ម៉ាក់ៗពាក់ស្បែកជើងកែងពេលពពោះ ទោះមិនដួល ក៏ជួបបញ្ហាទាំងនេះដែរ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 02/01/2020
Share now

ពិតណាស់ ស្បែក​ជើង​កែង​ជា​មិត្ត​ល្អ​ជា​មួយ​ស្រីៗ​គ្នា​យើង មើល​ទៅ​ស្អាត​ ស៊ី​វីល័យ ទាក់​ទាញ។ ប៉ុន្តែ​បើ​ចំពោះអ្នកមាន​ផ្ទៃ​ពោះ វាប៉ះ​ពាល់​ច្រើន​ណាស់ មិន​ត្រឹម​តែងាយ​បង្ក​គ្រោះ​ថ្នាក់​រអិល​ដួល​ទេ ទោះ​មិន​ដួល​ក៏​ដោយ ក៏ប៉ះពាល់​លើ​សុខ​ភាព​យើង​បាន​ដែរ។ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ពី​ផល​ប៉ះពាល់ចំពោះ​គ្នា​យើង​​ពាក់​ស្បែក​ជើង​កែង​ ទាំង​កំពុង​ពពោះ ទាំង​គ្មានផ្ទៃ​ពោះក៏​ដោយ។

១- ផល​ប៉ះពាល់លើរាងកាយពេល​ពាក់​ស្បែក​ជើង​កែង

ស្រីៗ​ភាគ​ច្រើន​ កត់​សម្គាល់​ឃើញថាខ្លួន​មាន​ការ​ផ្លាស់​ប្តូរឥរិយាបថ​​ច្រើន នៅពេលយើង​​ពាក់​ស្បែក​ជើង​កែង វា​បណ្តាល​មក​ពី​មាន​ការ​ផ្លាស់​ប្តូរ​សម្ពាធ​ក្នុង​ខ្លួនយើង​តែ​ម្តង។ ឯទម្ងន់​​រាង​កាយ ក៏​​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​សារ​តែ​ស្បែក​ជើង ដើម្បី​រក្សា​ទម្ងន់យើង​​ឲ្យ​មាន​តុល្យ​ភាព​នោះ​ ទម្រង់​ឆ្អឹង​ខ្នង ​​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ដូច​គ្នា។ ​ពាក់​ស្បែក​ជើង​កែងចោត​ អាច​ធ្វើ​ឲ្យ​ខ្លួន​យើង​​រុញ​ទៅមុខ និង​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​ផ្នែក​ខាង​លើ​រុញ​ទៅក្រោយ ទ្រូងក៏​ត្រូវ​បាន​រុញ​ទៅ​មុខ ឯ​ត្រគាក និង​គូទ ​​ក៏​រុញ​ទៅ​ក្រោយ​ផង​ដែរ ខណៈ​សាច់​ដុំ​ជើង​ ក៏​កាន់​តែ​តឹង​ ជា​ពិសេស ​គឺ​នៅតំបន់​កំភួន​ជើង។ ពាក់​ស្បែក​ជើង​កែងចោត​​ញឹក​ញាប់ ​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​កំភួន​ជើង​ឡើង​ខ្លី និង​ឡើង​ក្រាស់​ ​បណ្តាល​ឲ្យ​មាន​អាការៈឈឺ​ពោះ និង​រមួល​ក្រពើ។

