​ពី​នោះ​គឺ​ឡើង​លើស​ខ្លាំង​ហើយ។ ការ​ធាត់​ខ្លាំង​ពេល​នេះ ជា​ផល​លំបាក​ក្រោយ​សម្រាល​ទៅ​វិញ ព្រោះ​មិន​ងាយ​យក​គីឡូ​ដើម​មក​វិញ។

    លោក​ស្រី​វេជ្ជបណ្ឌិត ជា ម៉ារី ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល បាន​ថ្លែង​កាលពី​ពេល​កន្លង​ទៅ​នៅ​ក្នុង​កម្មវិធី Vitabiotics-Education Meet 2019 ដែល​សហការ​ជាមួយ​សមាគម​សម្ភព និង​រោគ​ស្ត្រី​វិទ្យា​កម្ពុជា ថា​ការ​ឡើង​ទម្ងន់​ខ្លាំង​ពេល​ម៉ាក់​ៗ​ពពោះ ក្រោយ​សម្រាល​កូន​រួច ពិត​ជា​ពិបាក​ក្នុង​ការ​សម្រក​ឲ្យ​បាន​ដូច​មុន​ណាស់។ ដូចនេះ​ហើយ​ពេល​មាន​ផ្ទៃពោះ ត្រូវ​ញ៉ាំ​តែ​ពពួក​អាហារ​ដែល​ល្អ ​សម្បូរ​វីតាមីន និង​ផ្ដល់​ជីវជាតិ​ចិញ្ចឹម​ទៅ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូតលាស់​ល្អ​ទៅ​បាន​ហើយ តែ​កុំ​ឲ្យ​ម៉ាក់​ៗ​ឡើង​គីឡូ​ខ្លាំងពេក។

    អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ

    ពពោះ

    លោក​ស្រី​បាន​បន្ត​ទៀត​ថា អាហារ​របស់​ម៉ាក់​ៗ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ មិន​មែន​ចេះ​តែ​ញ៉ាំ​តាម​ឃ្លាន និង​មិន​ដឹង​ពី​អត្ថប្រយោជន៍​របស់​អាហារ​ឡើយ។ ពពួក​បន្លែ​ផ្លែឈើ គ្រាប់​ធញ្ញជាតិ ទឹកដោះគោ គឺជា​ជម្រើស​ល្អ​ជាង​សាច់ និង​ខ្លាញ់។ មួយ​វិញ​ទៀត​អ្នក​មាន​កូន​ប្រាកដជា​ឃ្លាន​ជាង​ធម្មតា ដូចនេះ​ហើយ​គួរតែ​ញ៉ាំ​ចំណី​អាហារ​បន្តិច និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ ប្រសិន​បើ​នៅ​តែ​ឃ្លាន​អាច​ញ៉ាំ​អាហារ​ផ្សេង​ពី​បាយ​ដូចជា ពោត ដំឡូងស្ងោរ​ជំនួស​វិញ។

    ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល រូប​នោះ​បាន​បន្ត​ទៀត​ថា ក្រៅពី​អាហារ ៣ ពេល ប្រចាំ​ថ្ងៃ ពេល​ឃ្លាន​គួរតែ​ត្រៀម​ផ្លែឈើ​ផ្សេង​ៗ ឬ​អាហារ​គ្មាន​ខ្លាញ់​​ដូចជា​សាឡាដ (បន្លែគ្រប់មុខ) ជាដើម​។ ក្រៅពី​របប​អាហារ ម៉ាក់ៗ​គួរតែ​ហាត់ប្រាណ​ខ្លះ​ៗ​តាម​របៀប​អ្នក​មាន​ផ្ទៃពោះ ដើម្បី​ជួយ​ការពារ​កុំឲ្យ​ឡើង​ទម្ងន់​ថែម​ទៀត។

    ម្យ៉ាង​វិញ​ទៀត​ការ​ឡើង​ទម្ងន់​ខ្លាំង​ពេក​អំឡុង​​ពពោះ មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​ដូចជា មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ មាន​ជំងឺ​លើស​ឈាម មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើងក្រឡា​ភ្លើង ពិបាក​សម្រាល កូន​ថ្លោស ឬ​ធ្លាក់​ឈាម​ពេល​សម្រាល។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម