សូមប្រយ័ត្ន! ផ្សែងពុលចេញពីយានយន្ដ អាចបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 05/11/2019 . 2 mins read
Share now

ការកកស្ទះ​ចរាចរណ៍ ជាបញ្ហាមួយ​នៅ​ក្នុង​ក្រុង​ ហើយ​​ពេល​កកស្ទះនេះ យានយន្ត​ជាច្រើន បាន​បញ្ចេញ​ផ្សែងពុល ដែល​ជា​ចំហេះ​នៃ​ប្រេងឥន្ធនៈ និង​ឧស្ម័នកាន់តែច្រើន។ បើតាម​ការសិក្សា​របស់​ស៊ុយអែត ការ​ស្រូបយក​ផ្សែងពុល​នេះ អាចបណ្ដាល​ឲ្យកើត​ជំងឺដាច់សរសៃឈាម​ខួរក្បាល។

យានយន្ត និង​ម៉ាស៊ីន​ផ្សេងៗទៀត ដែល​ដំណើរការ​ដោយ​ប្រេងឥន្ធនៈ និង​ឧស្ម័ន បាន​បញ្ចេញ​កាបូនខ្មៅ រួមជាមួយ​នឹង​ភាគល្អិត​ផ្សេងៗទៀត ទៅ​ក្នុង​បរិយាកាស។ បើ​តាម​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​អាមេរិក (EPA) កាបូនខ្មៅ ជាសមាសធាតុ​ចម្បង​មួយ នៃ​ការ​បំពុល​ក្នុង​ខ្យល់ ហើយ​ចរាចរណ៍​តាម​ដងផ្លូវ ជាប្រភព​សំខាន់ នៃ​ការ​បញ្ចេញ​កាបូនខ្មៅ នៅ​តាម​ទីក្រុង​នានា។

ក្រុមអ្នកស្រាវជ្រាវ នៅ​វិទ្យាស្ថាន Karolinska Institutet និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​ចំនួន​ទៀត ក្នុង​ប្រទេស​ស៊ុយអែត បាន​សិក្សា​លើ​ទិន្នន័យ​មនុស្ស ជិត ១២​ម៉ឺន​នាក់ ស្ថិតនៅ​វ័យ​កណ្ដាល និង​មាន​សុខភាព​ល្អ។ ក្រោយ​ការតាមដាន​រយៈពេល ២០​ឆ្នាំ មនុស្ស ៣.១១៩​នាក់ មាន​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល និង ៥.១៦៦​នាក់ មាន​ជំងឺបេះដូង។

អត្ថបទពាក់ព័ន្ធ៖

ដោយ​ប្រើទិន្ន័យ​នៃ​ការបញ្ចេញ​ផ្សែងពុល អ្នកស្រាវជ្រាវ រកឃើញ​ថា កាបូនខ្មៅ​ដែលចេញ​ពី​យានយន្ត ជាប្រភព​មួយ នៃ​ការបង្ក​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល។ តាម​ការវិភាគ អ្នកស្រាវជ្រាវ បញ្ជាក់​ថា ជំងឺដាច់សរសៃឈាមខួរក្បាល កើនឡើង ៤% ក្នុង​ករណី​កាបូនខ្មៅ​មាន ០,៣​មីក្រូក្រាម/ម៉ែត្រគូប ដែល​ចេញពី​យានយន្ត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    មិនត្រូវប្រហែស! បេះដូងលោតញាប់ អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាល

    បេះដូង - ក្នុង​ករណី​បេះ​ដូង​ដើរ​ញាប់ អាច​នាំ​ឲ្យ​រំខាន​ដល់​មុខ​ងារ​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ឈាម​ច្រមុះ​មាន​លាយ​សញ្ញា​បែប​នេះ អាច​ជា​ករណី​គ្រោះ​ថ្នាក់

    ឈាមច្រមុះ - មនុស្ស​មួយ​ចំនួន​ជួប​ប្រទះ​នឹង​អាការៈ​ហូរ​ឈាម​ច្រមុះ​ញយ​ដង​ ប៉ុន្តែ​ការ​ហូរ​ឈាម​ច្រមុះ​ក៏​អាច​បញ្ជាក់​ពី​ករណី​ធ្ងន់ធ្ងរ​បាន​ដែរ ដែល​ទាម​ទារ....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អាមេរិកប្រកាស​ដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនៅ​ឆ្នាំក្រោយ

    អាមេរិក - សហរដ្ឋអាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ​នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១ ក្រោយជាសមាជិកជាង​៧០​ឆ្នាំ

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា

    កុំលាក់ទុក គ្រូពេទ្យថា សុខភាពផ្លូវចិត្តក៏ត្រូវពិនិត្យឲ្យដិតដល់ដូចសុខភាពរាងកាយដែរ

    សុខភាពផ្លូវចិត្ត - ជាក់ស្ដែង មនុស្ស​យើង​ម្នាក់​ឧស្សាហ៍​ទៅ​ពិនិត្យ​សុខភាព​រាង​កាយ​ណាស់ ហើយ​ពិនិត្យ ១-២​ដង/ឆ្នាំ ព្រោះ​ខ្លាច​​ឈឺ ចំពោះផ្លូវចិត្តក៏...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អត្ថបទគួរអាន

    រាក

    អាការៈរាករូសរ៉ាំរ៉ៃ អាចមានទាក់ទងនឹងជំងឺពោះវៀនប៉ុន្មាននេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 10/07/2020 . 2 mins read
    មហារីកក្រពះ

    មកដឹងរោគសញ្ញាជំងឺមហារីកក្រពះនៅដំណាក់កាលដំបូងៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 10/07/2020 . 2 mins read
    ជំងឺ Endometriosis

    ការសិក្សា៖ ក្មេងស្រីខ្ពស់ហើយ​ស្គមអាចប្រឈមកើតជំងឺ Endometriosis ពេល​ចាស់ទៅ

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read
    ឫសដូងបាត

    អស់បារម្ភ! កើតឫសដូងបាតអាចថែទាំខ្លួនតាមវិធីទាំងនេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read