អាមេរិក ឯកភាពឲ្យប្រើថ្នាំទឹកនោមផ្អែម ១មុខថ្មីទៀត តែហាមចំពោះអ្នកមានបញ្ហា…

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

រដ្ឋបាល​ចំណីអាហារ និង​ឱសថអាមេរិក (FDA) នៅចុង​សប្ដាហ៍​មុន បាន​ឯកភាព​ឲ្យប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ប្រភេទទី ២ (Type 2 Diabetes) ១​មុខ​ថ្មី​ទៀត គឺ Rybelsus។ Rybelsus ជា​ថ្នាំលេប ខណៈ​ថ្នាំនេះ​ពីមុន​មក សុទ្ធតែជា​ថ្នាំ​ចាក់។

Rybelsus ស្ថិតនៅ​ក្នុង​ក្រុមថ្នាំ Glucagon-like peptide (GLP-1)។ ថ្នាំ​នេះ​មាន​សកម្មភាព​បន្ថយ​ល្បឿន​ការ​រំលាយ​អាហារ និង​ការ​ពារ​កុំ​ឲ្យ​ថ្លើម​ផលិត​ជាតិ​ស្ករ​ច្រើន​ពេក ដែលជាហេតុ​ជួយ​ឲ្យ​លំពែង​ផលិត​អាំងស៊ុយលីន​កាន់​តែ​ច្រើន។

មុន​ទទួល​បាន​ការ​ឯកភាព​ពី FDA ថ្នាំនេះ ត្រូវបាន​ពិសោធន៍ រយៈពេល ២៦​សប្ដាហ៍។ អ្នកជំងឺ ៧៧% ដែល​បាន​លេប​ថ្នាំ Rybelsus ក្នុង​កម្រិត១៤មិល្លីក្រាមរាល់ថ្ងៃ បាន​ធ្លាក់ចុះ​កម្រិតអេម៉ូគ្លូបីន A1C (HbA1C) ទាប​ជាង ៧%។

ប៉ុន្ដែ​ថ្នាំនេះ ក៏មាន​ផលប៉ះពាល់​ខ្លាំង​ផងដែរ ដោយ​វា​បណ្ដាល​ឲ្យ​ដុំសាច់​ក្រពេញ​ទីរ៉ូអ៊ីត វិវត្ត​កាន់តែ​ខ្លាំង។ ដូច្នេះអ្នក​​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ឬ​មាន​បញ្ហា​ទាក់​ទង​នឹង​ក្រពេញ​នេះ ត្រូវ​ចៀសវាង​លេប​ថ្នាំ Rybelsus។ ចំណែក​អ្នក​ជំងឺ​ទឹកនោមផ្អែម ប្រភេទទី ១ និង​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​កើន​ឡើង​ជាតិ​សេតូន​នៅ​ក្នុង​ឈាម (Diabetic ketoacidosis) ​មិនអាច​​លេប​ថ្នាំ​នេះ​បាន​ទេ  ព្រោះ​អាច​ធ្វើ​ឲ្យរលាក​លំពែង បាត់​បង់​ការ​មើល​ឃើញ ជាតិ​ស្ករក្នុងឈាម​ធ្លាក់​ចុះ​ខ្លាំង និង​របួស​តម្រង​នោម។ រីឯ​ផលរំខាន​ញឹក​ញាប់​របស់​ថ្នាំ​ ដែល​អាច​កើតឡើង​ញឹក​ញាប់ រួម​មាន ចង្អោរ ក្អួត រាក បាត់ចំណង់អាហារ មិន​រំលាយ​អាហារ និង​ទល់លាមក។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 23, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 23, 2019

អ្នកអាចចូលចិត្ត