កូនកើតភ្លាម ហេតុអីគ្រូពេទ្យតែងដាក់នៅលើទ្រូងម៉ាក់ ចុះបើដាក់លើទ្រូងប៉ាបានអត់?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ក្រោយ​សម្រាល​កូន​រួច​ភ្លាម គ្រូពេទ្យ​តែង​​តែ​យក​ទារក​តូច​ទើប​នឹង​កើត​មក​ដាក់​ផ្អិប​ជាប់​លើ​ទ្រូង​ម្តាយ​មួយ​ស្របក់ ទើប​យក​ចេញ។ ការ​ធ្វើ​បែប​នេះ ទារក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វីខ្លះ? ចុះ​បើ​ដាក់​លើ​ទ្រូង​ប៉ាៗ​វិញ​បាន​អត់?

បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ការ​ប៉ះពាល់​រវាង​ស្បែក​ម្តាយ និង​ទារក​ក្រោយ​ពេល​កើត​ភ្លាម ធ្វើ​ឲ្យ​ទារក​មាន​ភាព​កក់​ក្តៅ ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ​កូន​លើក​ដំបូង និង​បង្កើន​លទ្ធភាព​នៃ​ការ​បំដៅ​ដោះ​កូន។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ ការ​ប៉ះពាល់​រវាង​ស្បែក​ទារក និង​ម្តាយ ធ្វើ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង​កាន់​តែ​ស៊ី​ជម្រៅ កាត់​បន្ថយ​ការ​យំ​របស់​ទារក។

អត្ថបទពាក់ព័ន្ធ៖ 

ទង្វើ​ខាង​លើ​នេះ មិន​មែន​ធ្វើ​បាន​តែ​ចំពោះ​ម៉ាក់ៗ​នោះ​ទេ ប៉ាៗ​ក៏​អាច​ឱប​ក្រសោប​កូន​លើ​ទ្រូង​លើក​ដំបូង​បាន​ដែរ។ អង្គការ​សុខភាព​ពិភពលោក​បញ្ជា​ក់ថា កូន​ដែល​ដាក់​លើ​ទ្រូង​ប៉ាៗ ជួយ​ឲ្យ​ពួក​គេ​មាន​ភាព​កក់ក្តៅ និង​សុវត្ថិភាព។ ចំណុច​ល្អ​បំផុត​នោះ ការ​យក​កូន​ទើប​នឹង​កើត​មក​ដាក់​លើ​ទ្រូង​ប៉ាៗ ជា​វិធី​សាមញ្ញ តែ​ជួយ​សុខភាព​ទារក​កើត​មិន​គ្រប់​ខែ និង​មិន​គ្រប់​គីឡូ មាន​ភាព​ប្រសើរ​ឡើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 23, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 23, 2019

អ្នកអាចចូលចិត្ត