ផឹក​ប្រូ​តេ​អ៊ីន​​ម្សៅ​​​ម្យ៉ាង​ច្រើន​​ អាច​ជួប​ហានិភ័យ​​​​​ឬ​គ្រោះថ្នាក់​ដល់​​ស្លាប់

    ផឹក​ប្រូ​តេ​អ៊ីន​​ម្សៅ​​​ម្យ៉ាង​ច្រើន​​ អាច​ជួប​ហានិភ័យ​​​​​ឬ​គ្រោះថ្នាក់​ដល់​​ស្លាប់

    គ្នា​យើង​ប្រុស​ៗ​មួយ​ចំនួន​តែង​ប្រើ​​ប្រូតេអ៊ីន​ជំនួយ​​​នៅ​ពេល​ហាត់​យក​សាច់​ដុំ តែ​ពេល​ខ្លះ​ប្រើ​​​​វា​ហួស​កម្រិត​ពេក ឬ​ហូប​មិន​បាន​ត្រឹម​ត្រូវ​​តាម​ការ​ណែ​នាំ​ ពិត​ជា​ជួប​បញ្ហា​​ ហើយ​បង្ក​ជា​គ្រោះ​ថ្នាក់​មិន​ខាន​។

    តាម​ការ​សិក្សា​ថ្មី​មួយ​របស់​វិទ្យាស្ថាន​ Charles Perkinsនៃ​​សាកលវិទ្យាល័យ​ Sydney បាន​តាម​ដាន​​ទៅ​លើ​ឥទ្ធិពល​​នៃ​ប្រូតេអ៊ីន​ Branched-Chain Amino Acids (BCAAs) ទៅ​លើ​រាង​កាយ​។

    លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បាន​​​បង្ហាញ​ថា ​​ប្រូតេអ៊ីន​ BCAA ​ដែល​ភាគ​ច្រើន​គេ​ប្រើ​ជា​ម្សៅ​​ដែល​​បង់​​​ចូល​ទឹក​រួច​ក្រឡុក​ញ៉ាំ​សម្រាប់​ជំនួយ​សាច់​ដុំ បាន​ផ្តល់​ផល​អវិជ្ជមាន​​​ទៅ​លើ​អារម្មណ៍​អ្នក​ប្រើប្រាស់ បង្ក​ឲ្យ​ឡើង​ទម្ងន់​ និង​ឆាប់​ស្លាប់​​។ ក្រុម​ការងារ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា កម្រិត​ជាតិ​ប្រូតេអ៊ីន​ BCAAs ខ្ពស់​នៅ​ក្នុង​​ឈាម​​​​បង្ក​បញ្ហា​រា​រាំង​ដល់​ដំណេក​ស្កប់​ស្កល់​ ដែល​វា​​បាន​កាត់​បន្ថយ​អ័រម៉ូន​​រីក​រាយ សេរ៉ូតូនីន​។

    ការ​ស្រាវជ្រាវ​បាន​ធ្វើ​តេស្ត​លើ​សត្វ​កណ្តុរ​​ផង​ដែរ តាម​រយៈ​​ការ​បន្ថែម​សារធាតុ​ប្រូតេអ៊ីន BCAAs លើ​របប​អាហារ​របស់​ពួក​វា​។ អ្នក​វិទ្យាសាស្រ្ត​​រក​ឃើញ​ថា​ សត្វ​កណ្តុរ​ដែល​ទទួល​បាន​ប្រូតេអ៊ីន​ BCAAs ច្រើន​មាន​ទំនោរ​ស៊ី​អាហារ​ថែម​កាន់​តែ​ច្រើន​ ដែល​បណ្តាល​ឲ្យ​ពួក​វា​ធាត់ ព្រម​ទាំង​​កម្រិត​នៃ​លទ្ធភាព​រស់​រាន​មាន​ជីវិត​​កាន់​តែ​ថយ​ចុះ​។

    លោក​វេជ្ជបណ្ឌិត​ Samantha Solon-Biet ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាន​និយាយ​ថា​៖” ខណៈ​ពេល​ដែល​ប្រូតេអ៊ីន​ខ្ពស់​ ជា​ប្រយោជន៍​​ ប៉ុន្តែ​វា​ពិត​ជាបង្ក​គ្រោះ​ថ្នាក់​​ដល់​សុខភាព​នៅ​ពេល​ដល់​វ័យ​កណ្តាល ហើយ​វា​អាយុ​សង្ឃឹម​កាន់​តែ​តិច​ ដូច​នេះ​ការ​ព្យាយាម​ធ្វើ​តុល្យភាព​ប្រូតេអ៊ីន​ពិត​ជា​សំខាន់​”

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ 06/05/2019

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម