backup og meta

ម៉ាក់ៗពពោះ ស្រូបផ្សែងបារី ក៏ប៉ះពាល់ដល់អាអូនក្នុងផ្ទែខ្លាំងដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 03, 2021

    ម៉ាក់ៗពពោះ ស្រូបផ្សែងបារី ក៏ប៉ះពាល់ដល់អាអូនក្នុងផ្ទែខ្លាំងដែរ

    ចំពោះ​ម៉ាក់ៗ​ពពោះ ការ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ មិន​ត្រឹម​តែ​ជួយ​ខ្លួន​ឯង​ទេ ប៉ុន្តែ​វា​កាន់​តែ​មាន​ប្រយោជន៍​ច្រើន​ទៀត​សម្រាប់​អា​អូន​នៅ​ក្នុង​ពោះ។ ​បើ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ ស្ត្រី​ពពោះ​ត្រូវ​តែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល និង​ជក់​បារី ព្រោះ​វា​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​កូន សូម្បី​តែ​ស្ត្រី​ពពោះ​នៅ​ក្បែរ ឬ​ស្រូប​ផ្សែង​ពី​អ្នក​ជក់​បារី ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​គភ៌​បាន​ដែរ។

    ទាក់ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ពពោះ​ដែល​ស្រូប​ផ្សែង​បារី​ពី​គេ អាច​ទទួល​បាន​ផល​ប៉ះពាល់​ទៅ​ដល់​ខ្លួន និង​កូន​នៅ​ក្នុង​ផ្ទៃ​បាន​ទាំង​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល។ ការ​ស្រូប​ផ្សែង​បារី​ពី​គេ អាច​បង្កើន​ហានិភ័យ​ដូច​ជា៖

    ទី១៖ សម្រាល​មុន​ខែ

    ទី២៖ កូន​មិន​គ្រប់​គីឡូ

    ទី៣៖ បញ្ហា​ទារក​ស្លាប់​ភ្លាមៗ (SIDS)។ល។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ​ រូប​នេះ បន្ត​ថា ទារក​ដែល​មាន​ម៉ាក់​ប៉ា​ជា​អ្នក​ជក់​បារី ទំនង​ឧស្សាហ៍​ចូល​មន្ទីរពេទ្យ​ដោយ​សារ​មាន​ការ​ឆ្លង​មេរោគ​ប៉ះពាល់​ទៅ​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​កូន​ដូចជា កើត​ជំងឺ​រលាក​ទង​សួត និង​រលាក​សួត​នៅ​មួយ​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​អា​អូន។

    លើស​ពី​នេះ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ទារក​មាន​ម្ដាយ​ជា​អ្នក​ជក់​បារី​ផ្ទាល់ ឬ​ទទួល​ផ្សែង​បារី​ពី​គេ ក្រោយ​សម្រាល​រួច​អា​អូន​មាន​សួត​ខ្សោយ​ជាង​ទារក​ធម្មតា ជា​ហេតុ​បណ្ដាល​ឲ្យ​កូន​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន​ទៀត។

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​កំពុង​ពពោះ​ទាំង​អស់ ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ជក់​បារី ឬ​ស្រូប​ផ្សែង​ចូល​ទៅ​ក្នុង​ខ្លួន សូម្បី​តែ​ផ្សែង​ធូប​ធម្មតា ក៏​អាច​ជា​ឧបសគ្គ​ដល់​ការ​ពពោះ​ឲ្យ​រលូន​គ្មាន​បញ្ហា​បាន​ដែរ។ ស្ត្រី​ពពោះ ក៏​ត្រូវ​តាមដាន និង​ថែទាំ​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ដិត​ដល់​ដែរ ដើម្បី​ទប់ស្កាត់​បញ្ហា​នានា​កើត​ឡើង​ដល់​គភ៌។​

    ពពោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម