ស៊ុតល្អម៉េចខ្លះចំពោះស្រីៗមានផ្ទៃពោះ? អាចញ៉ាំស៊ុតស្ទើរឆ្អិនបានអត់?

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 09/12/2019 . អាន 2 នាទី
Share now

យើង​ដឹង​ហើយ​ថា ស៊ុត​ល្អ​ចំពោះ​សុខភាព​យើង ហើយ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ​រឹត​តែ​ពិសេស អ៊ីចឹង​ហើយ​ចាស់ៗ​តែង​តែ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​​ញ៉ាំ​ស៊ុត​ឲ្យ​បាន​ច្រើន អ្នក​ខ្លះ​មិន​ត្រឹម​តែ​ញ៉ាំ​ស៊ុត​មាន់-ទា នោះ​ទេ ខំ​ស្វះ​ស្វែង​រក​ទិញ​ស៊ុត​​ធំៗ ដូច​ជា​ស៊ុត​ក្ងាន ឬ​អូទ្រីស​ជា​ដើម។ តើ​ស៊ុត​បក្សី​សម្បូរ​ដោយ​ជាតិ​អីខ្លះ? ល្អ​ម៉េច​ខ្លះ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ? អាច​ញ៉ាំ​ស៊ុតស្ទើរឆ្អិនបាន​អត់?

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស៊ុត​បក្សី​គ្រប់​ប្រភេទ មិនថា ស៊ុតក្រួច មាន់ ទា ក្ងាន នោះ​ទេ គឺ​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន ដែល​ជា​ប្រភព​នៃ​អាមីណូ​អាស៊ីដ សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ក្នុង​ផ្ទៃ។

ក្នុង​ស៊ុតបក្សី​ក៏​សម្បូរ​នូវ​ពពួក​វីតាមីន B12, B6 ជាតិ​រ៉ែ ដូចជា ស័ង្កសី ដែក និង​ជាតិ​កូលីន ដែល​សារធាតុ​ទាំង​នេះ​ល្អ​បំផុត​ចំពោះ​សុខភាព​ម្តាយ និង​កូន ជាពិសេស​ជួយ​ដល់​ការ​វិវត្ត​ខួរក្បាល​របស់​ទារក ដែល​គេ​តែង​និយាយ​តៗ​គ្នា​ថា ញ៉ាំ​ស៊ុត​ច្រើន កូន​កើត​មក​ឆ្លាត​នោះ​អី។

ទោះ​យ៉ាង​ណា​លោក​សាស្ត្រា​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​​ញ៉ាំ​ស៊ុត​​ឆ្អិន ចៀស​វាង​ការ​ញ៉ាំ​ស៊ុត​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ឬ​ស៊ុត​ឆៅ ព្រោះ​អាច​ប្រឈម​នឹង​ពពួក​ប៉ារ៉ាស៊ីត បាក់តេរី ឬ​មេរោគ​អី​មួយ​ចំនួន ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    អាជ្ញាធរអះអាងថា ស្ត្រីកងទ័ពមួកខៀវខ្មែរម្នាក់ វិជ្ជមាន COVID-19 បានប៉ះពាល់ជាមួយមនុស្សច្រើននាក់

    COVID-19 - ស្ត្រី​កងទ័ព​មួយ​ខៀវ​ខ្មែរ​ម្នាក់​ដែល​បាន​រក​ឃើញ​វិជ្ជមានជំងឺ COVID-19 កាល​ពី​ម្សិល​មិញ​នេះ ត្រូវ​អាជ្ញាធរ​អះអាង​ថា បាន​ប៉ះពាល់​ជាមួយ​...

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    កុំច្រឡំជាអំពើអាប ធ្មប់ ជំងឺគីសសរីរាង្គដៃស្បូន មានទាំងសក់ ធ្មេញ និងក្រចក

    គីសសរីរាង្គដៃស្បូន - ជំងឺ​គីស​សរីរាង្គ​របស់​ដៃស្បូន ជា​ជំងឺ​មួយ​ដែល​មាន​គ្រោះថ្នាក់​ណាស់​សម្រាប់​ស្ត្រី ហើយ​សភាព​ដែល​នៅ​ក្នុង​ឃើញ​ហើយ​គួរឲ្យ​ខ្លាច​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    បន្តរកឃើញអ្នកឆ្លង COVID-19 ៣ ករណីថ្មីជាបុរសជនជាតិខ្មែរ និងជាសះស្បើយ ២ នាក់

    COVID-19 - ក្រសួង​សុខាភិបាល​កម្ពុជា​ជូន​ដំណឹង​ថា ថ្ងៃ​ទី ១០ ខែ សីហា ឆ្នាំ ២០២០ នេះ​បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង COVID-19 ៣...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    ថ្ងៃ​នេះកម្ពុជានៅបន្តរកឃើញស្រ្តីខ្មែរ និងកាណាដាផ្ទុក COVID-19

    COVID-19-ករណី COVID-19 នៅ​កម្ពុជា​ព្រឹក​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​ជា​បន្ត​បន្ទាប់​ទៀត​ហើយ តែ​ក៏​មាន​អ្នក​ជា​...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    អត្ថបទគួរអាន

    COVID-19

    មន្ទីរពេទ្យខេត្តចាត់ទុករបាយការណ៍ចៅសង្កាត់សិត្បូ អំពីសកម្មភាពស្ត្រីកងទ័ពមួកខៀវ មិនត្រឹមត្រូវ

    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 10/08/2020 . អាន 1 នាទី
    ជំងឺគ្រុនឈីក

    ស្រ្តីមានផ្ទៃពោះកើតជំងឺគ្រុនឈីក គ្រោះថ្នាក់ដែរទេ?

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 10/08/2020 . អាន 2 នាទី
    COVID-19

    ក្រសួងបំភ្លឺករណីស្ត្រីកងទ័ពមួកខៀវឆ្លង COVID-19 និងច្រានចោលព័ត៌មានឆ្លងចូលសហគមន៍

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 10/08/2020 . អាន 3 នាទី
    COVID-19

    ក្រសួងជូនដំណឹងស្ដីពីការប្រឡងបាក់ឌុប នឹងធ្វើឡើងនៅចុងឆ្នាំនេះ

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 10/08/2020 . អាន 1 នាទី