អ្វី​គួរ​ឲ្យ​កត់​សម្គាល់ ឆ្អឹង​ខ្នងរត់មិនត្រង់ជួរ​ ​បណ្តាល​មក​ពី​ការ​ពាក់​កែង​ជើង​កែងចោត​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឈឺ​ខ្នង ហើយ​​ក្នុង​ករណី​ធ្ងន់​ធ្ងរ​អាច​បណ្តាល​ឲ្យ​មានលៀន​ចេញ​​ឆ្អឹង​ខ្នងទៀត​ផង។ ពាក់​ស្បែក​ជើង​កែង​ចោត​ខ្លាំង ក៏​អាច​បណ្តាល​ឲ្យ​មាន​ជំងឺត្បៀតសរសៃ​ខួរ​ឆ្អឹង​ខ្នង​ ដែល​ជា​កន្លែង​សរសៃ​ប្រសាទ​រត់​ឆ្លង​កាត់​ឆ្អឹង​ខ្នង​នៅ​ផ្នែក​ខាង​ក្រោម​ខ្នង​ នៅ​ចន្លោះ​ឆ្អឹង​កង​ខ្នង​ទាំង​ពីរ។

អត្ថបទ​ពាក់​ព័ន្ធ៖

២- ផល​ប៉ះពាល់​លើស្រីៗមានផ្ទៃពោះ

ជា​ទូទៅ​ការ​ពាក់​ស្បែក​ជើង​កែង​ចោត ​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ពាក់​ក្នុងអំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ទេ ព្រោះ​ពាក់​ស្បែក​ជើង​កែង​ខ្ពស់​អំឡុង​ពេល​ពពោះ​ អាច​ធ្វើ​ឲ្យស្រីៗ​គ្នា​យើង​កាន់​តែ​ឈឺ​ខ្នង និង​ឈឺ​ជើង​ធ្ងន់​ធ្ងរ​ ដោយ​សារ​តែ​ការ​ពាក់​ស្បែក​ជើង​កែងចោត អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នូវ​ទម្រង់​ឆ្អឹង​ខ្នង និង​ជំហរយើង។

អំឡុង​ត្រី​មាស​ទី​ ១ ​ពាក់​ស្បែក​ជើង​កែងចោត ​មិន​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​មាន​ផ្ទៃ​ពោះទេ ប៉ុន្តែ​យើង​​ត្រូវ​ព្យាយាម​រក្សា​ជំហរ​។ ចាប់​ពី​ត្រី​មាស​ទី២ រាង​កាយយើង​​នឹង​បញ្ចេញ​អ័រម៉ូន​រីឡែកស៊ីន ដែល​អាច​ឲ្យ​សរសៃ​ពួរ​រលុង់ដើម្បី​ឲ្យ​កូនឆ្លង​កាត់​ឆ្អឹង​អាង​ត្រគាក​បាន​យ៉ាង​ងាយ ​មាន​ន័យ​ថា​ ពេល​មាន​ផ្ទៃ​ពោះ​សរសៃ​នៅ​ឆ្អឹង​អាង​ត្រគាក ត្រគាក និង​ខ្នង ​នឹង​មាន​រចនាសម្ព័ន្ធ​ខុស​ពី​ធម្មតា។ ការ​បន្ថែម​សម្ពាធ​ទៅ​លើ​សន្លាក់ ​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ឆ្អឹង​ខ្នង​បាន។

លើស​ពី​នេះ​ទៀតអា​ការៈហើម ​ជា​រោគ​សញ្ញា​ទូទៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ​ពិសេសនៅត្រីមាស​ទី៣។ គ្នា​យើងគួរ​តែ​ចៀស​វាងពាក់​ស្បែក​ជើង​កែងចោត​ ដោយ​សារ​តែ​វា​អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​មិន​ស្រួលខ្លួន និង​គ្មាន​សុវត្ថិភាព។ ការ​ដួល​​អំឡុង​ពេលពពោះ ​អាច​ធ្វើ​ឲ្យ​យើង និង​កូន​ក្នុង​ផ្ទៃរបួស​បាន ដូច្នេះ​​ត្រូវ​គិត​ពិចារណា​ឡើង​វិញ ​បើយើង​​មាន​បំណង​ចង់​ពាក់​ស្បែក​ជើង​កែង​ខ្ពស់ទាំង​ខ្លួន​កំពុង​ព​ពោះ។

​បើ​​ចង់ពាក់​ស្បែក​ជើង​កែងចោត កុំ​ភ្លេច​ត្រូវ​ធ្វើ​ការ​ម៉ាស្សា​លើ​កំភួន​ជើង និង​ត្រូវ​លាត​ជើង​ឲ្យ​ត្រង់​ បន្ទាប់​ពី​បាន​ពាក់​វា។ ជម្រើស​ក្នុង​ការ​ពាក់​ស្បែក​ជើង​កែង​ខ្ពស់​អំឡុង​ព​ពោះ​ ​អាស្រ័យ​ទៅ​លើ​ខ្លួន​យើងផ្ទាល់ ប៉ុន្តែ​ជា​រួម ​វាគ្មាន​សុវត្ថិភាពឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

អត្ថបទពាក់ព័ន្ធ:

    ប្រភព

    Is it true that I shouldn't wear high heels while I'm pregnant? http://www.babycentre.co.uk/x563001/is-it-true-that-i-shouldnt-wear-high-heels-while-im-pregnant. Accessed August 22, 2016.

    Is it safe to wear high heels now that I'm pregnant? http://www.parents.com/advice/pregnancy-birth/my-pregnant-body/is-it-safe-to-wear-high-heels-now-that-im-pregnant/. Accessed August 22, 2016.

    Is it safe to wear high heels when I'm pregnant? http://www.babycenter.com/404_is-it-safe-to-wear-high-heels-when-im-pregnant_1246881.bc. Accessed August 22, 2016.

    Is It Safe To Wear High Heels During Pregnancy? http://www.thebump.com/a/high-heels-pregnant. Accessed August 22, 2016.

    What effect does wearing shoes with high heels have during pregnancy? http://www.thepregnancycentre.com.au/pregnancy/tips/what-effect-does-wearing-shoes-with-high-heels-hav. Accessed August 22, 2016.

    How high heels affect your body. http://www.thespinehealthinstitute.com/news-room/health-blog/how-high-heels-affect-your-body. Accessed August 22, 2016.

    អ្នកអាចចូលចិត្ត

    អាយុច្រើន មានកូនមិនល្អទេ ឯក្មេង​ពេក​រឹតតែជួបបញ្ហា (វីដេអូ)

    ថ្ងៃមុន “Hello គ្រូពេទ្យ” ចេញ​ផ្សាយ​អត្ថបទ​មួយ​ប្រាប់​ស្រីៗ​គ្នា​យើង​ថា មាន​បេប៊ី​នៅ​ចន្លោះ​អាយុ​ជាង ...

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy

    មូលហេតុ និងគុណវិបត្តិនៃការសម្រាលកូនដោយវះកាត់ (វីដេអូ)

    ការ​សម្រាល​កូន​ដោយ​វះកាត់ លុះត្រា​តែ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ទៅ​មិន​រួច ...

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy

    លាបឡេការពារសង្វារលើពោះផ្តេសផ្តាស ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ

    សង្វារ - ម៉ាក់ៗ​មាន​ផ្ទៃ​ពោះ​គ្រប់​រូប​ច្បាស់​ជា ព្រួយ​បារម្ភ​ហើយ​រឿង​សង្វារ​នៅលើ​ពោះ ហើយម៉ាក់ៗខ្លះ ក៏ប្រើផលិតផលផ្តេសផ្តាសតាមគេ ដោយមិនដឹងថាអាចប៉ះ.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ធ្លាប់វះកាត់ដើមទ្រូង អាចមានបញ្ហាដល់ការបំបៅដោះកូនទេ?

    បំបៅដោះ - គ្រប់​ទារក​ទាំង​អស់​ត្រូវ​ការ​ការ​បំបៅ​ទឹក​ដោះ​ម្តាយ ព្រោះ​វា​សំខាន់ដល់សុខភាព ប៉ុន្តែបើម្តាយវះកាត់ដើមទ្រូង វាអាច....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា