៥. ទឹកស៊ុប
ទឹកស៊ុបដែលរំងាស់ដោយប្រើឆ្អឹងមាន់ ឬឆ្អឹងគោសំបូរដោយសារធាតុចិញ្ចឹម និងងាយស្រួលដល់ពោះវៀនក្នុងការស្រូបយក។ ម៉្យាងទៀត ទឹកស៊ុបនេះជួយបន្ថែមសំណើមដល់ពោះវៀនដែលរលាក និងខ្វះជាតិទឹក ហើយនៅអាចជួយបន្ទន់លាមក និងងាយស្រួលក្នុងការបន្ទោរបង់។
៦. ផ្លែព្រូន
ផ្លែព្រូននេះសំបូរដោយជាតិសរសៃដែលជួយដល់ការផ្លាស់ទីរបស់កាកសំណល់ក្នុងពោះវៀន។ ផ្លែនេះក៏មានផ្ទុកជាតិស្ករមួយប្រភេទឈ្មោះ sorbitol។ រាងកាយមិនអាចបំបែកស្ករ sortibol នេះបានធ្វើឲ្យស្ករនេះផ្លាស់ទីទៅក្នុងពោះវៀនធំ និងទាញជាតិទឹកទៅក្នុងពោះវៀនដែរ។ នេះអាចជួយបន្ថែមទម្ងន់ដល់លាមក និងសម្រួលដល់ការបន្ទោរបង់។ ការសិក្សាជាច្រើនបានបង្ហាញថាស្ករ sortibol គឺមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការព្យាបាលបញ្ហាទល់លាមក។ ហេតុនេះហើយផ្លែព្រូននេះអាចជួយឲ្យបន្ទោរបង់ញឹកញាប់ និងមានភាពទៀងទាត់។
៧. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវមានជាតិសរសៃច្រើនដូចអាហារបានរៀបរាប់ខាងលើដែរ ប៉ុន្តែផ្កាខាត់ណាខៀវមានផ្ទុកសារធាតុ sulforaphane ដែលអាចជួយការពារពោះវៀន និងសម្រួលដល់ការរំលាយអាហារ។ ការសិក្សាបានឲ្យដឹងថាសារធាតុ sulforaphane អាចជួយកម្ចាត់បាក់តេរីអាក្រក់ក្នុងពោះវៀនដែលអាចរំខានដល់ការរំលាយអាហារ។ ផ្កាខាត់ណាខៀវជួយសម្រួលដល់រយៈពេលចាប់តាំងពីលេបអាហាររហូតដល់ចេញជាលាមកឲ្យមានរយៈពេលខ្លី និងការបន្ទោរបង់។