តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗពិបាកមានកូនអាចមកពីបញ្ហាសុខភាព ៧ មុខនេះ

    ស្រីៗពិបាកមានកូនអាចមកពីបញ្ហាសុខភាព ៧ មុខនេះ

    ស្រីៗពិបាកមានកូន ឬអត់មានកូនអាចបណ្តាលមកពីរ​បៀបរស់នៅ ស្រ្តេស ការធាត់លើសគីឡូ ឬមានបញ្ហា​សុខ​ភាពមួយចំនួន។ តើជំងឺណាខ្លះអាចជះឥទ្ធិពល​ដល់ការមានគភ៌របស់ស្រ្តី?

    យោង​តាម​គ្រូពេទ្យជំនាញបានឱ្យដឹងថា ​លក្ខខណ្ឌ​សុខភាព​មួយ​ចំនួន​​អាច​ប៉ះពាល់​ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​របស់ស្រីៗ។

    ១. អូវែបញ្ចេញមេជីវិតញីមិនទៀងទាត់

    លក្ខខណ្ឌនេះធ្វើឱ្យស្រីៗមានអាការៈដូចជាក្តៅក្រហល់ក្រហាយ ស្ងួតទ្វារមាស និងរាំងរដូវ ដែល​ស្រដៀងនឹងការអស់រដូវមុនអាយុ។ គ្រូពេទ្យអាច​ធ្វើការព្យាបាល​ដោយចេញ​វេជ្ជបញ្ជា​ថ្នាំជំនួយ​អ័រម៉ូន​​ វីតាមីន D និងកាល់ស្យូម។

    ២. ជំងឺរលាកអាងត្រគាក

    លោកវេជ្ជបណ្ឌិត Corey Burke ឯកទេសសុខភាពបន្តពូជ បានលើកឡើងថា ជំងឺរលាកអាង​ត្រគាក​កើតឡើងនៅពេលស្បូន និងបំពង់ដៃស្បូនឆ្លង​រោគដោយសារ របួស កើតជំងឺប្រមេះទឹកបាយ ឬ​ជំងឺប្រមេះទឹកថ្លា។ បន្ទាប់មក បំពង់ដៃស្បូនមានសម្លាក ឬអាប់សែ និងបណ្តាល​ឱ្យ​ខូច​សរីរាង្គ​បន្តពូជ និងគ្មានកូន។

    ប្រសិនបើស្រីៗរលាកអាងត្រគាកអាចមានអាការៈដូចជា ឈឺចាប់​ពេល​​រួមភេទ គ្រុនក្តៅ ឬគ្រុនរងា និងមករដូវច្រើន​ជាង​ធម្មតា​ជាដើម។ ជាទូទៅគ្រូពេទ្យធ្វើ​ការព្យាបាល​ជំងឺរលាក​អាង​ត្រគាកដោយប្រើថ្នាំផ្សះ។

    ៣. ក្រពេញទីរ៉ូអ៊ីតអសកម្ម

    លោកស្រីវេជ្ជបណ្ឌិត Jolene Brighten ឯកទេសព្យាបាលរោគតាមធម្មជាតិ និងជាអ្នកនិពន្ធសៀវភៅ Beyond the Pill បានលើកឡើងថា ក្រពេញទីរ៉ូអ៊ីត​អសកម្ម​មិនត្រឹម​តែអាចធ្វើឱ្យពិបាកក្នុង​ការមាន​គភ៌​ប៉ុណ្ណោះ​ទេ ថែមទាំងបង្កើនហានិភ័យនៃការរលូតកូនទៀតផង។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ក្រពេញទីរ៉ូអ៊ីតអសកម្ម

    ៤. ការរលាកក្នុងរាងកាយ

    លោកស្រីវេជ្ជបណ្ឌិត Brighten បានបន្ថែមថា ការរលាកក៏អាចធ្វើឱ្យស្រីៗពិបាកពពោះដែរ។ ការ​ធ្វើ​តេស្ដ C-Reactive Protein (CRP) អាចជួយស្រីៗដឹងថាមានការរលាកឬអត់។ ស្រីៗគួរសាកល្បង​ញុំា​ត្រីទឹកជ្រៅដូចជា ត្រីសាល់ម៉ុន (សម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣) និងរមៀត ព្រោះ​​អាហារ​ទាំងនេះអាចជួយប្រឆាំងការរលាក។

    ៥. ជំងឺគីសលើក្រពេញអូវែ

    ជំងឺគីសលើក្រពេញអូវែបណ្តាលឱ្យមាន​អតុល្យភាពអ័រម៉ូនដែលរំខានដល់សមត្ថភាព​​អូវែ​ក្នុង​ការ​បញ្ចេញ​មេជីវិតញី ហើយក៏​ជាមូលហេតុទូទៅបំផុតដែលធ្វើឱ្យស្រីៗគ្មានកូន។ ជំងឺនេះមានរោគសញ្ញាដូចជា មក​រដូវ​មិនទៀង ដុះ​រោម​ច្រើនលើមុខ ទ្រូង ខ្នង ឬគូទ ឡើងទម្ងន់ ឡើងមុន និង​ជ្រុះសក់​ជាដើម​។

    ៦. ជំងឺរលាកពោះវៀន

    លោកវេជ្ជបណ្ឌិត Joshua Hurwitz ឯកទេសសុខភាពបន្តពូជបានលើកឡើងថា ជំងឺរលាកពោះវៀន​ដូចជាជំងឺ Crohn (ជំងឺរលាកពោះវៀនធំរុំារ៉ៃ) និងជំងឺរលាកពោះវៀនធំ​ក៏អាចជះឥទ្ធិពល​ដល់​ការ​មាន​​គភ៌ដែរ។

    ៧. ជំងឺប្រព័ន្ធភាពសុំា

    លោកវេជ្ជបណ្ឌិត Jason Kofinas ឯកទេសសុខភាពបន្តពូជបានលើកឡើងថា ជំងឺ​ប្រព័ន្ធ​ភាពសុំា​ដូចជា ជំងឺស្រទាប់ស្បូនដុះខុសទីតាំង (endometriosis) ជំងឺទឹកនោមផ្អែម និងជំងឺឈាមកក​ក្នុង​សរសៃ​ឈាម​អាចធ្វើឱ្យស្រីៗពិបាកមានកូន និងបង្កើនហានិភ័យរលូតកូន។

    បញ្ហាពិបាកមានកូនក៏អាចដោះស្រាយបានដែរ ប្រសិនបើយើងដឹងពីមូលហេតុបង្ក។ ដូច្នេះស្រីៗមួយចំនួនដែលរៀបការហើយយូរឆ្នាំអត់មានកូន ហើយចង់មានកូន​គួរទៅ​ពិនិត្យ​សុខភាព​រកមើលជំងឺដូចខាងលើ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 09/08/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: