home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ថ្ងៃសម្រាលកាន់តែកៀក ស្រីៗបារម្ភកាន់តែខ្លាំង ដឹងថាបារម្ភអីខ្លះអត់?

ថ្ងៃសម្រាលកាន់តែកៀក ស្រីៗបារម្ភកាន់តែខ្លាំង ដឹងថាបារម្ភអីខ្លះអត់?

ស្រីៗកំពុងពពោះ មានការបារម្ភ និងភ័យខ្លាចច្រើន ពោលចាប់​តាំង​ពី​ដឹង​ខ្លួន​មាន​ផ្ទៃ​ពោះម៉្លេះ ប៉ុន្តែបើកៀកថ្ងៃសម្រាល មែនទែននោះ ស្រីៗ​គ្នា​យើង​ច្បាស់​ជា​បារម្ភកាន់តែ​ច្រើនទៀត។ ដឹងថាស្រីៗពពោះ កៀកថ្ងៃសម្រាល បារម្ភអីខ្លះអត់? ជាប្តីគេ គួរស្វែងយល់ខ្លះ​ពីអារម្មណ៍​ប្រពន្ធ ព្រោះអាចជួយលើកទឹកចិត្ត អំឡុងពេល​សំខាន់នេះ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់ឲ្យ​ដឹង​អារម្មណ៍​ពិត​របស់ស្រីៗ ឧស្សាហ៍​កើត​មាន​បំផុត ពេល​ជិត​ដល់​ថ្ងៃ​សម្រាល។

១- បារម្ភខ្លាចទៅពេទ្យមិនទាន់

ស្រីៗ​មួយ​ចំនួន តែង​បារម្ភ​ខ្លាច​កូន​កើត​តាម​ផ្លូវ ព្រោះគ្នា​យើង​​មាន​អារម្មណ៍​ថា​ ឈឺ​ពោះ​ខ្លាំង ទ្រាំ​មិន​បាន។ តាម​ពិត​ទៅ ករណី​បែប​នេះ មិន​ងាយ​កើត​ឡើងឡើយ ព្រោះដំណាក់​កាល​ឈឺ​ពោះ​សម្រាល មិន​លឿន​ដល់​ថ្នាក់​ហ្នឹង​ទេ។ បើគ្នា​យើង​​ធ្លាប់​សម្រាល​កូន​ពី​មុន ការ​ឈឺ​ពោះ អាច​នឹង​លឿន​ជា​ស្រីៗ​​កូន​ដំបូង​មែន តែ​ក៏គ្មាន​អ្វី​គួរឲ្យ​បារម្ភ​ពេកដែរ។ នៅ​ពេល​គ្រប់​ខែ ចាស់​ៗ​តែង​ណែ​នាំ​ឲ្យ​រៀប​ចំ​របស់ប្រើ​ប្រាស់ចាំ​បាច់ទុក​ជា​មុន​ សម្រាប់​ការ​សម្រាល​កូន ទោះ​បី​ឈឺ​ពោះ​យប់ ឬ​ថ្ងៃ យើងក៏​មិន​បារម្ភដែរ។ អាចសាក​សួរ ឬ​ពិភាក្សា​ជាមួយ​គ្រូពេទ្យពី​សញ្ញា​បញ្ជាក់ថា ដល់​ពេល​​សម្រាល។

២- ខ្លាចឈឺខ្លាំងពេលសម្រាលកូន

ស្រី​ៗ​យើងភាគ​ច្រើន តែង​តែ​ឮ​ត​ៗ​គ្នា ​ពី​មាត់​មួយ​ទៅ​មាត់​មួយ សម្រាល​កូន​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ ស្រីៗ​​ខ្លះ​ថា ឈឺ​ខ្លាំង​រហូត​លែង​ចង់​ពពោះ​ទៀតក៏មាន។ បើ​ខ្លាចអ៊ីចឹង គួរ​ជួប​ជាមួយ​គ្រូពេទ្យ សុំ​យោបល់​ ពី​ការ​ប្រើប្រាស់​ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់។ ស្រីៗ​គ្នា​យើង​ភាគ​ច្រើន បារម្ភ​ខ្លាច​ប៉ះពាល់ទារក​ក្នុង​ផ្ទៃ តែ​អ្នក​ជំនាញអះអាងថា ថ្នាំ​បំបាត់​ការ​ឈឺ​បាច់ មិន​​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ឡើយ គ្រាន់​តែ​ធ្វើឲ្យ​ទារកងងុយ​គេង​ប៉ុណ្ណោះ។ លើស​ពី​នេះ គ្រូពេទ្យ​អាច​ជួយ​រៀប​ចំ​ថ្នាំ ឬ​វិធីសាស្ត្រកាត់​បន្ថយ​ផល​ប៉ះ​ពាល់​តាម​ដែល​អាច​ទៅ​រួច ដើម្បី​កុំយើងភ័យ​ខ្លាំង យើងអាច​ចុះ​ឈ្មោះ​រៀន​វគ្គ​ខ្លី​ ៗ​បង្រៀន​ពី​របៀប​ប្រឹង ឬ​​ប្រើ​ដង្ហើម​ក្នុង​ពេល​សម្រាល ព្រោះ​ជា​តិចនិក​មួយ​ដ៏​ល្អ ដើម្បី​​គ្រប់​គ្រង់​ការ​ឈឺចាប់។ តាម​ពិត​ទៅ គ្នា​យើងមិន​ចាំ​បារម្ភ​ពេក​ទេ ​ពេល​សម្រាល ឆ្មប គិលានុបដ្ឋាយិកា ប្តី​យើង ឬ​ម៉ាក់យើង សុទ្ធ​តែ​នៅ​ចាំ​ជួយ​ផ្ដល់​យោបល់ និង​កម្លាំង​ចិត្ត​​ទាំងអស់​គ្នា។

