១. ហ្វូឡេត
ពិតណាស់ នៅអំឡុងពេលពពោះ ម៉ាក់ៗត្រូវការហ្វូឡេត(Folate) ឬអាស៊ីដហ្វូលិកយ៉ាងច្រើន ហើយអាហារដែលមានផ្ទុកអាស៊ីដហ្វូលិកនេះមានតិចតួចប៉ុណ្ណោះ ដូច្នេះហើយ ទើបគ្រូពេទ្យភាគច្រើនណែនាំឲ្យស្ត្រីក្នុងវ័យអាចមានកូនបាន ញ៉ាំអាហារបំប៉នដែលផ្ទុកអាស៊ីដប្រភេទនេះជាប្រចាំ។ នៅក្នុងត្រីមាសដំបូងនៃការពពោះ អាស៊ីដហ្វូលិកមានសារសំខាន់ណាស់ ពីព្រោះវាអាចការពារបញ្ហាខូចទ្រង់ទ្រាយខួរក្បាលពីកំណើតរបស់ទារកបាន។ យ៉ាងណាមិញ សម្រាប់ផ្លែសារីមួយផ្លែមានផ្ទុកហ្វូឡេតប្រហែល១៤មីក្រូក្រាម ហើយស្ត្រីពពោះត្រូវការហ្វូឡេត៦០០មីក្រូក្រាមក្នុងមួយថ្ងៃ។
២. វីតាមីនC
ជាមួយគ្នានេះដែរ ផ្លែសារីសម្បូរទៅដោយវីតាមីនC ហើយផ្លែសារីមួយផ្លែមានផ្ទុកវីតាមីនCប្រហែល១០មិល្លីក្រាម។ ចំពោះស្ត្រីមានផ្ទៃពោះគប្បីទទួលបានវីតាមីនC ប្រចាំថ្ងៃចំនួន៨៥មិល្លីក្រាម និងអ្នកដែលពុំមានទម្ងន់ ត្រូវការវីតាមីននេះចំនួន៧៥មិល្លីក្រាមក្នុងមួយថ្ងៃ។ ពិតណាស់ វីតាមីនCជួយដល់រាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ដែលវាមានសារសំខាន់យ៉ាងខ្លាំង ជាពិសេសនៅអំឡុងពេលមានគភ៌នេះ។ ម៉ាក់ៗអាចញ៉ាំផ្លែសារីជាមួយអាហារដែលមានជាតិដែកខ្ពស់ដូចជាបាយ សណ្ដែក ឬសាច់ជាដើម ដើម្បីជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិដែកបានល្អ។