១- ជួយឲ្យភ្នែកភ្លឺថ្លា
ដើម្បីបំបាត់បញ្ហាហើម និងរង្វង់ខ្មៅក្រោមត្របកភ្នែក ដោយសារគេងមិនគ្រប់គ្រាន់ គ្នាយើងអាចលាបក្រែមផ្តល់សំណើមឲ្យភ្នែក ស្ដើងៗក្រោមត្របកភ្នែក មុនពេលចាប់ផ្ដើមលាបក្រែមផ្ដល់សំណើមពេញផ្ទៃមុខ បន្ទាប់មកយក concealer មកលាបស្រាលៗនៅក្រោមត្របកភ្នែក ព្រោះធ្វើបែប អាចជួយឲ្យផ្ទៃមុខស្រស់ស្រាយ និងធ្វើឲ្យភ្នែកមើលទៅឃើញភ្លឺថ្លា។ កុំបាច់បារម្មខ្លាច មិនអាចលុបរង្វង់ខ្មៅក្រោមភ្នែកអី យើងអាចសាកល្បងប្រើ BB cream (Blemish balm) ឬក្រែមផ្តល់សំណើមដែលមានពណ៌ស្រាលបន្ថែមពីលើបាន។
២- តិចនិកផាត់មុខឲ្យស្រស់ស្អាតអំឡុងពេលពពោះ
កំពុងពពោះ គ្នាយើងមិនត្រូវផាត់ម្សៅទ្រនាប់ក្រាស់ៗទៀតទេ ព្រោះអំឡុងពេលនេះ អ័រម៉ូនក្នុងខ្លួនយើង អាចធ្វើឲ្យងាយមានប្រតិកម្មណាស់ ស្បែកអាចនឹងចាប់ផ្ដើមមានឡើងស្នាមអុចៗ ហេតុនេះគួរទុកពេលឲ្យស្បែកដកដង្ហើមខ្លះផង។ បើស្បែកឡើងពណ៌អុចៗច្រើន ឬមានស្បែកខ្មៅនៅលើផ្ទៃមុខ អាចប្រើក្រែមផ្ដល់សំណើមមានពណ៌ស្រាលដើម្បីដោះស្រាយបញ្ហានេះបាន ខណៈ BB Cream និង CC Cream (Color correcting cream) មានមុខងារជាច្រើន ជួយដល់ស្បែកយើងតាមតម្រូវការ ធ្វើឲ្យស្បែកភ្លឺថ្លា និងស្រស់ស្រាយ។ ភាគច្រើន ក្រែមទាំងនេះ មានសមាសធាតុការពារកម្ដៅថ្ងៃ (SPF-sun protect factor) យ៉ាងហោចក៏ ១៥ មុខដែរ។ យកក្រែមមកលាបឲ្យរលោងលើស្បែកមុខ ដែលបានលាងសម្អាតរួច និងក ហើយលាបបន្ថែមនៅត្រង់ចំណុចមានស្នាមជាំជាដើម។ គ្នាយើងប្រហែលជាចង់ប្រើគ្រឿងសំអាងច្រើនជាងពេលមិនទាន់មានផ្ទៃពោះ ហេតុនេះអាចប្រើវាតាមតម្រូវការស្បែកយើងដែលប្រែប្រួលទៅបានហើយ។