តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ម៉ាក់ៗថ្មីថ្មោង ពេលឈឺពោះ សាកធ្វើតាមប៉ុន្មានចំណុចនេះ ដើម្បីកាត់បន្ថយការឈឺចាប់

    ម៉ាក់ៗថ្មីថ្មោង ពេលឈឺពោះ សាកធ្វើតាមប៉ុន្មានចំណុចនេះ ដើម្បីកាត់បន្ថយការឈឺចាប់

    ឈឺ​ពោះ​សម្រាល​កូន មិន​មែន​ឈឺ​ភ្លាម សម្រាល​កូន​ភ្លែត​នោះ​ទេ ត្រូវ​ឈឺ​រាប់​ម៉ោង ខ្លះ​ឈឺ​ដល់ ១-២ ថ្ងៃ​ឯណោះ ជា​ពិសេស​ស្ត្រី​ដែល​ទើប​មាន​កូន​ដំបូង។ លោក​ស្រី អួង លីដា នាយ​សាល នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​ណែនាំ​ឲ្យ​ស្រីៗ​គ្នា​យើង​ដែល​ត្រៀម​សម្រាល​កូន​ធ្វើ​តាម ៤ ចំណុច​ខាង​ក្រោម​នេះ ដើម្បី​កាត់​បន្ថយ​ការ​​ឈឺចាប់។

    ១.​ តាំង​អារម្មណ៍​ឲ្យ​ល្អ

    ទោះ​ជា​ឈឺ​ពោះ​តិច ឬ​ខ្លាំង ម៉ាក់ៗ​ត្រូវ​តាំង​អារម្មណ៍​ឲ្យ​បាន​ល្អ ដក​ដង្ហើម​វែងៗ កុំ​ស្លន់​ស្លោ ឬ​បាក់​ទឹកចិត្ត​ឲ្យ​សោះ ទើប​អាច​ទប់ទល់​នឹង​ការ​ឈឺចាប់​បាន​យូរ។ ម៉ាក់ៗ​ត្រូវ​ចាំ​ថា ស្រីៗ​ដទៃ​អាច​ឆ្លង​កាត់​វា​បាន យើង​ក៏​អាច​ឆ្លង​កាត់​បាន​ដូចគ្នា។

    ២. ងូត ឬ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ

    ការ​ងូត ឬ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ​ពេល​ឈឺពោះ​ពិត​ជា​អាច​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង និង​ការ​ឈឺចាប់​បាន​ច្រើន ហេតុ​នេះ​ទើប​មាន​ការ​សម្រាល​ក្នុង​ទឹក។ បើ​ពុំ​​អាច​​ងូត​​ទឹក​ក្តៅ​ឧណ្ហៗ​បាន យើង​អាច​ត្រាំ​ដៃ-ជើង ឬ​យក​កន្សែង​ពោះ​គោ​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​មក​ដាក់​ត្រង់​ចង្កេះ​ដែល​ឈឺ​ខ្លាំង។

    ៣. ដើរ​ឲ្យ​បាន​ច្រើន

    ពេល​កំពុង​តែ​ឈឺ​ពោះ​ល្មមៗ​អាច​ទ្រាំទ្រ​បាន ម៉ាក់ៗ​កុំ​អង្គុយ ឬ​ដេក​នៅ​មួយ​កន្លែង ​ត្រូវ​ព្យាយាម​ដើរ​ចុះ​ដើរ​ឡើង ធ្វើ​បែប​នេះ​អាច​ឲ្យ​យើង​បន្លប់​ការ​ឈឺ​ពោះ​បាន​មួយ​ចំណែក ឬ​ឯ​ក្បាល​កូន​កាន់តែ​​ចុះ​ក្រោម​ខ្លាំង ឆាប់​សម្រាល។

    សម្រាលកូន

    ៤. ម៉ាស្សា​ចង្កេះ ឬ​បាត​ជើង

    ពេល​ឈឺ​ពោះ​ខ្លាំង ឯ​កូន​ក្នុង​ពោះ​កាន់​តែ​ចំកោង ស្រីៗ​គ្នា​យើង ច្បាស់​ជា​ចុក​រួយ​ចង្កេះ​ដែល​ពេល​ខ្លះ​ចង់​ដាច់​ចង្កេះ​ក៏​មាន។ ការ​ម៉ាស្សា ឬ​ច្របាច់​ចង្កេះ និង​បាតជើង​ថ្នមៗ​ដោយ​ពេទ្យ​ឆ្មប ឬ​ប៉ាៗ​ដែល​ទៅ​កំដរ​ម៉ាក់ៗ អាច​ជួយ​សម្រាល​ការ​ឈឺ​ចុកចាប់​បាន​ខ្លះ។

    ៥. ផឹក​ទឹក​ផ្លែឈើ​ផ្អែមៗ

    ទឹក​ផ្លែឈើ​ផ្អែមៗ ដូច​ជា​ទឹក​ត្រឡាច ទឹក​សណ្តែក ម៉ាក់ៗ​អាច​ផឹក​ពេល​កំពុង​ឈឺពោះ ដើម្បី​ជា​ជំនួយ​​​ឲ្យ​មាន​​កម្លាំង​ប្រឹង​កើត​អាអូន។

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 08/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត