ព្រឹកនេះរកឃើញអ្នកឆ្លង COVID-19 ១ ករណីប៉ុណ្ណោះ និងជាសះស្បើយ ៦ នាក់

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 17/04/2020
Share now

តាមការប្រកាសរបស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នេះ​បាន​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថ្មីតែ ១  ករណីប៉ុណ្ណោះ ហើយ​បាន​ព្យាបាល​ជា​សះស្បើយ ៦ នាក់​បន្ថែម​ទៀត។ សម្រាប់​អ្នក​តេស្ត​វិជ្ជមាន ជាស្រ្តី​ជនជាតិចិន អាយុ ៣០ និងដែលជាអ្នក​ទេសចរ និងចង់បើកហាង​រកស៊ី​នៅ​កម្ពុជា ដែល​ស្នាក់នៅ​បណ្ដោះអាសន្ននៅ​រាជធានី​ភ្នំពេញ ជាករណី​ប៉ះពាល់​ផ្ទាល់ជាមួយគូសង្សារ​(បុរសចិន​ដែល​តេស្ត​វិជ្ជមាន COVID-19 នៅចិន និងនារីវៀតណាមតេស្តរកឃើញនៅកម្ពុជា។

ក្នុង​នោះ​ដែរ​មាន​ករណី​លាប់​ជំងឺ COVID-19 ម្នាក់​ជាបុរសអាយុ ៤០ ឆ្នាំរស់នៅ​ច្រាំងចំរះ ដោយ​ទទួល​លទ្ធផល​វិជ្ជមាន COVOD-19 បន្ទាប់ពីជាសះស្បើយ ១៥ ថ្ងៃមកហើយ។

ចំណែក​អ្នក​ជា​វិញ​មាន ៦​ នាក់ រួម​មានស្រ្តីជនជាតិ​អង់គ្លេស អាយុ ៧៩ ឆ្នាំ ជាអ្នក​ដំណើររបស់នាវា Viking Cruise Journey បញ្ជូនមកព្យាបាល​មន្ទីរពេទ្យរាជធានីភ្នំពេញ និងអាចចាកចេញបាន ក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង។ជនជាតិបារាំង ៥ នាក់ក្នុងនោះមានបុរស ២ នាក់ អាយុ ៦២ ឆ្នាំ ៦៣ ឆ្នាំ និងស្រ្តី​អាយុ ៦៣ ឆ្នាំ ៥៩ ឆ្នាំ ៦៧ ឆ្នាំ ជាអ្នកទេសចរបារាំង ដែលសម្រាកព្យាបាលនៅសណ្ឋាគារមួយក្នុងខេត្ត​ព្រះសីហនុ និងត្រូវបានអនុញ្ញាតឲ្យចាកចេញ ក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង។

សរុប​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​ចំនួន ១១៨ នាក់ រាប់​ទាំង​អ្នក​ដែល​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល ហើយ​ចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប​ ៦៨ នាក់។

COVID-19 COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    ទារកពាក់ស្រោមដៃ-ជើង ពេលដោះចេញបែកញើស អាចមានបញ្ហាអីអត់?

    ថែទាំកូន - មាន​ម៉ាក់​ៗ​ជាច្រើន​បាន​សាកសួរ​មក​កាន់ Helloគ្រូពេទ្យ ថា​កូន​របស់​ពួកគាត់​មាន​អាការៈ​បែក​ញើស ត្រជាក់​ចុង​ដៃ​ត្រជាក់​ចុង​ជើង​រហូត...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ទាហានមួកខៀវកម្ពុជាម្នាក់ ស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសម៉ាលី

    COVID-19 - ទាហាន​​មួកខៀវកម្ពុជា​ម្នាក់ គឺ​ឧត្តមសេនីយ៍​ទោ ស សាវី ស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ​ប្រទេស​ម៉ាលី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    ព្រឹកនេះរកឃើញអ្នកផ្ទុក COVID-19 ១ ករណីថ្មីទៀត និងជាសះស្បើយ ១ នាក់

    COVID-19-តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី ១ នាក់ នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ ២០២០...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    ភាពខុសគ្នារវាងកូនក្អួត និងកូនក្អែ ម៉ាក់ប៉ាត្រូវចេះសង្កេត

    ថែទាំកូន-អ្នក​មាន​កូន​តូច​ប្រាកដជា​ដឹង និង​ឧស្សាហ៍​ឃើញ​កូន​ក្អែ ឬ​ក្អួត​ទឹកដោះ​ចេញ​មក​វិញ​ជាក់ជា​មិន​ខាន ប៉ុន្តែ​ម៉ាក់​ប៉ា​ភាគ​ច្រើន បែង​ចែក​មិន...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី