ពេលពពោះ ស្បែកម៉ាក់ៗប្រែប្រួលម៉េចខ្លះ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 05/09/2019
Share now

បម្រែបម្រួល​អ័រម៉ូន​ អំឡុង​ពេល​​ពពោះ ធ្វើ​ឲ្យ​ស្រីៗ​​យើងប្រែប្រួលរាងកាយ​យ៉ាង​ច្រើន។ បម្រែ​បម្រួល​ទាំង​នេះ មិន​ត្រឹម​តែ​មានលើ​​អារម្មណ៍​ និង​រូប​រាងប៉ុណ្ណោះ​ទេ ថែមទាំង​សម្រស់ ​និង​ស្បែក​ក៏​ប្រែប្រួលដូច​គ្នា។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​សុខភាព​ស្បែក​ពេល​ពពោះ ថាតើមានការវិវត្ត​ម៉េច​ខ្លះ។

១- ស្បែក​ស្ងួត​ និង​បែក​ស្រកា

ដោយ​សារ​ស្បែក​យើង​ត្រូវ​ប្រឹង​រីក យារ​តាម​ដំណាក់​កាល​ពពោះ ​នឹងធ្វើ​ឲ្យ​ស្បែក ​បាត់​បង់​ភាព​យឺត​ និងជាតិ​ខ្លាញ់​ដែលមាន​នាទី​​រក្សា​សំណើមស្បែក ​ជា​ហេតុនាំ​ឲ្យ​​ស្បែក​ស្ងួត បែក​ស្រកា និង​ឡើង​ក្រហម។ ស្រីៗ​ពពោះ​​ភាគ​ច្រើន ​ជួប​បញ្ហា​នេះ​នៅលើ​តំបន់​ពោះ​តែ​ប៉ុណ្ណោះ តែ​ក៏​មាន​អ្នក​​​ខ្លះ ​មាន​អារម្មណ៍​ថា​រមាស់​ដៃ ទ្រូង​ និង​ភ្លៅ​ផង​ដែរ។

២- សង្វារ

៩០​% ក្នុង​ចំណោម​ស្រីៗ​ព​ពោះ​ តែង​​ជួប​បញ្ហា​នេះ ហើយ​ក៏​ជា​បញ្ហា​គួរ​ឲ្យ​​ភ័យ​ខ្លាច​បំផុត ចំពោះ​ស្រីៗ​យើង។ សង្វារ ជា​ការ​ដាច់ រហែក​ជាលិកា​ទ្រទ្រង់​ក្រោម​ស្បែក​ ភាគ​ច្រើន​កើត​ឡើង​នៅអំឡុង​សប្តាហ៍​ទី ១៣​-២១ នៃ​ការ​ពពោះ ដោយ​​មាន​ពណ៌​ផ្កាឈូក ក្រហម ឬ​ស្វាយ។ តែ​ក្រោយ​ពេល​សម្រាល​ ២-៣ ​សប្តាហ៍ អាច​នឹង​រលុប​បាត់​ទៅ​វិញ​បន្តិច​ម្តងៗ ដោយ​​អ្នក​ខ្លះ​អាច​នឹង​បាត់​ទាំង​ស្រុង​តែ​ម្តង។

៣- ឡើង​សរសៃ​ក្រហម​

បញ្ហា​ស្បែក​ឡើង​សរសៃ​ក្រហម ​គឺ​ដោយ​សារ​មាន​ការ​ឡើង​ប៉ោង​ខុស​ប្រក្រតីរបស់​​សរសៃ​ឈាម។ បញ្ហា​នេះ កើត​ឡើង​ដោយ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​កំណើនលំហូរ​ចរន្ត​ឈាម ហើយ​ស្រីៗកំពុង​ពពោះ​ ងាយ​​​ឡើង​សរសៃ​ក្រហម​នេះ​នៅ​លើ​មុខ ទ្រូង ក ពោះ និង​ដៃ។ វា​អាច​មាន​រូបរាង​ជា​ចំណុច​ក្រហម​​ ​មាន​សរសៃៗ​ជុំ​វិញ មាន​រូបរាង​ដូច​ជើង​ពីង​ពាង​។ តែបញ្ហា​នេះ​​មិន​ធ្វើឲ្យ​រមាស់ ឬ​ឈឺ​ចាប់នោះទេ ដែល​ជា​ធម្មតា​ ​នឹង​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​រួច។ តែ​បើ​មិន​បាត់​ទៅ​វិញ​ទេ អាច​ទៅ​ព្យាបាល​ ដោយ​ការ​បាញ់កាំរ​ស្មី ​ដើម្បី​បំបាត់​បាន។

