backup og meta

Total Serum Protein Test (តេស្ត​សេរ៉ូម​ប្រូតេអ៊ីន​សរុប)

និយមន័យ

១- អ្វី​ជា​តេស្ត​សេរ៉ូម​ប្រូតេអ៊ីន​សរុប ?

សំដៅ​លើ​តេស្ត​ រក​មើល​បរិមាណ​ប្រូតេអ៊ីន​អាល់​ប៊ុយមីន​ និង​ក្លូប៊ុយលីន នៅ​ក្នុង​ខ្លួន ហើយ​សរីរាង្គ​មាន​ប្រូតេអ៊ីន​អាល់​ប៊ុយមីន​ ច្រើន​ជាង​គេ​គឺ​ថ្លើម។ មុខងារ​ប្រូតេអ៊ីន​ទាំង​នេះ រួម​មាន​រក្សារ​ចរន្ត​ឈាម​ឲ្យ​ហូរ​បាន​ត្រឹម​ត្រូវ ជួយ​ដឹកនាំ​ថ្នាំ និង​សារជាតិ​ផ្សេងៗ​តាម​ឈាម ជា​ពិសេស​វា​មាន​តួនាទី​សំខាន់​ជួយឲ្យ​ជាលិកា​លូតលាស់ ​និង​ជា​សះ​ស្បើយ។

ក្លូប៊ុយលីន​មាន​ច្រើន​ទម្រង់ ​ដូច​ជា ប្រូតេអ៊ីន អាល់ហ្វា បេតា និង​ហ្គាមម៉ា ហើយ​ថ្លើម ​ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ មាន​តួនាទី​បង្កើត​ប្រូតេអ៊ីន​ទាំង​នេះ។ ក្លូប៊ុយលីន ​ខ្លះ​ភ្ជាប់​ខ្លួន​ជាមួយ​ប្រូតេអ៊ី​ហេម៉ូក្លូប៊ីន មាន​នាទី​ដឹក​នាំ​ជាតិ​ដែក​ទៅ​ក្នុង​ឈាម និង​ជួយ​ប្រយុទ្ធ​ការ​ឆ្លង​រោគ។ គ្រូពេទ្យ​អាច​នឹង​ស្នើ​សុំ​ធ្វើ​តេស្ត Serum protein electrophoresis ដើម្បី​ជួយ​បែងចែក​ប្រភេទ​ប្រូតេអ៊ី​ក្លូប៊ុយលីន​ ក្រុម​តូចៗ​ជា​ច្រើន​ទៀត។

បរិមាណ​ប្រូតេអ៊ីន​សរុប​ទាំង អាល់ប៊ុយមីន​ និង​ក្លូប៊ុយលីន​ តែង​​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ក្នុង​លទ្ធផល​តេស្ត។ ករណី​ខ្លះ ពេទ្យ​អាច​សុំ​រក​ប្រភេទ​ក្លូប៊ុយលីន​ផ្សេង​ទៀត​ដូច​ជា Alpha-1 និង Globulin ផង​ដែរ។

២- ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ?

គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​នេះ​នៅ​ពេល​សង្ស័យ មាន​សញ្ញា​បញ្ហា​ សារជាតិ​ចិញ្ចឹម ជំងឺ​តម្រង​នោម ឬ​ថ្លើម​ជា​ដើម។ ​ករណី​លទ្ធផល​ចេញ​មក​ធម្មតា គេ​នឹង​ធ្វើ​តេស្ត​ផ្សេង​ទៀត​ដើម្បី​រក​មូលហេតុ​ជំងឺ។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត?

