ស្រាធ្វើឲ្យមានអាការៈក្រោយស្រវឹង ជក់បារីនៅពេលកំពុងផឹកស្រា អាចធ្វើឲ្យភ្លេចរឿងមួយចំនួននៅថ្ងៃបន្ទាប់។ គ្រប់ប្រភេទថ្នាំ ទាំងថ្នាំព្យាបាលជំងឺ ទាំងថ្នាំញៀនផ្សេងទៀត សុទ្ធតែបង្កឲ្យរាងកាយពុល ដោយសារប្រតិកម្មជាមួយជាតិអាល់កុល អាចធ្វើឲ្យមានបញ្ហាផ្លូវចិត្ត បេះដូង បញ្ហាដង្ហើម និងដាច់សរសៃឈាមខួរក្បាល។
៤- ផឹកទឹកមិនគ្រប់គ្រាន់
ពេលផឹកស្រា ពិសេសស្រាបៀរ យើងច្បាស់ជានោមញឹកញាប់ នាំឲ្យបាត់បង់ជាតិទឹកពីរាងកាយ ហើយការបាត់បង់ជាតិទឹក អាចធ្វើឲ្យរោគសញ្ញាអាការៈស្រវឹងកាន់តែធ្ងន់ធ្ងរ។ ផឹកទឹកនៅចន្លោះពេលផឹកស្រា អាចជួយឲ្យយើងផឹកស្រាបានតិច ហើយបំពេញជាតិទឹកក្នុងរាងកាយ ការពារបញ្ហាបាត់បង់ជាតិទឹក។
អត្ថបទពាក់ព័ន្ធ៖
៥- គេងបានតិចក្រោយពេលផឹកស្រា
ការសិក្សាខ្លះបង្ហាញថា អាការៈក្រោយស្រវឹងធ្ងន់ធ្ងរ អាចធ្វើឲ្យគុណភាពការគេងខ្សោយ និងគេងបានតិច។ មនុស្សជាច្រើនផឹកស្រាពេញមួយយប់ ហើយក្រោកឡើងធ្វើការ ឬរៀននៅថ្ងៃបន្ទាប់ ដោយសារគេងបានតិច អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ហេតុនេះព្យាយាមគេងឲ្យបានច្រើនក្រោយស្រវឹង។