ពពោះរាប់ខែ ជាមួយក្តីសង្ឃឹម ក្តីស្រលាញ់គ្នាអ្វីប្រៀបបាន ប៉ុន្តែមិនទាន់ទាំងបានឃើញពន្លឺថ្ងៃផង កូនជាទីស្រលាញ់ស្រាប់តែចាក់ចេញបាត់ គ្រាន់តែគិតក៏ឈឺចាប់ដែរ កុំថាឡើយជួបប្រទះនោះ។ ថ្ងៃដ៏រំភើបបំផុត សង្ឃឹមឆាប់បានជួបមុខកូន បែរជាជំនួសវិញដោយទុក្ខសោក ស្រីៗគ្នាយើង ច្បាស់ជាគ្មាននរណាម្នាក់អាចធ្វើចិត្តបានទេ។ យើងខ្លះធ្លាប់ឆ្លងកាត់បទពិសោធកូនស្លាប់ក្នុងផ្ទៃពេលសម្រាល រៀបរាប់ថា ខ្លួនបានឮសំឡេងកូនយំ កូនធាក់ មុនពេលស្លាប់ អារម្មណ៍បែបនេះពិតជាខ្លោចផ្សា។ ប៉ុន្តែបើជ្រុលទៅហើយ ត្រូវតែរឹងមាំឡើង ធ្វើចិត្តឲ្យបាន “Hello គ្រូពេទ្យ” នឹងណែនាំវិធីខ្លះៗឲ្យគ្នាយើងបានដឹង។
ការមករដូវចុងក្រោយ