៣- ខ្លាចការសម្រាលចាក់ថ្នាំស្ពឹក​ខួរ​ឆ្អឹង​ខ្នង

វិធី​ចាក់ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ហៅថា ​អេពីដូរ៉ាល់ (Epidural) ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ​ចាក់​ថ្នាំ​ស្ពឹក​នៅ​ខួរ​ឆ្អឹង​ខ្នង គឺ​ជា​តិចនិក​មួយ​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូន ប៉ុន្តែ​មាន​ស្រី​ៗ​គ្នា​យើង​មួយ​ចំនួន មិន​ហ៊ាន​ប្រើ​វិធី​នេះ​ទេ ព្រោះ​មាន​គ្នា​យើង​មួយ​ចំនួន និយាយ​ថា ​អាច​មាន​ផល​ប៉ះពាល់​នៅ​ពេល​ក្រោយ។ ប៉ុន្តែ​មាន​ដំណឹង​ល្អ ផល​ប៉ះពាល់​ពី​ការ​ចាក់​អេពីដូរ៉ាល់ អាច​មាន​ដូច​ជា​ វិលមុខ រួយក ហឹង​ត្រចៀក និង​​ក្អួត ប៉ុណ្ណោះ ហើយ​កើត​ឡើង​ក្នុង​រយៈពេល​ខ្លី និង​ម្ដង​ម្កាលទេ។ ម្យ៉ាង​ទៀត ​គឺ​អាច​ព្យាបាល​​បាន​ធូរស្រាល​ទៀត ខណៈចំពោះ​ផល​ប៉ះពាល់​ក្នុង​រយៈពេលវែង មិន​ងាយ​កើត​ឡើងដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

៤- ខ្លាចការសម្រាលដោយវះកាត់

សម្រាល​ដោយ​វះកាត់ ឬ C-Section ​ជា​វិធី​សម្រាលពេញ​និយមនាំពេល​បច្ចុប្បន្ន ប៉ុន្តែស្រីៗ​មួយ​ចំនួន នៅ​តែ​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត នៅ​ពេល​នឹក​ដល់​ដំណើរការ និង​ហានិភ័យ​អាច​បង្ក​ឡើង​ដោយ​ការ​វះកាត់ ក៏​ដូច​ជា ការ​ឈឺចាប់​ក្រោយ​វះកាត់ ជាដើម។ ជា​ការ​ពិត​ណាស់ សម្រាល​ដោយ​វះ​កាត់ គួរ​តែ​ធ្វើ​ឡើងនៅ​ពេល​ចាំ​បាច់​ប៉ុណ្ណោះ លើកលែង​តែ​ករណី ទារកថ្លោស​ពេក ឬ​ស្បូន​រ​តូច​ពេក កូន​បញ្ច្រាសជើង ដែល​យក​ល្អ​ គួរ​វះកាត់ ទើប​មាន​សុវត្ថិភាព។ ក្នុង​ករណី​ការ​វះកាត់​មិន​អាច​ចៀស​បាន អ្វី​គ្នា​យើង​​អាច​ធ្វើ​បាន ​គឺ​តាំង​ចិត្តឲ្យ​ស្ងប់ និង​ប្រគល់​ភារកិច្ច​នេះ​ទៅ​គ្រូពេទ្យ​ជំនាញ​ចាត់​ចែង​ចុះ។

៥- បារម្ភខ្លាចបត់ជើងធំ​ពេលសម្រាល

ទោះ​បញ្ហា​នេះ​មិន​មែនជារឿង​គួរ​​ឲ្យ​ភ័យ​ខ្លាច​ និង​​គ្មាន​មាន​គ្រោះថ្នាក់ក៏ដោយ​ តែ​ស្រី​ៗមួយ​ចំនួនគិត​ថា ​ជា​រឿង​គួរឲ្យ​អាម៉ាស់​ច្រើន​ជាង។ ស្រីៗភាគច្រើន មិន​ហ៊ាន​និយាយ​ចេញ ឬ​ពិគ្រោះ​ជាមួយ​​ដទៃ​ពីរឿង​នេះទេ។ ពិតណាស់ រឿង​បត់ជើង​ធំ​អំឡុង​ពេល​សម្រាល ​អាច​កើត​មាន​មែន តែ​គ្មាន​អ្វី​ត្រូវ​អៀនខ្មាស​ដែរ ព្រោះ​​ជា​រឿង​ធម្មតា​សម្រាប់​ការ​សម្រាល​កូន ជា​ពិសេស​សម្រាល​តាម​បែប​ធម្មជាតិ។ បន្ទោរបង់​ក្នុង​ពេល​សម្រាល មាន​ន័យ​ថា ​ពោះវៀន​យើង​ធ្វើ​ចលនា ហើយ​ទារកក៏​ងាយ​ជិត​ចេញ​មក​ក្រៅ​ដែរ។ ម្យ៉ាង​ទៀត គ្រូពេទ្យ ឬ​ឆ្មប ដែល​ជួយ​សម្រាល ក៏ចាត់​ទុក​រឿង​នេះ ​ជា​រឿង​ធម្មតាដូចគ្នា គ្មានអី​គួរ​ឲ្យ​បារម្ភ​ទេ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Calming Your Labor and Delivery Fears. http://www.webmd.com/baby/features/calming-your-labor-and-delivery-fears#1. Accessed March 16, 2017.

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ CHHOEUNG Sothearoth
កែ 15/07/2019
x