home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សញ្ញា​ទាំង​៥​ បង្ហាញ​ពី​​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សញ្ញា​ទាំង​៥​ បង្ហាញ​ពី​​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​រលាក​នៅ​ក្នុង​រាងកាយ​ ទោះ​​ស្ដាប់​ទៅ​មិន​សូវ​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ពេល​ដែល​វា​វិវត្ត​ទៅ​ជា​ការ​រលាក​រ៉ាំរ៉ៃ យើង​អាច​នឹង​ប្រឈម​នឹង​ជំងឺ​ដ៏​កាច​សាហាវ​​ផ្សេង​ៗ។​ ​ជាក់​ស្ដែង​ មាន​​មូលហេតុ​ជា​ច្រើន​ដែល​​ធ្វើ​ឲ្យ​កើត​មាន​ការ​រលាក​នៅ​ក្នុង​រាងកាយ​ ដូចជា​ហ្សែន​ បែបបទ​រស់​នៅ​ របប​អាហារ​ ឬ​ការ​គេង​ជា​ដើម​។​ យ៉ាង​ណា​មិញ​ ​​ប្រសិនបើ​យើង​​​​សង្កេត​ឃើញ​សញ្ញា​នៃ​ការ​រលាក​​ដែល​កើត​ឡើង​នៅ​ក្នុង​រាងកាយ​ យើង​​អាច​នឹង​ដោះស្រាយ​បញ្ហា​នេះ​ទាន់​ពេលវេលា​។

ខាង​ក្រោម​នេះ​ គឺ​ជា​សញ្ញា​នៃ​ការ​រលាក​ទាំង​៥​ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​។

​១. ​អារម្មណ៍​នឿយ​ហត់​

​ប្រសិនបើ​​យើង​គេង​តិច​ជាង​៧​ម៉ោង​ ឬ​ច្រើន​ជាង​៩​ម៉ោង​ ​រាងកាយ​របស់​យើង​នឹង​មាន​អារម្មណ៍​នឿយហត់​ខ្លាំង​។​ ពិត​ណាស់​ អាការៈ​នឿយហត់​នេះ​ មិន​ងាយ​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី​ឡើយ​ វា​​អាច​នឹង​បន្ត​ក្នុង​រយៈពេល​យូរ​​។

២. ​អាការៈ​ឈឺ​ខ្លួន​​មិន​​បាត់​សោះ​

យើង​ទាំង​អស់​គ្នា​អាច​មាន​អាការៈ​ឈឺ​ខ្លួន​ នៅ​ពេល​ដែល​សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់​។​ ប៉ុន្តែ​ ប្រសិនបើ​​យើង​មាន​ការ​ឈឺចាប់​ នៅ​ពេល​ផ្លាស់ទី​ ឬ​នៅ​ពេល​ធ្វើ​សកម្មភាព​ នេះ​មាន​ន័យ​ថា​រាងកាយ​របស់​យើង​កំពុង​តែ​ផ្ដល់​សញ្ញា​ឲ្យ​យើង​ប្រុងប្រយ័ត្ន​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ យើង​​ក៏​អាច​មាន​ជំងឺ​រលាក​សន្លាក់​ ដែល​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។​

៣. ​បញ្ហា​រំលាយ​អាហារ​

ទន្ទឹម​នឹង​នេះ​ដែរ​ ការ​កើត​មាន​​ជំងឺ​រលាក​ក្រពះ​ ឬ​ហើម​ពោះ​ម្ដងម្កាល​ គឺ​មិន​មាន​បញ្ហា​អ្វី​ឡើយ​។​ ប៉ុន្តែ​ ប្រសិនបើ​បញ្ហា​នេះ​កើត​ឡើង​ជា​ប្រចាំ​ យើង​គប្បី​​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​​ឲ្យ​បាន​ឆាប់​រហ័ស​ ពីព្រោះ​បើ​ពុំ​មាន​ការ​ព្យាបាល​ទេ​នោះ​ ការ​រលាក​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ ដូចជា​​​ជំងឺ​រលាក​ពោះវៀនធំ​ ឬ​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​។​

៤. ហើម​កូន​កណ្ដុរ

​នៅ​ពេល​​កូន​កណ្ដុរ​នៅ​ក​ ក្រោម​ក្លៀក​ ឬ​ក្រលៀន​មាន​អាការៈ​ហើម​ វា​អាច​បញ្ជាក់​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មាន​​បញ្ហា។​ វា​តែងតែ​កើត​ឡើង​ នៅ​ពេល​ដែល​យើង​ក្ដៅ​ខ្លួន​ ឬ​ឈឺ​បំពង់​ក ប៉ុន្តែ​អាការៈ​ហើម​​នេះ​នឹង​បាត់​ទៅ​វិញ ក្រោយ​ពេល​​​​ដែល​យើង​ជា​ពី​ជំងឺ​ទាំង​នោះ​​។​ ប៉ុន្តែ​ ប្រសិនបើ​កូន​កណ្ដុរ​តែងតែ​ហើម និង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ យើង​គប្បី​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

ការរលាក២

៥. តឹង​ច្រមុះ​

ការ​រលាក​ក៏​អាច​​លេច​ចេញ​ជា​​ទម្រង់​រលាក​ប្រហោងច្រមុះ​ ដូច​គ្នា។​ ខណៈ​ពេល​ដែល​អាការៈ​តឹង​ច្រមុះ​ហាក់​ដូចជា​គ្មាន​គ្រោះថ្នាក់​ និង​អាច​ធ្វើ​ឲ្យ​យើង​គិត​ថា​ ​វា​គ្រាន់​តែ​ជា​អាលែកហ្ស៊ី​តាម​រដូវ​កាល​ ប៉ុន្តែ​វា​អាច​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​នេះ​។​ ក្នុង​ករណី​ដែល​វា​មិន​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទេ​នោះ​ វា​អាច​ជា​សញ្ញា​នៃ​ការ​រលាក​រ៉ាំរ៉ៃ​នៅ​ក្នុង​រាងកាយ​។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 31/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត