backup og meta

ភេសជ្ជៈ ៣ ប្រភេទគួរកាត់បន្ថយ បើមានអាការៈរាករូសជាប្រចាំ

ភេសជ្ជៈ ៣ ប្រភេទគួរកាត់បន្ថយ បើមានអាការៈរាករូសជាប្រចាំ

រាក​រូស​ជា​អាការៈ​មួយ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ ហើយ​អាច​កើត​ឡើង​ដោយ​មូលហេតុ​ជាច្រើន​ដូចជា​ផឹក​ថ្នាំ​មួយ​ចំនួន បណ្តុំ​រោគសញ្ញា​នៃ​ជំងឺរលាកពោះវៀន (irritable bowel syndrome)  ឬ​មក​ពី​ការ​ផឹក​ជាតិ​កាហ្វេអ៊ីន ឬ​គ្រឿង​ស្រវឹង​ច្រើន​ពេក។ ការ​រាករូស​រាល់​ថ្ងៃ​មិន​មែន​ជា​រឿង​ធម្មតា​ទេ និង​ត្រូវ​តាមដាន​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់​លាស់។ 

. កាត់បន្ថយ​ទឹកដោះគោ​

មូលហេតុ​ទូទៅ​នៃ​ការ​រាករូស​គឺ​ការ​ធន់​មិន​បាន​ជាមួយ​នឹងជាតិស្ករ​ lactose នៅ​ក្នុង​ងទឹកគោ។ ជាទូទៅ​អ្នក​មាន​បញ្ហា​នឹង​ lactose មាន​រោគសញ្ញា​ដូច ជា​ហើម​ពោះ ឈឺពោះ និង​រាករូស​ចន្លោះ​ពី​៣០នាទី​ទៅ​២ម៉ោង​ក្រោយ​ពី​ផឹក​ ឬ​ញ៉ាំ​ផលិតផល​មាន​ជាតិ Lactose។ យើង​សាក​កាត់បន្ថយ​ទឹកដោះគោ​ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​រយៈពេល​មួយ​សប្ដាហ៍​ដើម្បី​ដឹង​ថា​តើ​នៅ​មាន​អាការៈ​រាករូស​ឬ​ទេ។ គ្នាយើង​មួយ​ចំនួន​អាច​ធន់​នឹង​ Lactose បាន​ល្អ​ជាង​អ្នក​មួយ​ចំនួនទៀត​​ ដែល​នេះ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ Lactose ​មិន​សូវ​ជា​បញ្ហា​ប៉ុន្មាន​ទេ។ ដូច​នេះ​យើង​គួរ​ពិនិត្យ​គ្រឿង​ផ្សំ​ជាមុន​ព្រោះ​គេ​ច្រើន​ប្រើ Lactose ក្នុង​អាហារ​កញ្ចប់​មាន​ដូចជា​នំប៉័ង នំដំឡូងកញ្ចប់ អាហារ​សម្រន់​កញ្ចប់ ទឹក​ស្រោ​បសាលាដ ស្ករគ្រាប់ cereal និង​សាច់​កែច្នៃ។

. កាត់បន្ថយ​ជាតិកាហ្វេអ៊ីន

ជាតិ​កាហ្វេអ៊ីន​អាច​ដើរ​តួ​ជា​ថ្នាំ​បញ្ចុះ​ មាន​ន័យ​ថា​បើ​យើង​មាន​អាការៈ​រាករូស​រ៉ាំរ៉ៃ​ ជាតិ​កាហ្វេអ៊ីន​គួរ​ជា​ជម្រើស​ទី​១​ដែល​យើង​ត្រូវ​កាត់បន្ថយ​ក្នុង​របប​អាហារ​យើង​។ ដូចនេះយើង​​គួរ​ផ្លាស់ប្តូរ​សារធាតុ​កាហ្វេអ៊ីន​មក​ផឹក​ទឹក ឬ​ភេសជ្ជៈ​គ្មាន​ជាតិ​កាហ្វេអ៊ីន​ជំនួស​វិញ។

. គ្រឿងស្រវឹង

ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាក​ក្រពះ​ដែល​នេះ​បង្ក​ឲ្យ​មាន​អាការៈ រាករូស។ បន្ថែម​ពី​នេះ​ទៀត​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​មាន​ផលប៉ះពាល់​ដល់​លំពែង។ នៅ​ពេល​លំពែង​រលាក ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ចុះ​ខ្សោយ និង​ឈឺក្រពះ។ គួរ​ចងចាំ​ដែរ​ថា​ជំងឺរលាក​លំពែង​គឺ​មាន​គ្រោះ​ថ្នាក់​ណាស់ ដូចនេះ​យក​ល្អ​គួរ​កាត់បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​ឲ្យ​នៅ​​កម្រិត​តិចតួចបំផុត​។ គួរ​បញ្ជាក់​ថា​ប្រសិនជា​គ្នាយើង​បន្តមានអាការៈ​រាករូស​ ឬ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់ធ្ងរ​​ទៅ ​គួរ​ទៅ​ពិនិត្យ និង​ពិគ្រោះ​គ្រូពេទ្យ។ 

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ​។​​​ Hello Health Group​ មិន​​ចេញ​វេជ្ជបញ្ជា ​​មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ទេ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.lifehack.org/500656/diarrhea-every-day-maybe-you-need-to-avoid-these-drinks

កំណែ​ប្រែបច្ចុប្បន្ន

29/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

របបអាហារ ៦ ប្រភេទជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ធ្លាយក្រពះ បណ្តាលមកពីកត្តាអ្វីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម