backup og meta

ប្តីល្អ ជួយសម្រួលអារម្មណ៍ប្រពន្ធពេលជិតសម្រាលតាមរបៀបទាំងនេះ

ប្តីល្អ ជួយសម្រួលអារម្មណ៍ប្រពន្ធពេលជិតសម្រាលតាមរបៀបទាំងនេះ

ស្រ្តី​គ្រប់​រូប​ឲ្យ​តែ​ពេល​ជិត​សម្រាល​កូន​ម្ដង​ៗ តែង​តែ​មាន​ការ​ឈឺ​ចាប់ និង​មាន​ភាព​តាន​តឹង​កើន​ឡើង ពេល​នោះ​ហើយ គឺ​ជា​ពេល​ដែល​ម៉ាក់​ៗ​ជិត​សម្រាល​ត្រូវ​ការ​កម្លាំង​ចិត្ត​ខ្លាំង ជាពិសេស​ពី​ប្ដី​​ផ្ទាល់​តែ​ម្ដង។ បើ​មិន​ដឹង​ថា​គួរ​ជួយ​ប្រពន្ធ​បាន​ដោយ​របៀប​ណា ខាង​ក្រោម​នេះ​ជា​តិចនិក​ល្អ​ដែល​បាន​ចែក​រំលែក​ពី​អ្នក​​ធ្លាប់​ឆ្លង​កាត់​រឿង​នេះ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​បង​ប្រុស យ៉ាន វឌ្ឍនៈ ជា​អ្នក​រក​ស៊ី​ម្នាក់​នៅ​ម្តុំ​ផ្សារ​ទំនើប Aeon 1 រស់​នៅ​ភ្នំពេញ​​ថា នៅ​ពេល​ដែល​ប្រពន្ធ​ជិត​សម្រាល តួ​នាទី​ជា​ប្ដី​គឺ​ត្រូវ​តែ​នៅ​ក្បែរ​ប្រពន្ធ​រហូត មិន​ថា​ក្នុង​ពេល​រៀប​សម្រាល ឬ​សម្រាល​កូន​រួច​ទេ៖“ពេល​ប្រពន្ធ​ខ្ញុំ​ជិត​សម្រាល គឺ​ខ្ញុំ​នៅ​ជិត​គាត់ ជួយ​ធ្វើ​សរសៃ ជួយ​លួង​លោម ព្រោះ​ពេល​ជិត​សម្រាល​ហ្នឹង ​ប្រពន្ធ​ខ្ញុំ​គាត់​ឈឺ​ចាប់​ពោះ​ណាស់ ទ្រាំ​មិន​ចង់​បាន ឃើញ​មាន​ទឹក​ភ្នែក​ផង​អី​ផង’។

ក្រៅ​ពី​ពាក្យ​លួង​លោម និង​ការ​នៅ​ក្បែរ ប្តី​អាច​ជួយ​បន្ធូរ​អារម្មណ៍​ប្រពន្ធ​បាន​ដោយ​ការ​ធ្វើ​សកម្មភាព​សាមញ្ញ​ៗ​បាន​ដូច​ជា៖

១. ជួយ​ម៉ាស្សា​ខ្នង ក្បាល ឬ​ច្របាច់​ដៃ​ជើង ដើម្បី​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​របស់​ប្រពន្ធ។

២. យក​កន្សែង​ត្រជាក់​ៗ ជូត​មុខ ជូត​ខ្លួន​ឲ្យ​ប្រពន្ធ ដើម្បី​ឲ្យ​មាន​អារម្មណ៍​ត្រជាក់​ស្រួល ធូរ​ស្រាល។

៣. ជួយ​ប្រពន្ធ​ផ្លាស់​ប្តូរ​ចលនា ដើម្បី​ត្រៀម​​សម្រាល​បាន​ស្រួល។

៤. ជួយ​លើក​ទឹក​ចិត្ត​ប្រពន្ធ ផ្តល់​កម្លាំង​ចិត្ត ជាដើម។

បងប្រុស ​បានណែនាំ​បន្ថែម​ថា ពេល​ខ្លះ ប្រពន្ធ​អាច​មិន​ឲ្យ​ប៉ះ ឬ​ជួយ​នៅ​ពេល​ធ្វើ​អ្វី​មួយ ទោះ​បី​ជា​បែប​នេះ​ក្តី ប្តីគឺ​ត្រូវ​តែ​នៅ​ក្បែរ និង​ស្ដាប់​តាម​អ្វី​ដែល​ប្រពន្ធ​ចង់​បាន ហើយ​ត្រូវ​ធ្វើ​ចិត្ត​អត់​ធ្មត់​បន្តិច ព្រោះ​នៅ​ពេល​ជិត​សម្រាល ប្រពន្ធ​អាច​ត្អូញត្អែរ​ច្រើន ហើយ​ក៏​ឆាប់​មួរ​ម៉ៅ​ដែរ ដូច​នេះ​ហើយ យើង​ជា​ប្ដី​ត្រូវ​ចេះ​យោគ​យល់​ដល់​ប្រពន្ធ។

បើ​តាម​ការ​អះអាង​របស់​លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ស្ត្រីឈឺពោះសម្រាលកូន បើ​​បាន​​របស់​​ផ្អែម​​២​​យ៉ាង​​នេះ ពិត​ជា​អាច​កាត់​បន្ថយ​អាការៈ​ឈឺ​ពោះ​បាន​មួយ​ចំណែក​​ធំ។ របស់​ផ្អែម​២​យ៉ាង​នោះ​មាន ភេសជ្ជៈ​ផ្អែមៗ និង​ពាក្យសម្តី​ផ្អែមៗ។​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ប្តីប្រពន្ធជាប់សាច់ញាតិនឹងគ្នា នោះកូនកើតមកអាចប្រឈមនឹងបញ្ហាទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម