បញ្ញាសប្បនិម្មិត AI នាថ្ងៃអនាគត នឹងជួយឲ្យដឹងពាក់ព័ន្ធជំងឺបេះដូង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 23/09/2019 . 2 បានអាន​ចំនួន
Share now

ទន្ទឹមនឹង​បច្ចេកវិទ្យា​បច្ចុប្បន្ន​កាន់​តែ​ទំនើប បរិក្ខារ​វេជ្ជសាស្ត្រ សម្រាប់​តាម​ដាន​អាការៈ​ជំងឺ​ផ្សេង​ៗ ក៏​កាន់​តែ​វិវឌ្ឍ​​​ទៅ​មុខ​ឥ​ត​ឈប់​ ដោយ​អ្នក​វិទ្យាសាស្រ្ត​ កំពុង​​ដាក់​បញ្ញា​សប្បនិម្មិត​​ ទៅ​ក្នុង​គម្រោងឲ្យ​ចេញ​ជា ឧបករណ៍​ងាយ​តាម​ដាន​បញ្ហា​បេះ​ដូងផ្សេងៗ។

តាម​សារព័ត៌មាន BBC ក្រុម​អ្នក​ស្រាវជ្រាវ​​មួយ​ក្រុម កំពុង​ទទួល​​គម្រោង សរសេរ​គោល​​​​កម្មវិធី​ (Algorithm) សម្រាប់​បង្កើត​បញ្ញា​សប្បនិម្មិត (Artificial Intelligence) ឲ្យ​គ្លីនិក Mayo ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។ គោលដៅ​គម្រោង​​ ​គឺ​ដើម្បី​បង្កើត​ឧបករណ៍​តូច​ៗ ដែល​អាច​តាម​ដាន បញ្ហា​បេះ​ដូង​បាន​ភ្លាម​ៗ ថា​តើ​អ្នក​ជំងឺ​មាន​ អាការៈ​​យ៉ាង​ម៉េច​ខ្លះ អាច​​បញ្ជាក់​ថា​មាន​ជំងឺ​បេះ​ដូង ឬ​ក៏​អត់។

សម្រាប់​គម្រោង​នេះ​ដែរ អ្នក​ស្រាវជ្រាវ​បាន​យក​លំនាំ​តាម បិរក្ខារ​កុំព្យូទ័រ​​ធំ​ៗ នៅ​តាម​មន្ទីរពេទ្យ​ ជា​ភាសា​បច្ចេកទេស​ថា (Electrocardiogram ឬ​ ECG, EKG) ដែលអាច​តាមដាន រក្សា​ទុក និង​​បង្ហាញ​អំពី​ចលនា​បេះ​ដូង។

លោក​សាស្រ្តាចារ្យ Tim Chico អ្នក​ជំនាញ​បេះ​ដូង​ មក​ពី​សាកលវិទ្យាល័យ Sheffield ចក្រភព​អង់គ្លេស បាន​លើក​ឡើង​អំពី​ការ​​ស្រាវជ្រាវ​បង្កើត​នេះ​ថា៖ “ការ​បង្កើត បញ្ញា​សប្បនិម្មិត អាច​ផ្តល់​នូវ​បដិវត្ត​​ក្នុង​កម្រិត​អស្ចារ្យ ទោះ​បី​ពេល​នេះ វា​កំពុង​ស្ថិត​ក្នុង​​នីតិវិធី​នៅ​ឡើយ តែ​​យើង​នឹង​រង់​ចាំ​មើល​លទ្ធ​ផល​ធ្វើ​តេស្ត​ទាំង​អស់​គ្នា”។

អត្ថបទពាក់ព័ន្ធ

ចំពោះ​អាការៈ​ជំងឺ​បេះ​ដូង មាន​ន័យ​ថា ​អ្នក​ជំងឺ​មាន​អាការៈ​បេះ​ដូង​លោត​ញាប់​ខុស​ធម្មតា ជា​ទូ​ទៅ លោត​លើស​ពី ​១០០ ​ដង​/នាទី ហើយ​​មាន​សម្ពាធ​ឈាម​ច្រាល​ឡើង​ភ្លាម​ៗ នេះ​បើ​តាម​ព្រឹត្តិបត្រ​វេជ្ជសាស្រ្ត​អង់គ្លេស៕ ​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ចិនរកឃើញថ្នាំផ្សំពី​រុក្ខជាតិក្នុងទឹក សម្រាប់ព្យាបាលមុខរបួសអ្នកជំងឺទឹកនោមផ្អែម

    មុខរបួស ទឹកនោមផ្អែម - ​រុក្ខ​ជាតិ​ក្នុង​ទឹក​ អាច​ព្យាបាល​ទៅ​លើ​មុខ​របួស​រ៉ាំ​រ៉ៃ​​នៃ​​រាង​កាយ​ ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ មាន រតនា
    ព័ត៌មាន, ព័ត៌មានអន្តរជាតិ 02/06/2020 . 2 បានអាន​ចំនួន

    ក្រសួងសម្រេចមិនឲ្យផលិត និងនាំចេញចូលឱសថមានផ្ទុកសារធាតុសកម្ម Ranitidine

    ឱសថ - ក្រសួង​សម្រេច​ព្យួរ​ទិដ្ឋាការ បញ្ជិកា​ឱសថ ហាម​ការផលិត និងការ​នាំ​ចេញ នាំ​ចូល​ឱសថ​ដែល​មាន​សារធាតុ​សកម្ម Ranitidine មួយ​រយៈ​សិន ព្រោះ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ព័ត៌មាន, ព័ត៌មានជាតិ 26/05/2020 . 2 បានអាន​ចំនួន

    ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ

    អាហារផ្សែង- មិន​ថា​តែ​អាហារ​ខ្លោច​ទេ អាហារ​ផ្សែង ឬ​អាហារ​ឆ្អើរ ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​បាន​ ហើយបើញ៉ាំញឹកញាប់​ វាអាច​បណ្តាល​ឲ្យ​កើត​ជំងឺ​.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    របបអាហារ, ជីវិត និងសុខភាព 15/05/2020 . 2 បានអាន​ចំនួន

    ​ញ៉ាំទឹក​ក្រូច​ស្រស់ ជួយច្រើន​ដល់​តម្រងនោម និង​សុខភាពបេះដូង

    ទឹក​ក្រូច​ស្រស់ - ជា​ភេសជ្ជៈ​ធម្មជាតិ មិនត្រឹម​តែ​រសជាតិឆ្ងាញ់ប៉ុណ្ណោះ​ទេ ថែមទាំង​មា​ន​គុណ​ប្រយោជន៍​មហាសាល​ចំពោះ​សុខភាព ផឹក​ការ​តែយូរ អាយុកាន់តែវែង...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ សន សុភា
    របបអាហារ, ជីវិត និងសុខភាព 04/05/2020 . 4 បានអាន​ចំនួន

    អត្ថបទគួរអាន

    ផ្ដាសាយជ្រូក

    ជំងឺផ្ដាសាយជ្រូកថ្មីនៅ​ចិន មានលក្ខណៈស្រដៀងវីរុសផ្ដាសាយរាតត្បាតខ្លាំងកាល​ឆ្នាំ ១៩១៨​

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 02/07/2020 . 2 បានអាន​ចំនួន
    ទឹកលាងដៃ

    អាមេរិក​ហាមពល​រដ្ឋប្រើទឹកលាងដៃរបស់​ក្រុមហ៊ុនមួយ ថា​អាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 24/06/2020 . 2 បានអាន​ចំនួន
    ហាត់ប្រាណ

    ហាត់ប្រាណយូរម៉ោង និងខ្លាំងៗប៉ះពាល់ដល់បេះដូងឬអត់?

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ មាន រតនា
    ចេញផ្សាយថ្ងៃទី 16/06/2020 . 3 បានអាន​ចំនួន
    របបអាហារ

    គ្រឿងផ្សំមានក្នុងអាហារ និងអាហារកញ្ចប់មួយចំនួននេះ អាចបង្កគ្រោះថ្នាក់ដល់សុខភាព

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ សន សុភា
    ចេញផ្សាយថ្ងៃទី 16/06/2020 . 4 បានអាន​ចំនួន