ពពោះ Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

៤- រីក​សរសៃវ៉ែន

ខុស​ពី​ការ​ឡើង​សរសៃ​ក្រហម ករណី​​រីក​សរសៃ​វ៉ែន ​ឡើង​ពកៗ ពណ៌​ខៀវ​ ហើយ​ធំជាង​សរសៃ​វ៉ែន​ធម្មតា តែង​កើត​មាន​ដូច​គ្នា។ ទោះ​បី​សរសៃ​វ៉ែន​ទាំង​អស់​អាច​រីក​បាន​មែន តែ​ចំពោះស្រីៗ​ពពោះ ភាគ​ច្រើន​ឡើង​វា​នៅ​ជើង ​និង​ភ្លៅ​​ប៉ុណ្ណោះ។ ជា​ធម្មតា​ ការ​រីក​សរសៃ​វ៉ែន ​មិន​បង្ក​ជា​​បញ្ហា​អ្វីធំ​ដុំ​នោះ​ទេ តែ​ពេល​ខ្លះ ​ក៏​អាច​ធ្វើ​ឲ្យ​ឈឺ​តិច​តួចដែរ។

៥- កើតមុន

អំឡុង​សប្តាហ៍​ទី ៦ ​នៃ​ការ​ពពោះ អ័រម៉ូន​ប្រូហ្គេស្តេរ៉ូន នឹង​កើន​ឡើង​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ក្រពេញ​ញើស​បញ្ចេញ​សារធាតុ​សេបូម​យ៉ាង​ច្រើន នាំ​ឲ្យ​​ស្ទះ​រន្ធ​ញើស និង​បង្ក​រោគ​ដោយ​បាក់​តេរី​លើ​មុខ ខ្នង និង​ទ្រូង។ ករណី​ខ្លះ​ បែរ​ជា​បាន​ធូរ​ស្រាល​ពី​ជំងឺ​មុន​ទៅ​វិញ ដោយ​សារ​កំណើនអ័រមូន​នេះ​ ទៅ​ធ្វើឲ្យ​មាន​លំនឹង​អ័រម៉ូន ដែល​ខ្វះ​មុន​ពេល​ពពោះ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    អាយុច្រើន មានកូនមិនល្អទេ ឯក្មេង​ពេក​រឹតតែជួបបញ្ហា (វីដេអូ)

    ថ្ងៃមុន “Hello គ្រូពេទ្យ” ចេញ​ផ្សាយ​អត្ថបទ​មួយ​ប្រាប់​ស្រីៗ​គ្នា​យើង​ថា មាន​បេប៊ី​នៅ​ចន្លោះ​អាយុ​ជាង ...

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy

    មូលហេតុ និងគុណវិបត្តិនៃការសម្រាលកូនដោយវះកាត់ (វីដេអូ)

    ការ​សម្រាល​កូន​ដោយ​វះកាត់ លុះត្រា​តែ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ទៅ​មិន​រួច ...

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy

    លាបឡេការពារសង្វារលើពោះផ្តេសផ្តាស ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ

    សង្វារ - ម៉ាក់ៗ​មាន​ផ្ទៃ​ពោះ​គ្រប់​រូប​ច្បាស់​ជា ព្រួយ​បារម្ភ​ហើយ​រឿង​សង្វារ​នៅលើ​ពោះ ហើយម៉ាក់ៗខ្លះ ក៏ប្រើផលិតផលផ្តេសផ្តាសតាមគេ ដោយមិនដឹងថាអាចប៉ះ.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ស្ថានភាពស្បែក ​​៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួល​ថែទាំ

    ស្ថានភាពស្បែក - ជាទូទៅ​ស្បែករបស់មនុស្សយើង​មានបួនប្រភេទសំខាន់ៗ តើយើងអាច​កំណត់​ប្រភេទស្បែករបស់​យើង​បាន​យ៉ាង​ដូចម្តេច តោះស្វែង​យល់​ពី​ព័ត៌មានលម្អិត​

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ចាន់ សុខឡាង