– អាយុកាន់តែច្រើន កត្តាប្រឈមកាន់តែខ្ពស់
– ថ្នាំបង្កើនកត្តាប្រឈម ដូចជាថ្នាំបញ្ជុះទឹកនោម (Thiazide Diuretics) ថ្នាំបាក់ទឹកចិត្ត និងថ្នាំបំបាត់ការឈឺចាប់។
– បញ្ហាបញ្ចេញជាតិទឹកពីក្នុងខ្លួន រួមមាន បញ្ហាតម្រងនោម ចង្កោមរោគសញ្ញា SIADH និងជំងឺបេះដូង។
– ការធ្វើការងារបញ្ចេញថាមពលច្រើន ផឹកទឹកច្រើននៅពេលរត់ហាត់ប្រាណឆ្ងាយៗ ឬកីឡារត់ប្រណាំង និងសកម្មភាពបញ្ចេញកម្លាំងផ្សេងៗទៀត សុទ្ធបង្កើនកត្តាប្រឈម។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
រោគវិនិច្ឆ័យពីមូលហេតុសម្រាប់ជំងឺប្រភេទនេះអាចពិបាកបន្តិច។ គ្រូពេទ្យនឹងវាស់កម្រិតសូដ្យូមក្នុងឈាម សាកសួរពីប្រវត្តជំងឺ បញ្ហាសុខភាពបច្ចុប្បន្ន និងថ្នាំកំពុងប្រើ។ ពេទ្យអាចឲ្យធ្វើតេស្តមួយចំនួន ដូចជា តេស្តឈាម និងទឹកនោម ដើម្បីវាយតម្លៃបរិមាណជាតិទឹកក្នុងខ្លួន និងកំហាប់ឈាម ក៏ដូចជាសារធាតុក្នុងទឹកនោម។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាលអាចមានដូចជា៖
– បន្ថយបរិមាណទឹកក្នុងរាងកាយ
– កំណត់កម្រិតថ្នាំពពួកបញ្ចុះទឹកនោម (diuretics)
– ព្យាបាលជំងឺផ្សេងៗ។
ករណីកម្រិតសូដ្យូមទាបខ្លាំង ទាមទារការព្យាបាលបន្ទាន់ដូចជា៖
– ចាក់សូលុយស្យុងសូដ្យូម តាមសរសៃ
– ប្រើថ្នាំ ដូចជាថ្នាំឈឺក្បាល ចង្អោរ និងប្រកាច់
កម្រិតសូដ្យូមនៅក្នុងឈាមចាំបាច់កើនឡើងយឺតៗ ព្រោះកំណើនលឿនពេកអាចធ្វើឲ្យប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរ ឬខូចខួរក្បាលតែម្តង។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ព្យាបាលជំងឺពាក់ព័ន្ធ ដូចជា ជំងឺក្រពេញលើតម្រងនោម ដើម្បីបង្ការកម្រិតសូដ្យូមក្នុងឈាមចុះទាប។
– ស្វែងយល់ពីជំងឺ ឬដឹងពីរបៀបប្រើថ្នាំបញ្ចុះទឹកនោម ត្រូវដឹងរោគសញ្ញាពេលសូដ្យូមទាបខ្លាំង។ គប្បីពិគ្រោះជាមួយគ្រូពេទ្យពាក់ព័ន្ធកត្តាប្រឈមរបស់ថ្នាំថ្មីៗដែលត្រូវប្រើ។
– ប្រុងប្រយ័ត្ន ធ្វើសកម្មភាពបញ្ចេញថាមពលច្រើន។ កីឡាករអាចញ៉ាំទឹក មានតុល្យភាពជាមួយជាតិទឹកបាត់បង់ដោយសារបែកញើសប៉ុណ្ណោះ។
– ផឹកភេសជ្ជៈប៉ូវកម្លាំងពេលបញ្ចេញកំលាំង ប៉ុន្តែគួរសួរគ្រួពេទ្យពីភេសជ្ជៈប៉ូវកម្លាំងណា មានសារធាតុអេឡិចត្រូលីត ជំនួសការផឹកទឹក នៅពេលរត់ម៉ារ៉ាតុន និងពេលចូលរួមកម្មវិធីរត់ប្រណាំង ក៏ដូចជាសកម្មភាពផ្សេងទៀត។
– ផឹកទឹក គឺចាំបាច់សម្រាប់សុខភាពដូច្នេះ ត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ ប៉ុន្តែកុំច្រើនហួសហេតុ។ ជាធម្មតាក្នុងមួយថ្ងៃ ស្រីៗគួរផឹក ២,២លីត្រ ប្រុសៗគួរផឹក ៣ លីត្រ។ ស្រែកទឹក និងពណ៌ទឹកនោម គឺកំណត់បរិមាណទឹកដែលរាងកាយត្រូវការ។ ប្រសិនបើយើងមិនស្រែកទឹក ហើយទឹកនោមស្លេក មានន័យថា ជាតិទឹកក្នុងខ្លួនយើងគឺគ្រប់គ្រាន់។
ក្នុងករណីមានចម្ងល់ ឬសំណួរពាក់ព័ន្ធណាមួយ គួរប្រឹក្សាជាមួយគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