home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចិន និងប្រទេសខ្លះទៀត អាចប្រឈមការធ្លាក់ចុះចំនួន​ប្រជាជនពាក់កណ្ដាលនៅឆ្នាំ២១០០

ចិន និងប្រទេសខ្លះទៀត អាចប្រឈមការធ្លាក់ចុះចំនួន​ប្រជាជនពាក់កណ្ដាលនៅឆ្នាំ២១០០

អ្នកជំនាញ​លើក​ឡើង​ថា​ពិភពលោកមិន​បាន​ត្រៀម​ខ្លួន​ត្រឹម​ត្រូវ​សម្រាប់​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ទារក​ដែល​កើត​ថ្មី​នោះទេ ​ដែលការណ៍​នេះ​នឹង​​ផ្តល់​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​សង្គម​ និង​ពិភព​លោក​ទាំង​មូល​។

តើអត្រាកំណើតជាអ្វី?

អត្រា​កំណើត​គឺជា​ចំនួន​កូន​គិត​ជា​មធ្យម​ដែល​ស្ត្រី​ម្នាក់​បាន​ផ្តល់​កំណើត​​។ អ្នក​ស្រាវជ្រាវ​ប៉ាន់​ប្រមាណ​ថាប្រ​ទេស​​ជាច្រើន​​អាច​នឹង​ជួប​បញ្ហានេះ​ខ្លាំង​នៅ​ចុង​សតវត្សរ៍​​ទី២១​នេះ​។ ប្រសិនជា​តួលេខ​​នៃ​អត្រា​កំណើត​ធ្លាក់​​ចុះ​មក​​នៅ​ក្រោម​២,១ ឬន័យ​ម្យ៉ាង​ទៀត​​ថា​​ស្រ្តីម្នាក់ផ្ដល់​កំណើត​កូន​បាន​តិច​ជាង​២,១​នាក់​​ នោះ​ចំនួន​ប្រជាជន​សរុបនៅ​លើ​ពិ​ភព​លោក​​ក៏​មាន​ការ​ធ្លាក់ចុះខ្លាំង​​ដែរ។

អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Washington ​បាន​បង្ហាញ​ថា​អត្រា​កំណើត​លើ​ពិភពលោក​ធ្លាក់​ចុះ​ជិត​ពាក់កណ្ដាល​មក​ត្រឹម​​តែ​២,៤​ នៅ​ឆ្នាំ​២០១៧ ខណៈ​​នៅ​​ឆ្នាំ​១៩៥០ ស្ត្រី​ម្នាក់​អាច​ផ្តល់​កំណើត​ដល់​កូន​ជា​មធ្យម ៤,៧​នាក់ ហើយ​ការ​សិក្សា​នេះ​បាន​សន្មត​ថា​នឹង​មាន​ការ​​ធ្លាក់​ចុះរហូត​​នៅ​ក្រោម ១,៧ នៅ​ឆ្នាំ​២១០០។ អ្នកស្រាវជ្រាវ​គិត​ថា​ចំនួន​មនុស្ស​នៅ​លើ​ផែនដី​នឹង​ឡើង​ដល់​ ៩,៧ពាន់​លាន់​នាក់​នៅ​អំឡុង​ឆ្នាំ​២០៦៤ មុន​នឹង​ធ្លាក់​ចុះ​មក​វិញ​ត្រឹម ៨,៨ពាន់​លាន​នាក់​នៅ​ចុង​សតវត្សរ៍​ទី​២១​នេះ​។

មូលហេតុ​អ្វី​បង្ក​ឲ្យ​មាន​ការ​ធ្លាក់ចុះនៃ​អត្រាកំណើត​​?

ការ​ធ្លាក់​ចុះ​នេះ​មក​ពី​ស្ត្រី​ទទួល​បាន​ការ​អប់រំ​ និង​ធ្វើ​ការ​ច្រើន​ជាង​មុន រួម​ទាំង​ការ​យល់​ដឹង​ពី​ការ​ប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​ដែល​ទាំង​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ជ្រើសរើស​មាន​កូន​តិច​ជាង​មុន។ យ៉ាង​ណា​មិញ គេ​គិត​ថា​ការ​ធ្លាក់​ចុះ​នៃ​អត្រា​កំណើត​គឺ​ជា​រឿង​ជោគជ័យ​មួយ។

ប្រទេសណាខ្លះដែលទទួលរងផលប៉ះពាល់?

ប្រទេស​ដែល​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​គឺ​មាន​២៣​ប្រទេស។ ប្រទេស​ជប៉ុន​ដែល​គេ​ប៉ាន់ស្មាន​ថា​នឹង​មាន​ការ​ធ្លាក់​ចុះ​ពី​ ១២៨លាន​នាក់​នៅ​ឆ្នាំ ២០១៧ មក​នៅ​តិច​ជាង​៥៣លាននាក់​នៅ​ឆ្នាំ​២១០០។ រីឯ​ប្រទេស​អ៊ីតាលី​ក៏​មាន​ការ​ធ្លាក់​ចុះ​ពី​៦១លាន​នាក់ មក​ត្រឹម​២៨​លាន​នាក់​នៅ​ឆ្នាំ​២១០០​ដូច​គ្នា។ ក្រៅ​ពី​ប្រទេស​ជប៉ុន និង​អ៊ីតាលី ក្នុង​ចំណោម​២៣​ប្រទេស​រួមមាន​ប្រទេស​អេស្ប៉ាញ ប្រទេស​ព័រទុយហ្កាល់ ប្រទេស​ថៃ និង​ប្រទេស​កូរ៉េ​ខាងត្បូង​ ក៏​នឹង​មាន​ការ​ធ្លាក់​ចុះ​ជាង​ពាក់​កណ្ដាល។

ចំណែក​ឯ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​ពេល​បច្ចុប្បន្ន​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ដល់​១,៤ពាន់​លាន​នាក់​ក្នុង​រយៈ​​ពេល​៤​ឆ្នាំ​មុន​ចាប់​ផ្ដើម​​ធ្លាក់​ចុះ​មក​​ជិត​ពាក់​កណ្ដាល​ត្រឹម​ ៧៣២​លាន​នាក់​នៅ​ឆ្នាំ ២១០០ ហើយ​ប្រទេស​ឥណ្ឌា​នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​វិញ។

ការធ្លាក់ចុះនេះបង្កបជាញ្ហាដែរឬទេ?

ការ​ធ្លាក់​ចុះ​នេះ​អាច​នឹង​ជា​ការ​ល្អ​សម្រាប់​បរិស្ថាន ព្រោះ​ចំនួន​ប្រជាជន​តិច​អាច​កាត់បន្ថយ​ឧស្ម័ន​ពុល និង​ការ​កាប់​ព្រៃឈើ​យក​ដី​ធ្វើកសិកម្ម​ដើម​។ ប៉ុន្តែ​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​សង្គម​ខ្លាំង​។ បញ្ហា​ទាំង​នោះ​មាន​ដូចជា​ថាតើ​អ្នក​ណា​​បង់​ពន្ធ​នៅ​ពេល​ដែល​ពិភពលោក​មាន​ចំនួន​ប្រជាជន​វ័យ​ចំណាស់​ច្រើន? តើ​អ្នក​ណា​​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​សម្រាប់​មនុស្ស​ចាស់? អ្នក​ណា​ជា​អ្នក​មើល​ថែ​មនុស្ស​ចាស់? តើ​មនុស្ស​យើង​អាច​នឹង​ចូល​និវត្តន៍​បាន​ដែរ​ឬ​ទេ?

តើមានដំណោះស្រាយដែរឬទេ?

ប្រទេស​ជា​ច្រើន​រួមមាន​ប្រទេស​អង់គ្លេស​បាន​ប្រើប្រាស់​ការ​ទទួលជន​ចំណាក​ស្រុក​ដើម្បី​បង្កើន​ចំនួន​ប្រជាជន និង​រក្សា​តុល្យភាព​នៃ​ការ​ធ្លាក់​ចុះ​អត្រា​កំណើត។ ប៉ុន្តែ​វិធី​នេះ​មិន​មែន​ជា​ដំណោះស្រាយ​ទេ​នៅ​ពេល​ដែល​ចំនួន​ប្រជាជន​ជិត​គ្រប់​ប្រទេស​ទូទាំង​ពិភព​លោក​មាន​ការ​ធ្លាក់ចុះ។ ប្រទេស​មួយ​ចំនួន​បាន​សាកល្បង​អនុវត្ត​គោលការណ៍​ផ្សេងៗ​ដូចជា​ពង្រឹង​ច្បាប់​មាតុភាព ការ​ថែទាំ​សុខភាព​កុមារ​ដោយ​ឥតគិតថ្លៃ ប្រាក់​លើក​ទឹក​ចិត្ត​ និង​បន្ថែម​សិទ្ធិ​ដល់​បុគ្គលិក ប៉ុន្តែ​នេះនៅ​​មិន​មាន​ចម្លើយ​ច្បាស់​លាស់។

អ្នកស្រាវជ្រាវ​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ផ្អាក​ដំណើរការ​នៃ​ការ​អប់រំ​របស់​ស្ត្រី​ និង​ការ​ស្វែងយល់ ឬ​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត។ សាស្ត្រាចារ្យ Stein Emil Vollset បាន​លើក​ឡើង​ថា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ប្រជាជន​អាច​នឹង​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​ក្នុង​ប្រទេស​ជា​ច្រើន ប៉ុន្តែ​មិន​ត្រូវ​ផ្តល់​ផល​ប៉ះពាល់​ដល់​កិច្ចខិតខំ​ក្នុង​ការ​លើក​កម្ពស់​សុខភាព​ផ្លូវ​ភេទ​របស់​ស្ត្រី ឬ​សិទ្ធិ​របស់​ស្ត្រី​ទេ។​

សាស្ត្រាចារ្យ Ibrahim Abubakar មក​ពី​សាកលវិទ្យាល័យ London បាន​និយាយ​ថា​ប្រសិនជា​ការ​ប៉ាន់ស្មាន​នេះ​អាច​ជាការពិត​តែ​​ជាង​ពាក់កណ្ដាល នោះ​បញ្ហា​ចំណាកស្រុក​នឹង​ក្លាយ​ជារឿង​សំខាន់ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រទេសនីមួយៗ​ លែង​​​ជាអ្វី​ដែល​គេ​គិត​ថា​ជារឿង​បន្ទាប់​សបន្សំ​ទៀត​ហើយ។ សាស្រ្តាចារ្យ​រូបនេះ​ប​ន្ត​ថា​​ដើម្បី​ទទួល​បាន​ជោគជ័យ គឺ​​ត្រូវ​គិត​ពី​គោលនយោបាយ​មូលដ្ឋាន​​ជាសកលមួយ​ ហើយ​ការ​បែង​ចែក​កម្លាំង​ពលកម្ម​​ក៏​កាន់តែ​សំខាន់​ណាស់​ទៀត​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.bbc.com/news/health-53409521

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ទូច សុខា
អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា
កែ 15/07/2020
x