ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/10/2019
Share now

ជំងឺ​លើស​សម្ពាធ​ឈាម ឬ​យើង​តែង​ចំណាំ​ហៅ​ថា លើស​ឈាម ជា​ជំងឺ​រ៉ាំរ៉ៃ កើត​ឡើងពេល​សម្ពាធ​​ឈាម​ឡើង​ខ្ពស់​រហូត ដោយ​មិន​ទាក់​ទង​ជាមួយ​អាហារ​យើង​ញ៉ាំ ឬ​សកម្មភាព​យើង​បាន​ធ្វើ​នោះ​ទេ។

ចំពោះ​មូលហេតុ​ដែល​នាំ​កើត​ជំងឺ​លើស​ឈាម មាន ជក់បារី លើសជាតិខ្លាញ់ ផឹកស្រា​ច្រើន លើសគីឡូ ញ៉ាំប្រៃ កត្តាអាយុ ឬ​មាន​ជំងឺ ដូចជា ទឹកនោមផ្អែម មាន​បញ្ហា​តម្រង​នោម សរសៃ​ឈាម​បេះដូង សុទ្ធ​តែ​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​លើស​ឈាម។

ចំពោះ​ករណី​ដែល​យើង​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ធម្មតា ដោយសារ​តែ​អារម្មណ៍​ត្រេក​អរ ភិតភ័យ ការ​ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ (រត់ ជិះកង់ ឡើង​ជណ្តើរ…) គេង​មិន​គ្រប់​គ្រាន់ ឬ​ផឹក​កាហ្វេ មិន​ចាត់​ចូល​ជា​អ្នក​មាន​ជំងឺ​លើស​ឈាម​នោះ​ទេ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​ជំងឺ​ទូទៅ នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី (Singapore Medical Center) កាល​ព្រឹក​មិញ​នេះ លើ​ប្រធាន​បទ “ជំងឺលើសឈាម”

នៅ​កិច្ច​ពិភាក្សា​នោះ​ដែរ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺទូទៅ មាន វាសនា ក៏បាន​បញ្ជាក់​ថា កម្រិតសម្ពាធឈាមល្អ ស្ថិតនៅចន្លោះ  ១២០/៨០ មិល្លីម៉ែត្របារត។ ក្នុង​ករណី​កើន​ដល់ ១៤០/៩០ មិល្លីម៉ែត្រ​បារត មាន​ន័យថា​ឡើង​សម្ពាធ​ឈាម​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​តាមដាន​ពី​សម្ពាធ​ឈាម។

វេជ្ជបណ្ឌិត មាស វាសនា
វេជ្ជបណ្ឌិត មាស វាសនា ឯកទេសជំងឺទូទៅបង្ហាញការវាស់សម្ពាធឈាម

ការ​តាម​ដាន​សម្ពាធ​ឈាម​តែ ១ ដង មិន​អាច​បញ្ជាក់​ថា យើង​មាន​ជំងឺ​លើស​ឈាម​ ឬ​អត់​នោះ​ទេ ក្នុង​ករណី​ដែល​លទ្ធផល​បញ្ជាក់​ថា សម្ពាធ​ឈាម​យើង​​នៅ​តែ​កើន​ឡើង​​ខ្ពស់​ដដែល នោះ​មាន​ន័យថា យើង​មាន​ជំងឺ​លើស​ឈាម​ហើយ។

ដើ​ម្បី​​បាន​​លទ្ធផល​​ជាក់​​ច្បាស់ មុន​​នឹង​​ពិនិត្យ​​សម្ពាធ​​ឈាម គ្រូពេទ្យ​ណែនាំ​ឲ្យ​យើង​គេង​ឲ្យបាន​គ្រប់​គ្រាន់ មិន​ត្រូវ​ផឹក​កាហ្វេ ឬ​ធ្វើ​សកម្មភាព​រាងកាយ​នានាៗ និង​​ចេះ​​បន្ធូរ​​អារម្មណ៍តានតឹង ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    គ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានករណីគ្រុនឈាមជិត ៣ ពាន់នាក់

    គ្រុនឈាម-ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​នា​ឆ្នាំ ២០២០ នេះ ហើយ​បញ្ជាក់ពី...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    ពិតអត់ ស្រីៗសម្រាលកូនរួច ញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យទាស់?

    សម្រាលកូន - ចាស់ៗ​ពី​ដើម​តឹង​តែង​ខ្លាំង​ណាស់​ចំពោះ​របប​អាហារ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច បារម្ភ​ខ្លាច​ញ៉ាំ​ទៅ​ជា​ទាស់ នាំ​ទុក្ខ​ដល់​ខ្លួន និង​កូន​ទើប​កើត។

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    ទាំងនេះជាមូលហេតុនាំឲ្យកើតផ្កាស្បូន​ និងវិធីព្យាបាល

    ផ្កាស្បូន​ - ផ្កាស្បូន​ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង​ដែល​ចេញ​ជា​ដុំ​ស​តូចៗ ហើយ​ភាគ​ច្រើន​កើត​នៅ​បរិវេណ​ភ្នែក មាន​លើ​ត្របក​ភ្នែក ក្រោម​ភ្នែក និង​លើ​ទ្រូង។

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?

    សម្រាលកូន-ជឿ​ថា​មាន​ម៉ាក់​ៗ​ជាច្រើន​មិន​ដឹង​ទេ​ថា ក្រោយ​សម្រាល​កូន​រួច​ពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ចេញ។ លោក​វេជ្ជបណ្ឌិត ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី