ធ្លាប់តែដឹងថាឆ្លងតាមមូសខ្លាខាំ តែឡូវរកឃើញករណី​ជំងឺ​គ្រុនឈាម​ដំបូង ឆ្លង​តាម​ការ​រួមភេទ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 02/12/2019 . 2 mins read
Share now

ជំងឺ​គ្រុន​ឈាម​ ​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​ជា​ធម្មតា​ចម្លង​មក​មនុស្ស​តាម​រយៈ​មូស​ខ្លា​ញី​ខាំប៉ុណ្ណោះ ប៉ុន្តែ​​​ថ្មីៗ​នេះនៅ​អេស្ប៉ាញ​បាន​បង្ហាញ​ពី​ករណី​ដំបូង​មួយ​នៅ​លើ​ពិភពលោក ដែល​ជំងឺ​នេះ​ចម្លង​មក​មនុស្ស​តាម​រយៈ​ការ​រួម​ភេទ។

ករណី​ដំបូង​នេះ​កើត​ឡើង​លើ​បុរស​ម្នាក់ អាយុ​៤១​ឆ្នាំ​ រស់​នៅ​ទី​ក្រុង​ម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ បាន​ឆ្លង​ជំងឺ​នេះ​តាម​រយៈ​ការ​រួម​ភេទ​ជា​មួយ​មិត្ត​ប្រុស​របស់ខ្លួន (ករណី​ប្រុស និង ប្រុស)  ដែល​បាន​ឆ្លង​ជំងឺ នៅ​ពេល​ធ្វើ​ដំណើរ​កំសាន្ត​មួយ​នៅ​ប្រទេស គុយ​បា។

យោង​តាម​លោក​ស្រី ស៊ូហ្សាណា ជីមីណេស (Susana Jimenez) ដែល​ជា​មន្ត្រី​សុខាភិបាល​ក្នុង​ការិយាល័យ​សុខភាព​សារធារណៈ​ប្រចាំ​ក្រុង​មាឌ្រីត បាន​បញ្ជាក់​ថា ករណី​នេះ​គ្រូពេទ្យ​បាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​ខែ​កញ្ញា ហើយ​វា​ជា​ករណី​ដែល​ធ្វើ​ឲ្យ​គ្រូពេទ្យ​មាន​ចម្ងល់​ជា​ ខ្លាំង ដោយ​សារ​តែ​អ្នក​ជំងឺ​វ័យ​ ៤១​ឆ្នាំ​នេះ​មិន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​គ្រុន​ឈាម​សោះ​ឡើយ។

លោក​ស្រី​បាន​បន្ត​ទៀត​ថា គ្រូពេទ្យ​បាន​ពេល​ពិនិត្យ​មើល​ទឹក​កាម​របស់​ពួក​គេ​ទាំង​ពីរ​រួច​ ជា​លទ្ធផល​បាន​បង្ហាញ​ថា វីរុស​ដែល​បង្ក​ជំងឺ​ទៅ​លើ​ពួក​គេ គឺ​ដូច​គ្នា​នឹង​វីរុស​គ្រុន​ឈាម​ដែល​បង្ក​ជំងឺ​នៅ​​​គុយបា​ដែរ។

អត្ថបទ​ពាក​ព័ន្ធ៖

គួរ​បញ្ជាក់​ដែរ​ថា ជំងឺ​គ្រុន​ឈាម​ជា​ជំងឺ​កាច​សាហាវ​ដែល​អាច​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន ជា​ពិសេស​ចំពោះ​កុមារ។ ដោយ​សារ​តែ​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​ជម្រើស​ព្យាបាល ដូច​នេះ​ហើយ​ទើប​ការ​ការពារ​គឺ​ជា​រឿង​សំខាន់​បំផុត​ដែល​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន។ នា​ពេល​ថ្មីៗ​នេះ មាន​ការ​បង្កើត​វ៉ាក់សាំង​ដំបូង​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម ប៉ុន្តែ​វ៉ាក់​សាំង​នេះ​អាច​មាន​ប្រសិទ្ធិភាព​ចំពោះ​តែ​អ្នក​ដែល​បាន​កើត​ជំងឺ​នេះ​ពី​មុន​មក​តែ​ប៉ុណ្ណោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ៥ ចំណុចខ្លឹមៗ​ទាក់​ទង​រឿង​គ្រុន​ឈាម គ្រប់​គ្នា​ត្រូវ​ដឹង (វីដេអូ)

    ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គ្រុន​ឈាម​កាន់​តែ​សាហាវ​ទៅៗ ដោយ​កើត​លើ​មនុស្ស​ធំ ...

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy

    កុំប្រហែស! មិនថាក្មេង ឬចាស់ទេ បើមានសញ្ញាទាំងនេះកើតគ្រុនឈាមហើយ

    គ្រុន​ឈាម​ - ជំងឺ​គ្រុន​ឈាម​អាច​កើត​លើ​មនុស្ស​គ្រប់វ័យ បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនឈាម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    គ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានករណីគ្រុនឈាមជិត ៣ ពាន់នាក់

    គ្រុនឈាម-ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​នា​ឆ្នាំ ២០២០ នេះ ហើយ​បញ្ជាក់ពី...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    គ្រុនឈាមក្នុង​១​ជីវិត​​មិន​មែន​អាច​កើត​តែ​១​ដង​ទេ (វីដេអូ)

    ជំងឺ​គ្រុន​ឈាម​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​នៅ​ពេល​ថ្ងៃ និង​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ ...

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy
    វីដេអូ, ជំងឺ 28/05/2020 . 1 min read

    អត្ថបទគួរអាន

    គ្រុនឈាម

    វិធីបែងចែកស្នាមអុជក្រហម ដោយសារមូសខាំ និងស្នាមគ្រុនឈាម

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 30/06/2020 . 1 min read

    ការពិតអំពីមូស យើងមិនធ្លាប់ដឹង (វីដេអូ)

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ Chan Vutha
    ចេញផ្សាយថ្ងៃទី 16/06/2020 . 1 min read
    មូសខ្លា

    ប្រយ័ត្នកូនចៅកុំឲ្យកើតគ្រុនឈាម មូសខ្លាញីចេញខាំញឹកញាប់តែពេលនេះទេ

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 15/06/2020 . 2 mins read
    គ្រុនឈាម

    ប្រយ័ត្នណាម៉ាក់ៗ បើកើតគ្រុនឈាមពេលពពោះ កូននឹងរងផលប៉ះពាល់ទាំងនេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 02/06/2020 . 2 mins read