ស្រីៗយើងឲ្យតែចាប់មានប៊េប៊ី រអ៊ូតែរឿងឈឺខ្នង ឈឺចង្កេះ។ ពិតណាស់បញ្ហានេះកើតឡើងចំពោះស្ត្រី ដែលមានកូនតាំងពីខែដំបូង រហូតក្រោយពេលសម្រាលកូនហើយក៏មិនងាយបាត់ដែរ។
ការមករដូវចុងក្រោយ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ស្រីៗយើងឲ្យតែចាប់មានប៊េប៊ី រអ៊ូតែរឿងឈឺខ្នង ឈឺចង្កេះ។ ពិតណាស់បញ្ហានេះកើតឡើងចំពោះស្ត្រី ដែលមានកូនតាំងពីខែដំបូង រហូតក្រោយពេលសម្រាលកូនហើយក៏មិនងាយបាត់ដែរ។
នេះមកពីទម្ងន់របស់ទារកដែលនៅក្នុងស្បូន ធ្វើឲ្យសាច់ដុំខ្នងរបស់ម្ដាយយឺត និងកោងខ្លាំង ដើម្បីទ្រទម្ងន់ពោះ ពេលដែលស្បូន និងពោះម្ដាយកាន់តែរីកធំ សម្ពាធលើខ្នងផ្នែកខាងក្រោមក៏កាន់តែកើនឡើងដូចគ្នា។
ចំពោះស្ត្រីមានផ្ទៃពោះ អាការៈឈឺខ្នង ចង្កេះនេះ បានក្លាយទៅជារឿងសាមញ្ញហើយ។ដើម្បីសម្រួលការឈឺចាប់ ម្តាយអាចសាកល្បងធ្វើតាមវិធីសាស្ត្រខាងក្រោម៖
១- សម្រាកឲ្យបានគ្រប់គ្រាន់
អ្នកជំនាញបានណែនាំថា ការសម្រាកឲ្យបានគ្រប់គ្រាន់ ទាំងផ្លូវកាយ និងផ្លូវចិត្ត ជារឿងដែលសំខាន់បំផុត សម្រាប់ស្រីៗមានផ្ទៃពោះ។ ជាពិសេស សុខភាពផ្លូវចិត្ត ព្យាយាមធ្វើចិត្តឲ្យសប្បាយ និងកុំតានតឹងពេក ព្រោះពេលមានអារម្មណ៍ព្រួយ ភ័យខ្លាច និងតានតឹងពេក ការឈឺចាប់ពេលពពោះ ក៏ដូចជាពេលសម្រាល នឹងកើនឡើងកាន់តែខ្លាំងដូចគ្នា។
២- លំហាត់ប្រាណ
ការធ្វើចលនា ឬលំហាត់ប្រាណស្រាលៗដូចជា ការដើរ ការពត់ខ្លួន ឧស្សាហ៍ប្ដូរឥរិយាបថក្នុងការអង្គុយ ឬគេង និងលំហាត់ប្រាណលើបាល់ មិនត្រឹមតែជួយបន្ថយការចុករួយចង្កេះ និងខ្នងទេ វានឹងជួយសម្រួលដល់ការសម្រាលកូនផងដែរ។
៣- ងូតឬស្អំទឹកក្តៅឧណ្ហៗ
អាចកាត់បន្ថយការឈឺចាប់ និងជួយឲ្យអ្នកមានអារម្មណ៍ធូរស្បើយ។ អ្នកខ្លះនិយាយថា ការស្អំទឹកត្រជាក់មានប្រសិទ្ធភាពជាង ប៉ុន្តែទាំងកម្ដៅ និងចំហាយត្រជាក់សុទ្ធតែមានប្រយោជន៍ដូចគ្នា។ អាចសាកល្បងដោយខ្លួនឯងបាន តែត្រូវប្រើកំណាត់ ឬកន្សែងទ្រាប់ការពារស្បែកយើង ចៀសវាងការដាក់ផ្ទាល់។
៤- ការប្រើថ្នាំបំបាត់ការឈឺចាប់
ស្រីៗគ្នាយើងមួយចំនួនជឿថាការចាក់ (Sterile Water) អាចបន្ធូរបន្ថយការឈឺខ្នងចង្កេះបាន។ វាជាវិធីសាស្ត្រមួយដែលចាក់ចូលទៅក្រោមស្បែក ៤ កន្លែង នៅបរិវេណខ្នងផ្នែកខាងក្រោម។ ការចាក់នេះជួយបន្ថយការឈឺចាប់បណ្ដោះអាសន្ន ហើយការឈឺចាប់ នឹងត្រឡប់មកវិញនៅប៉ុន្មានម៉ោងក្រោយចាក់ថ្នាំ។ គ្មាននរណាដឹងច្បាស់ពីប្រសិទ្ធភាពចាក់នេះទេ ហើយក៏មិនទាន់មានគ្រប់ទីកន្លែងដែរ។
បើយើងជ្រើសរើសយកការសម្រាលកូនដោយធម្មជាតិ តែនៅមិនទាន់ត្រៀមខ្លួន និងចិត្តក្នុងការឈឺចាប់ពេលសម្រាល អាចពិចារណាលើការចាក់ឆ្អឹងខ្នង។ មានស្រីៗជាច្រើនបានសម្រេចចិត្តប្រើវាកាត់បន្ថយការឈឺចាប់ស្ទើរតែទាំងអស់ រាប់បញ្ចូលទាំងការឈឺចាប់ខ្នងចង្កេះផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើវិធីគណនានេះ គឺដើម្បីរកថ្ងៃសម្រាលកូន។ វិធីនេះអាចប៉ាន់ស្មានថ្ងៃសម្រាលបាន តែមិនធានាថាត្រឹមត្រូវទាំងស្រុងទេ។ ស្រ្តីភាគច្រើន មិនទាំងអស់ទេ អាចឆ្លងទន្លេមុន ឬក្រោយមួយសប្ដាហ៍ នៃពេលវេលាប៉ាន់ស្មាននេះ។
រយៈពេលវដ្ដរដូវ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Back labor. http://www.babycenter.com/0_back-labor_1451580.bc. Accessed September 07, 2016.