backup og meta

ហេតុ​អ្វី​ម៉ាក់​ៗ​ចាំបាច់​រាប់​ចំនួន​ដង​កូន​ក្នុង​ផ្ទៃធាក់ពោះ?

ហេតុ​អ្វី​ម៉ាក់​ៗ​ចាំបាច់​រាប់​ចំនួន​ដង​កូន​ក្នុង​ផ្ទៃធាក់ពោះ?

ម៉ាក់ៗ​ច្បាស់​ជា​មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង​​ នៅ​ពេល​ដែល​ទារក​ក្នុង​ផ្ទៃ​ផ្លាស់ទី​ចុះ​ឡើង​ ហើយ​វា​ក៏​ជា​សញ្ញា​បញ្ជាក់​ថា​​ទារក​កំពុង​តែ​លូតលាស់​ប្រកបដោយ​សុវត្ថិភាព​​​​ផង​ដែរ​។​ យ៉ាង​ណា​មិញ កូន​ក្នុង​ផ្ទៃ​​មិន​គ្រាន់​តែ​ចាប់ផ្ដើម​ធាក់​នៅ​ក្នុង​ផ្ទៃ​ប៉ុណ្ណោះ​ទេ​។​ ដំបូង ពួក​គេ​ពត់​ក​​​ ហើយ​ក្រោយ​មក​ ពួក​គេ​ចាប់ផ្ដើម​ផ្លាស់ទី​ទៅ​ផ្នែក​ម្ខាង​ទៀត​។​ នៅ​អាយុ​ចន្លោះ​ពី​១៦​ ទៅ​១៨​សប្ដាហ៍​ ទារក​​នឹង​ចាប់ផ្ដើម​ធាក់​។​

ពិត​ណាស់​ ការ​រាប់​ចំនួន​ដង​នៃ​ការ​ធាក់​របស់​ទារក​ គឺ​ពិត​ជា​សំខាន់​ណាស់​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​។​ ​ការ​ធ្លាក់​ចុះ​នៃ​ចលនា​របស់​ទារក​ គឺ​​ជា​សញ្ញា​គ្រោះថ្នាក់​មួយ​ ពីព្រោះ​វា​​អាច​បង្ហាញ​ពី​ការ​ថយ​ចុះ​នៃបរិមាណ​​ទឹកភ្លោះ​ ​ឬ​​ការ​បែក​ថង់​ទឹក​ភ្លោះ​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គួរ​ពិនិត្យ​ និង​តាមដាន​​ចំនួន​ដង​នៅ​ការ​ធាក់​របស់​ទារក​​នៅ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ចាប់​ពី​សប្ដាហ៍​ពី​២៨​ ​ដើម្បី​ជៀសវាង​ផល​វិបាក​ណាមួយ​ដែល​អាច​​កើត​​មាន​ជា​​យថាហេតុ​​។​

របៀប​រាប់​ចំនួន​ដង​នៃ​ការ​ធាក់​របស់​ទារក​

ម៉ាក់​ៗ​គួរ​ជ្រើសរើស​ពេលវេលា​ណាមួយ​ ​ដែល​ទារក​មាន​ភាព​សកម្ម​បំផុត​ ដូចជា​នៅ​ពេល​រសៀល​ ឬ​បន្ទាប់​ពី​ញ៉ាំ​អាហារ​តិចតួច​រួចរាល់​។​ ​នៅ​ពេល​ដែល​​ម៉ាក់​ៗ​ប្រាកដ​ថា​ កូន​ក្នុង​ផ្ទៃ​​កំពុង​តែ​ភ្ញាក់​ ចូរ​​អង្គុយ​ចុះ​​ ដោយ​លើក​ជើង​ឡើង​ ឬ​​គេង​ផ្អៀង​ រួច​ចាប់ផ្ដើម​រាប់​ចលនា​​នីមួយ​ៗ របស់​ទារក​ ដោយ​កត់ត្រា​អំពី​ពេលវេលា​ដែល​ទារក​​ធាក់​បាន​​​​​​​​ចំនួន​​​១០​ដង​។​ ជា​ទូទៅ​ ការ​រាប់​ចំនួន​ដង​ដែល​ទារក​ធាក់​ ត្រូវ​ចំណាយ​ពេល​ពី​១០ ដល់​១៥​នាទី​ ប៉ុន្តែ​នៅ​ពេល​ខ្លះ​ វា​អាច​​​ចំណាយ​ពេល​រហូត​ដល់​​ទៅ​២​ម៉ោង​។ សម្រាប់​​ស្រី​ៗ​ដែល​លើស​ទម្ងន់​ ​អាច​មាន​ការ​ពិបាក​ក្នុង​ការ​រាប់​ចំនួន​ដង​នៃ​ការ​ធាក់​របស់​ទារក​ជាង​ស្រីៗ​ដែល​មាន​ទម្ងន់​ខ្លួន​​​​ធម្មតា​។​

ទារកធាក់២

ពេល​ណា​ដែល​​ម៉ាក់​ៗ​គួរ​ទៅ​ជួប​គ្រូពេទ្យ​?

​​​​​​​​​​ប្រសិនបើ​ម៉ាក់ៗ​ចំណាយ​ពេល​លើស​ពី​២​ម៉ោង​ ក្នុង​ការ​រាប់​ចំនួន​​ធាក់​១០​ដង ​ម៉ាក់​ៗ​គួរ​ចាប់ផ្ដើម​​ទៅ​ពិគ្រោះ​យោបល់​​​ជាមួយ​នឹង​គ្រូពេទ្យ​​ជំនាញ​។​ គ្រូពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​ដើម្បី​ពិនិត្យ​អំពី​ចង្វាក់​បេះដូង​របស់​ទារក​។​ បើ​ទោះបី​ជា​ស្ថានភាព​នេះ​ មិន​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​យ៉ាង​ណា​ក្តី​ ក៏​ម៉ាក់​ៗ​គប្បី​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​ផង​ដែរ។​ បន្ថែម​ពី​នេះ​ ប្រសិនបើ​យើង​សម្គាល់​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ចលនា​របស់​ទារក​ ចូរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/02/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាលែកហ្ស៊ីទឹកដោះគោ​ និង​ការ​មិន​ស៊ាំ​នឹង​ជាតិ​ឡាក់​តូសលើទារក​

ទារក ឬកុមារ បើកើតជំងឺឈាមម្យ៉ាងនេះហើយ ត្រូវព្យាបាលអស់មួយជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម