៣- សុខភាព និងការលូតលាស់របស់កូន
ក្នុងចំណោមក្ដីបារម្ភរបស់ម៉ាក់ៗ សុខភាព និងភាពធំធាត់របស់កូនគឺពិតជាសំខាន់។ អ្នកនាង ណេត រីណា បានឲ្យដឹងថា កូនមិនសូវឡើងសាច់ ទើបចេះតែមានមន្ទិលសង្ស័យថា តើសុខភាពកូនប្រក្រតី ឬទេ។ អ្នករស់នៅភ្នំពេញរូបនោះបានឲ្យដឹងថា ទោះជាមិនឈឺ តែបើមិនឡើងសាច់សោះ ក៏មិនដឹងថាសុខភាពល្អ ឬអត់ ហើយក៏មិនដឹងថារបបអាហារដែលឲ្យកូនញ៉ាំរាល់ថ្ងៃគ្រប់គ្រាន់ផ្គត់ផ្គង់តម្រូវការឬអត់។ បន្ថែមពីនោះ ម៉ាក់វ័យកណ្ដាលចេះតែបារម្ភថា ការញ៉ាំអាហារណាខ្លះល្អ ឬមិនល្អឡើយ ព្រោះមិនសូវច្បាស់ពីពពួកបន្លែ ផ្លែឈើ ត្រីសាច់ ណាមានជាតិគីមី ឬអត់។
អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនហើយជ្រុះសក់ តែបើម៉ាក់ៗមានទម្លាប់ធ្វើបែបនេះទៀត ប្រយ័ត្នទំពែក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