Serum protein Electrophoresis ជាតេស្ត​ដើម្បី​រក​ក្រុម​ប្រូតេអ៊ីន​ណាមួយ​នៅក្នុង​ឈាម។ គ្រូពេទ្យ​ធ្វើ តេស្តនេះ ​នៅ​ពេល​លទ្ធផល​របស់​តេស្ត​ក្លូប៊ុយលីន​មិន​ប្រក្រតី។

ពេល​ថ្លើម​ខូច​មិន​អាច​ផលិត​ប្រូតេអ៊ីន​បាន សញ្ញា​មិន​ប្រក្រតី​​នឹង​លេច​ឡើង​នៅ ២ សប្តាហ៍​ក្រោយ​ ព្រោះ​តែ​ប្រូតេអ៊ី​នផលិត​មុនៗ អាច​នៅ​ក្នុង​ឈាម​ប្រមាណ​ ១២-១៨ ថ្ងៃ​ប៉ុណ្ណោះ។ ហេតុនេះ​ហើយ​ គ្រូពេទ្យ​អាច​ដឹង​ពី​មូលហេតុ​ជំងឺ​ផ្សេងៗ ​តាមរយៈ​សមត្ថភាព​ថ្លើម​ផលិត​ប្រូតេអ៊ីន។

កាបូអ៊ីដ្រាត​ និង​ខ្លាញ់​អាច​ស្តុកទុក​ក្នុង​ខ្លួន​បាន តែ​មិន​អាច​ស្តុក​ប្រូតេអ៊ីន​បាន​ទេ។ ដូចនេះ​ខ្លួន​ប្រាណ​ត្រូវ​តែ​ផលិត​ប្រូតេអ៊ីន អ័រម៉ូន អង់ស៊ីម​ថ្មីៗ ក៏​ដូចជា​សារជាតិ​ផ្សេង​ទៀត ព្រោះ​តែ​ប្រូតេអ៊ីន ត្រូវ​បម្លែង​ទៅ​ជា​អាស៊ីដ​អាមីណូ (មេតាប៉ូលីស)។ គេ​​អាច​វាស់​ប្រូតេអ៊ីនតាម​រយៈទឹក​នោម​ក៏​បាន។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែប​ណា?

ត្រូវ​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​បញ្ហា​​សុខភាព ថ្នាំ ភេសជ្ជៈ ឬ​អាហារ ត្រូវ​ចៀស​វាង​មុនធ្វើ​តេស្ត។ ជា​ទូទៅ​ពុំ​ចាំបាច់​រៀប​ចំអ្វី​ជាពិសេស​ទេ ប៉ុន្តែ​ការ​ព្យាបាលដោយ​ប្រើ​ថ្នាំ​មួយ​ចំនួន​​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​លទ្ធផល​តេស្ត​មានដូចជា៖

– ស្តេរ៉ូអ៊ីត

– អង់ដ្រូហ្សែន

– Corticosteroids

– Dextran

– ថ្នាំអ័រម៉ូន​

– អាំងសុយលីន

– Phenazopyridine

– Progesterone

– អ៊ីយ៉ុង​អាម៉ូនីញ៉ូម

– អេសស្រ្តូហ្សែន

– ថ្នាំ​ពន្យារ​កំណើត។

៥- មាន​អី្វ​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

គ្រូពេទ្យ​នឹង​យក​ឈាមទៅពិនិត្យដោយប្រើវិធី​ដូច​ខាង​ក្រោម៖

– រុំ​ខ្សែ​យឺត​ជុំ​វិញ​ដើមដៃ​ដើម្បី​បញ្ឈប់​លំហូរ​ឈាម ធ្វើឲ្យសរសៃវ៉ែន​នឹង​ឡើង​ធំ ឲ្យ​ងាយ​​ចាក់​ម្ជុល​ចូល។

– ជូត​កន្លែង​ត្រូវ​ចាក់​ជាមួយ​អាល់កុល

– ចាក់​ម្ជុល​ចូលក្នុង​សរសៃវ៉ែន អាច​ចាក់​លើស​ពី​មួយ​ម្ជុល

– ដោត​បំពង់ទីប​ទៅ​នឹង​ម្ជុល​ដើម្បីបូម​យក​ឈាម

– ដោះ​ខ្សែ​យឺត​ចេញ​ពីដៃ​ពេលទទួល​បាន​ឈាម​គ្រប់

– ដាក់​សំឡី​ទប់​កន្លែង​ចាក់​ ពេល​ដក​ម្ជុល​ចេញ​មក​វិញ

– សង្កត់​កន្លែង​ចាក់ ​រួច​បិទ​បង់​ស្អិតឃាត់​ឈាម​កុំ​ឲ្យ​ហូរ។

៦- មាន​អី្វ​កើត​ឡើង​បន្ទាប់​ពី​ធ្វើ​តេស្ត​រួច?

ពេលគ្រូពេទ្យ​​រឹតខ្សែ​យឺត​ជុំ​វិញ​ដើម​ដៃ យើង​អាច​មាន​អារម្មណ៍​ស្ពឹក​បន្តិច និង​មិន​ឈឺ​ចាប់​ដោយ​សារ​មុខ​ម្ជុល​ទៀត​ផង ​ឬអាច​ឈឺ​បន្តិច​បន្តួច។

លទ្ធផល​

៧- លទ្ធផល​មាន​ន័យ​យ៉ាង​ណា?

លទ្ធផល​ធម្មតា

លទ្ធផល​អាច​ខុសៗ​គ្នា​ទៅ​តាម​មន្ទីរ​ពិសោធន៍​នីមួយៗ។ កត្តា​សុខភាព​ និង​កត្តា​ផ្សេង​ទៀត​ លើក​យក​មក​ពិចារណា ហេតុនេះ​បើ​លទ្ធផល​មិន​ប្រក្រតី​នៅក៏​ដោយ តែ​អាច​ធម្មតា​សម្រាប់​យើង។

– ប្រូតេអ៊ីន​សរុប៖ ៦,៤–៨,៣ ក្រាម/ដេស៊ីលីត្រ ឬ ៦៤–៨៣ ក្រាម/លីត្រ

– អាល់ប៊ុយមីន៖ ៣,៥–៥ ក្រាម/ដេស៊ីលីត្រ ឬ ៣៥–៥០ ក្រាម/លីត្រ

– Alpha-1 globulin៖ ០,១–០,៣ ក្រាម/ដេស៊ីលីត្រ ឬ ១–៣ ក្រាម/លីត្រ

– Alpha-2 globulin: ០,៦–១ ក្រាម/ដេស៊ីលីត្រ ឬ ៦–១០ ក្រាម/លីត្រ

– Beta globulin: ០,៧–១,១ ក្រាម/ដេស៊ីលីត្រ ឬ ៧–១១ ក្រាម/លីត្រ

លទ្ធផល​មិន​ប្រក្រតី

លទ្ធផល​បង្ហាញ​ពី​ប្រូតេអ៊ីន​លើស​កម្រិត​អាច​បណ្តាល​មក​ពី៖

– ករណី​រលាក ឬ​ឆ្លង​រោគ​រាំរ៉ៃ ​ដូច​ជា HIV និង​រលាក​ថ្លើម​ប្រភេទ B ឬ C

– ជំងឺ Multiple myeloma

– ជំងឺ Waldenstrom disease

លទ្ធផល​ទាប​ជាង​កម្រិត​ធម្មតា​អាច​ដោយ​សារ៖

– ជំងឺ Agammaglobulinemia

– ហូរ​ឈាម

– រលាក​ខ្លាំង

– រលាក​កោសិកា​ និង​សរសៃ​ឈាម​តម្រង​នោម

– ជំងឺ​ថ្លើម

– វិបត្តិ​​ស្រូប​ជីវជាតិ​អាហារ​នៅ​ពោះ​វៀន

– ខ្វះ​សារជាតិ​ចិញ្ចឹម

– ជំងឺ​ទឹក​នោមប្រៃ

– ជំងឺ​អសមត្ថភាព​ស្រូប​ជីវជាតិ។

ត្រូវ​ចាំកម្រិត ​និង​បរិមាណ​ប្រូតេអ៊ីន ​អាច​ខុសៗ​គ្នា​ទៅ​តាម​មន្ទីរ​ពិសោធន៍ ​និង​មន្ទីរ​ពេទ្យ​នីមួយៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូនទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page 541

Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Page 1403.

កំណែ​ប្រែបច្ចុប្បន្ន

25/01/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jan 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម