តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ស្រីៗ​រួម​ភេទ​ហើយ​ទៅ​នោម​ភ្លាម ​កាត់​បន្ថយ​ឱកាស​មាន​ផ្ទៃពោះ?

    ស្រីៗ​រួម​ភេទ​ហើយ​ទៅ​នោម​ភ្លាម ​កាត់​បន្ថយ​ឱកាស​មាន​ផ្ទៃពោះ?

    កន្លង​មក​ធ្លាប់​មាន​សំណួរ​ថា​តើ​ក្រោយ​រួម​ភេទ​ភ្លាមៗ បើ​ស្រីៗ​យើង​ទៅ​បត់​ជើង​តូច អាច​កាត់​បន្ថយ​ឱកាស​មា​ន​ផ្ទៃ​ពោះ​ឬ​យ៉ាងណា? ជា​ការពិត​ ទោះបីជា​ស្រីៗ​យើង​ទៅ​បត់ជើង​តូច​ភ្លាម​ៗ​ក្រោយ​ពី​ភាគី​ខាង​ប្រុស​បញ្ចេញ​ទឹក​កាម ក៏​មិន​អាច​មាន​ឥទ្ធិពល​អ្វី​លើ​ឱកាស​មាន​ផ្ទៃពោះ​ដែរ​។

    ក្នុង​អំឡុងពេល​រួម​ភេទ ទឹក​កាម​នឹង​បាញ់ចូល​ទៅ​​តាម​​​រន្ធទ្វារ​​មាស​ទៅ​​ដល់​​មាត់​ស្បូន​។ ចំណែក​ការ​បត់ជើង​តូច ទឹក​នោម​ចេញ​តាម​​បង្ហួរ​នោម ដែល​រន្ធទ្វារមាស និង​បង្ហួរ​នោម​គឺ​ជា​ផ្នែក​ពី​រដាច់​ពី​គ្នា។ អាច​និយាយ​ម្យ៉ាង​ទៀត​បាន​ថា ពេល​ស្រីៗ​យើង​ទៅ​បត់ជើង​តូច ទឹក​នោម​ចេញ​តាម​បង្ហួរ​នោម មិន​អាច​ជម្រះ​ទឹក​កាម ឬមេជីវិត​ឈ្មោល​ដែល​ចូល​ទៅ​តាម​​រន្ធ​ទ្វារមាស​​ទៅ​ដល់​មាត់​ស្បូន​បាន​នោះទេ​។​

    បើសិន​ជា​មេជីវិត​ឈ្មោល​​បាន​ចូល​ទៅ​ក្នុង​រន្ធ​ទ្វារមាសដល់​មាត់​ស្បូន​​ហើយ គ្មាន​វិធី​ណា​អាច​យក​ចេញ​មក​វិញ​បាន​នោះ​ទេ ​ព្រោះ​មេជីវិត​ឈ្មោល​នឹង​ធ្វើ​ដំណើរ​ឡើងទៅ​រក​ស៊ុត​មេជីវិត​ញី​ដើម្បី​បង្ក​កំណើត​។​

    រួមភេទក្រោយជាពីកូវីដ១៩

    ដូច​គ្នាដែរ ស្រីៗ​យើង​ខ្លះ​ទំនង​ជា​ជឿដែរ​ថា​ការ​លាង​សម្អាត​ទ្វារ​មាស​ និង​ងូត​ទឹក​អាច​ជម្រះ​មេជីវិត​ចេញពីទ្វារ​មាស​បាន និង​អាច​កាត់​បន្ថយ​ឱកាស​មាន​ផ្ទៃពោះ។ យ៉ាងណា រឿង​នេះ​មិន​ពិត​នោះ​ទេ គឺ​មិន​ខុស​អ្វី​ពី​រឿង​យើង​ទៅ​នោម ហើយ​គិត​ថា​អាច​កាត់​បន្ថយ​ឱកាស​មាន​ផ្ទៃពោះ​នោះ​ដែរ​។ យើង​អាច​លាង​សម្អាត​ទឹក​កាម​ដែល​ប្រឡាក់​នៅ​នឹង​ទ្វារ​មាស​យើង​បាន តែ​មិន​អាច​សម្អាត​ទឹកកាម ឬ​មេជីវិត​ឈ្មោល​ដែល​ចូល​ទៅ​ខាង​ក្នុង​រន្ធ​ទ្វារ​មាស​បាន​នោះ​ទេ​។

    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 01/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត