តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ត្រីមាសទី១ ស្ត្រីពពោះជួបបញ្ហាអីខ្លះ? ដោះស្រាយរបៀបណា?

    ត្រីមាសទី១ ស្ត្រីពពោះជួបបញ្ហាអីខ្លះ? ដោះស្រាយរបៀបណា?

    ចាប់​មាន​បេប៊ី​ភ្លាម​សុខភាព​ស្ត្រី​ចាប់​ផ្តើម​ចុះ​ខ្សោយ ឯ​ផល​រំខាន​ផ្សេងៗ​ក៏​កើត​មាន​ដែរ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បានលើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ដែល​ស្ត្រី​ពពោះ​នឹង​ជួប​ប្រទះ​នៅ​ត្រីមាស​ដំបូង រួម​និង​ដំណោះស្រាយ​ផ្សេងៗ។

    ១. ចាញ់កូន

    ស្រីៗ​ភាគ​ច្រើន​ជួប​អាការៈ​ចាញ់​កូន​ខ្លាំង​អំឡុង​ត្រីមាស​ទី១នេះ ពិសេស​នៅ​ពេល​ព្រឹក ដោយ​មាន​ក្អួត​ចង្អោរ ចេញទឹកមាត់ច្រើន ធុំ​អាហារ ចាញ់​ក្លិន​ផ្សេងៗ។ តែ​ម៉ាក់ៗ​មិន​បាច់​បារម្ភ​ទេ នេះ​ដោយសារ​អ័រម៉ូន​ប្រែប្រួល​ពេល​ពពោះ ឬ​ក៏​ពេល​ខ្លះ​ខ្វះ​ជាតិស្ករក្នុង​ឈាម ផុត​រយៈពេល ​៣ ​ខែ​​ទៅ អាការៈ​ទាំង​នោះ​នឹង​កាត់​បន្ថយ​បន្តិច​ម្តងៗ ឬ​បាត់​តែ​ម្តង។ ចំពោះតិចនិកបំបាត់អាការៈចាញ់កូនមាន៖

    – ញ៉ាំអាហារយឺតៗ តិចៗ តែច្រើនដង
    – ញ៉ាំថ្នាំវីតាមីន ពិសេសវីតាមីន B6
    – ផឹកទឹក ទឹកដោះគោ ឬទឹកផ្លែឈើឲ្យច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន
    – ផឹកទឹកខ្ញី ឬទឹកជីរអង្កាមឲ្យបានច្រើន
    – ចៀសវាងអាហារខ្លាញ់ ចៀន បំពង
    – កុំគេងភ្លាមបន្ទាប់ពីញ៉ាំអាហាររួច
    – សម្រាកឲ្យបានច្រើន
    – ត្រូវមានអាហារសម្រន់ក្រៀមៗក្បែរខ្លួនជានិច្ច។

    ២. អស់កម្លាំង

    ពេល​ពពោះ​ម៉ាក់ៗ​ចៀស​មិន​រួច​ពី​អាការៈ​អស់​កម្លាំង ឈឺក្បាល ពិបាក​ក្នុង​ខ្លួន​នោះ​ទេ ពេលខ្លះ​ឆេវ​ឆាវ ឆាប់​ខឹង​មួម៉ៅ នេះ​ក៏​ដោយសារ​ការ​ប្រែប្រួល​អ័រម៉ូន ​រាង​កាយ​ធ្វើ​ការ​ខ្លាំង​ជាង​មុន​ដើម្បី​ទៅ​ចិញ្ចឹម​កូន។ ដំណោះ​ស្រាយ ម៉ាក់ៗ​ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ឲ្យ​គ្រប់គ្រាន់ និង​ញឹក​ញាប់ ពិសេស​ព្យាយាម​ធ្វើ​ចលនា​រាងកាយ​ដោយ​កា​រហាត់​ប្រាណ​ស្រាលៗ។

    ៣. ធ្លាក់ស

    ធ្លាក់ស​ពេល​ពពោះ​ជា​រឿង​ធម្មតា​នោះ​ទេ តែ​ទោះ​យ៉ាង​ណា​ស្រីៗ​គ្នា​យើង​ត្រូ​វញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន មាន​អនាម័យ ត្រូវ​ងូត​ទឹក​សម្អាត​កាយ​ជា​ប្រចាំ កុំ​ស្លៀក​ខោ​រឹបៗ​ពេក ដើម្បី​បង្ការ​ការ​បង្ក​រោគ​នៅ​ទ្វារ​មាស ទៅ​ជា​ធ្លាក់​ស​មាន​ក្លិន មាន​ពណ៌។ ក្នុង​ករណី​ធ្លាក់​ស​ច្រើន​ខុស​ធម្មតា ថែម​ទាំង​មាន​ក្លិន មាន​ពណ៌​ប្រផេះ ឬ​បៃតង ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

    ៤. ឡើង​ដោះ

    អ័រម៉ូន​ប្រែប្រួល​ធ្វើឲ្យ​ស្រីៗ​ពពោះ​ឡើង​តឹង​ណែន​សុដន់​អ៊ីចឹង​ហើយ ដើម្បី​ត្រៀម​ផលិត​ទឹកដោះ​សម្រាប់​អូន​តូច​ពេល​កើត​មក។ ពេល​ខ្លះ​ឈឺ​សង្កៀរ ដូច្នេះ​ម៉ាក់ៗ​ត្រូវ​ពាក់​អាវ​ទ្រនាប់​សាច់​ទន់ និង​មាន​ទំហំ​ធំ​ជាង​មុន ទើប​មាន​ផាសុកភាព។​

    សុខភាពម្តាយ

    ៥. ទល់លាមក

    ទល់​លាមក​ពេល​ពពោះ បណ្តាល​មក​​របប​អាហារ ​បម្រែ​បម្រួល​អ័រម៉ូន ធ្វើ​ឲ្យ​សរីរាង្គ​​រំលាយ​​អាហារ​មួយ​ចំនួន​ធ្វើការ​យឺត​ជាង​មុន ការ​ញ៉ាំ​ជាតិ​ដែក និង​ពពួក​វីតាមីន​ច្រើន។ កម្រិត Progesterone ឡើង​ខ្ពស់​ពេល​ពពោះ ឯ​ផ្ទៃ​ស្បូន​ក៏​លាត​សន្ធឹង​ធំ​សង្កត់​លើ​ពោះវៀនធំ ធ្វើ​ឲ្យ​យើង​ពិបាក​បន្ទោបង់ ទៅ​ជា​ក្តៀន ឬ​បន្ទោបង់​មិន​ទៀងទាត់ អាច ២-៣ថ្ងៃ/ម្តង។ ចំពោះ​ដំណោះស្រាយ​វិញ ម៉ាក់ៗ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ញ៉ាំ​អាហារ​ជាតិ​កាក​សរសៃ ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ពិសេស ល្ហុង-ចេកទុំ ក្រូច កុំ​អង្គុយ ឬ​ឈរ​យូរ​ពេក ត្រូវ​ងើប​ដើរ​ឲ្យ​បាន​ច្រើន។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 13/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត