ប៉ូលិសថៃឃាត់ខ្លួន ប្តីប្រពន្ធលក់ប្រេងកញ្ឆាតាមអនឡាញ ក្រោយអ្នកប្រើប្រាស់ម្នាក់ស្លាប់

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 23/09/2019
Share now

ប្តី​ប្រពន្ធ​ជន​ជាតិ​ថៃ​ ត្រូវ​ប៉ូលិស​​ថៃ​នៅ​ខេត្ត​ឈៀង​ម៉ៃ ឃាត់​​​ខ្លួន​មក​​សួរ​នាំ បន្ទាប់​ពី​ អ្នក​ប្រើ​ប្រាស់​ម្នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត។

តាម​សារព័ត៌មាន Thai Residents ប៉ូលិស​ខេត្ត​ឈៀង​ម៉ៃ​​ប្រទេស​ថៃ តាម​ដី​កា​​​ឃាត់​ខ្លួន​ បាន​ឃាត់​ជន​សង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ នៅ​ខេត្ត​ខាង​លើ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​សាច់ញាតិ​​​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់។ ក្រោយ​ឃាត់​ខ្លួន ប៉ូលិស​ក៏​បាន​រក​ឃើញ​ផង​ដែរ​ នូវ​ភស្តុតាង​ជា​បឋម​ ដូច​ជា លុយ​សុទ្ធ​ប្រមាណ ៣,៤ លាន​បាត​ថៃ ប្រេង​​កញ្ឆា ដែល​បាន​ច្រក​ចូល​ក្នុង​ដប​តូច​ៗ​រួច​​​ស្រេច ប្រមាណ​៣០​ប្រអប់​ ដែល​ប្រុង​នឹង​ចេញ​យក​លក់ តាម​ការ​​បញ្ជា​ទិញ​អន​ឡាញ។

តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ប៉ូលិស​បាន​ទទួល​ពាក្យ​បណ្តឹង ពី​ស្រ្តី​​វ័យ​៣៩​ឆ្នាំ​ម្នាក់ ដែល​​ជា​អ្នក​ជំងឺ​មហារីក​ផង ថា​លោក​ស្រី​បាន​កុម្ម៉ង់​ទិញ​ ប្រេង​កញ្ឆា​ពី​ ប្តី​ប្រពន្ធ​ខាង​លើ​នេះ។ ​ប៉ុន្មាន​ខែ​ក្រោយ​មក ស្រ្តី​រូប​នោះ​ក៏​បាន​ស្លាប់ ដែល​ក្រោយ​​ពី​ពេទ្យ​ពិនិត្យ​ឃើញ​ថា ស្រ្តី​នោះ​បាន​ស្លាប់​ដោយ​សារ​ស្ទះ​ប្រព័ន្ធ​ដង្ហើម ទើប​ធ្វើ​ឲ្យ​សាច់​ញាតិ​ជន​រង​គ្រោះ​នោះ​ដាក់​ពាក្យ​ប្តឹង​​ទៅ​ប៉ូលិស ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួន​​​ខាង​លើ។

ទោះ​ជា​យ៉ាង​ណា ភាគី​ខាង​​ជន​សង្ស័យ ជា​អ្នក​លក់​អន​ឡាញ​ ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ បាន​​និយាយ​ខ្លួន​បាន​ប្រកប​របរ​រក​ស៊ី​ខាង​លើ​ជាង​២​ឆ្នាំ​មក​ហើយ​ ថែម​ទាំង​បាន​ប្រើ​ផលិត​ផល​ដោយ​ខ្លួន​ឯង​ផង ដោយ​ពុំ​មាន​បញ្ហា​នោះ​ឡើយ។ តែ​យ៉ាង​ណា​មិញ ប៉ូលិស​បាន​នាំ​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ ទៅ​សាក​សួរ​នាំ​បន្ថែម ទៅ​តាម​នីតិវិធី​ច្បាប់ ដើម្បី​រក​ដំណើរ​ដើម​ហេតុ​ពិត។

អត្ថបទពាក់ព័ន្ធ៖

រំលឹក​ដែរ​ថា ថៃ​ជា​ប្រទេស​ទៅ​១ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ប្រើ​ប្រាស់​​សារធាតុ​ពី​កញ្ឆា​នៅ​ក្នុង​វិស័យ​វេជ្ជសាស្រ្ត យ៉ាង​ណា​មិញ ការ​ប្រើ​ប្រាស់​សារ​ធាតុ​កញ្ឆា​ ក្រៅ​ពី​វិស័យ​​នេះ ត្រូវ​បាន​ច្បាប់​​ហាម​ឃាត់​៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕​​

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    WHO ណែនាំការលាងសម្អាតបន្លែ ផ្លែឈើ ដើម្បីការពារមិនឲ្យឆ្លងCOVID-19

    COVID-19- អង្គការសុខភាពពិភពលោក បាន​ផ្សព្វផ្សាយ​ពី​វិធី​ណែនាំ ៣ចំណុច ក្នុង​ការ​លាង​សម្អាត​បន្លែ ឬ​ផ្លែឈើ ជា​វិធានការ​បន្ថែម​ក្នុង​ការ​ទប់ស្កាត់​.....

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ នាង សុខុមដាលីញ៉ា

    កម្ពុជា រកឃើញ​ករណី​វិជ្ជមាន COVID-19 ដំបូង និង​ចុងក្រោយ​នៅថ្ងៃណា?

    COVID-19-​ កម្ពុជា​យើង ត្រូវ​​បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុសCOVID-19ដំបូង​គេ​គឺ​នៅលើ​បុរស​ជន​ជាតិ​ចិន នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី....

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ នាង សុខុមដាលីញ៉ា

    មនុស្ស​ប៉ុន្មានក្រុមនេះ ត្រូវការពារខ្លួនឲ្យជាប់ បើឆ្លង COVID-19 មិនងាយជាទេ

    COVID-19- ប្រសិន​បើ​ធ្វេស​ប្រហែស​មិន​ការពារ​ខ្លួន​បាន​ល្អ មនុស្ស​មួយ​ចំនួន​អាច​ប្រឈម​នឹង​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត ពេលឆ្លងវីរុស.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ឈប់យល់ច្រឡំទៀត អាហារទាំងនេះ មិនអាចការពារ ឬព្យាបាល COVID-19 បានទេ

    COVID-19- ដំបូង​ឡើយ នៅ​ពេល​ដែល​វីរុស​COVID-19ចាប់​ផ្តើម​រាលដាល​ថ្មីៗ អាហារ​ទាំង​នេះ គេ​ជឿ​ថា អាច​ទប់​ស្កាត់​ការ​ឆ្លង​វីរុស COVID-19បាន​រូម​មាន.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អត្ថបទគួរអាន

    ឱសថ

    ក្រសួងសម្រេចមិនឲ្យផលិត និងនាំចេញចូលឱសថមានផ្ទុកសារធាតុសកម្ម Ranitidine

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 26/05/2020
    COVID-19

    មកដឹងសាវតារអ្នកជំងឺ COVID-19 ទាំង៣នាក់ ព្យាបាលមិនទាន់ជា

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 30/04/2020
    COVID-19

    ដឹងមូលហេតុអ្នកជំងឺ COVID-19 នៅកំពង់ឆ្នាំងម្នាក់ ព្យាបាលជិត៥០ថ្ងៃហើយមិនទាន់ជា

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 29/04/2020
    COVID-19

    អ្នកជំងឺ COVID-19 សល់៣នាក់ ព្យាបាលមិនទាន់ជា មាននៅខេត្តណាខ្លះ?

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 27/04/2020