home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្តីល្អ ជួយសម្រួលអារម្មណ៍ប្រពន្ធពេលជិតសម្រាលតាមរបៀបទាំងនេះ

ប្តីល្អ ជួយសម្រួលអារម្មណ៍ប្រពន្ធពេលជិតសម្រាលតាមរបៀបទាំងនេះ

ស្រ្តី​គ្រប់​រូប​ឲ្យ​តែ​ពេល​ជិត​សម្រាល​កូន​ម្ដង​ៗ តែង​តែ​មាន​ការ​ឈឺ​ចាប់ និង​មាន​ភាព​តាន​តឹង​កើន​ឡើង ពេល​នោះ​ហើយ គឺ​ជា​ពេល​ដែល​ម៉ាក់​ៗ​ជិត​សម្រាល​ត្រូវ​ការ​កម្លាំង​ចិត្ត​ខ្លាំង ជាពិសេស​ពី​ប្ដី​​ផ្ទាល់​តែ​ម្ដង។ បើ​មិន​ដឹង​ថា​គួរ​ជួយ​ប្រពន្ធ​បាន​ដោយ​របៀប​ណា ខាង​ក្រោម​នេះ​ជា​តិចនិក​ល្អ​ដែល​បាន​ចែក​រំលែក​ពី​អ្នក​​ធ្លាប់​ឆ្លង​កាត់​រឿង​នេះ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​បង​ប្រុស យ៉ាន វឌ្ឍនៈ ជា​អ្នក​រក​ស៊ី​ម្នាក់​នៅ​ម្តុំ​ផ្សារ​ទំនើប Aeon 1 រស់​នៅ​ភ្នំពេញ​​ថា នៅ​ពេល​ដែល​ប្រពន្ធ​ជិត​សម្រាល តួ​នាទី​ជា​ប្ដី​គឺ​ត្រូវ​តែ​នៅ​ក្បែរ​ប្រពន្ធ​រហូត មិន​ថា​ក្នុង​ពេល​រៀប​សម្រាល ឬ​សម្រាល​កូន​រួច​ទេ៖“ពេល​ប្រពន្ធ​ខ្ញុំ​ជិត​សម្រាល គឺ​ខ្ញុំ​នៅ​ជិត​គាត់ ជួយ​ធ្វើ​សរសៃ ជួយ​លួង​លោម ព្រោះ​ពេល​ជិត​សម្រាល​ហ្នឹង ​ប្រពន្ធ​ខ្ញុំ​គាត់​ឈឺ​ចាប់​ពោះ​ណាស់ ទ្រាំ​មិន​ចង់​បាន ឃើញ​មាន​ទឹក​ភ្នែក​ផង​អី​ផង”។

ក្រៅ​ពី​ពាក្យ​លួង​លោម និង​ការ​នៅ​ក្បែរ ប្តី​អាច​ជួយ​បន្ធូរ​អារម្មណ៍​ប្រពន្ធ​បាន​ដោយ​ការ​ធ្វើ​សកម្មភាព​សាមញ្ញ​ៗ​បាន​ដូច​ជា៖

១. ជួយ​ម៉ាស្សា​ខ្នង ក្បាល ឬ​ច្របាច់​ដៃ​ជើង ដើម្បី​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​របស់​ប្រពន្ធ។

២. យក​កន្សែង​ត្រជាក់​ៗ ជូត​មុខ ជូត​ខ្លួន​ឲ្យ​ប្រពន្ធ ដើម្បី​ឲ្យ​មាន​អារម្មណ៍​ត្រជាក់​ស្រួល ធូរ​ស្រាល។

៣. ជួយ​ប្រពន្ធ​ផ្លាស់​ប្តូរ​ចលនា ដើម្បី​ត្រៀម​​សម្រាល​បាន​ស្រួល។

៤. ជួយ​លើក​ទឹក​ចិត្ត​ប្រពន្ធ ផ្តល់​កម្លាំង​ចិត្ត ជាដើម។

បងប្រុស ​បានណែនាំ​បន្ថែម​ថា ពេល​ខ្លះ ប្រពន្ធ​អាច​មិន​ឲ្យ​ប៉ះ ឬ​ជួយ​នៅ​ពេល​ធ្វើ​អ្វី​មួយ ទោះ​បី​ជា​បែប​នេះ​ក្តី ប្តីគឺ​ត្រូវ​តែ​នៅ​ក្បែរ និង​ស្ដាប់​តាម​អ្វី​ដែល​ប្រពន្ធ​ចង់​បាន ហើយ​ត្រូវ​ធ្វើ​ចិត្ត​អត់​ធ្មត់​បន្តិច ព្រោះ​នៅ​ពេល​ជិត​សម្រាល ប្រពន្ធ​អាច​ត្អូញត្អែរ​ច្រើន ហើយ​ក៏​ឆាប់​មួរ​ម៉ៅ​ដែរ ដូច​នេះ​ហើយ យើង​ជា​ប្ដី​ត្រូវ​ចេះ​យោគ​យល់​ដល់​ប្រពន្ធ។

បើ​តាម​ការ​អះអាង​របស់​លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ស្ត្រីឈឺពោះសម្រាលកូន បើ​​បាន​​របស់​​ផ្អែម​​២​​យ៉ាង​​នេះ ពិត​ជា​អាច​កាត់​បន្ថយ​អាការៈ​ឈឺ​ពោះ​បាន​មួយ​ចំណែក​​ធំ។ របស់​ផ្អែម​២​យ៉ាង​នោះ​មាន ភេសជ្ជៈ​ផ្អែមៗ និង​ពាក្យសម្តី​ផ្អែមៗ។​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ នាង សុខុមដាលីញ៉ា នៅ 15/06/2020
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x