ហេម៉ូហ្វីលា (Hemophilia) ជាជំងឺវិបត្តិហូរឈាមពីកំណើតដែលកើតទៅមានទៅលើក្មេងប្រុស ឯក្មេងស្រីអាចជាអ្នកផ្ទុក ដោយមិនចេញរោគសញ្ញា។ តាមការលើកឡើងរបស់ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជាន សុផល បើកើតជំងឺ Hemophilia នេះហើយ មិនអាចព្យាបាលជាដាច់ឡើយ ត្រូវការព្យាបាលអស់មួយជីវិត ហើយចំណាយថវិកាច្រើនទៀត។