មួយវិញទៀត ខ្លាញ់អាក្រក់ ឬអាចហៅថា ខ្លាញ់ឆ្អែតនោះ អាចបង្កើនកម្រិតកូលេស្តេរ៉ូល ក៏ដូចជាធ្វើឲ្យយើងប្រឈមនឹងជំងឺបេះដូងផ្សេងៗ។ អាហារមានខ្លាញ់អាក្រក់ មានដូចជា ខ្លាញ់ជ្រូក បឺរ និងសាច់ ជាពិសេស គឺពពួកអាហារកំប៉ុង។
៥- ជាតិសូដ្យូម
អំបិល ផ្សំឡើងដោយមានសារធាតុសូដ្យូម ដែលជាជាតិរ៉ែ អាចឃើញមានសឹងតែគ្រប់ប្រភេទអាហារ។ ញ៉ាំអំបិលច្រើនពេក ធ្វើឲ្យយើងស្រេកទឹក អាចនាំឲ្យហើម និងកើនសម្ពាធឈាម។ បន្ទាប់មក តម្រងនោមនឹងធ្វើការកាន់តែធ្ងន់ ដើម្បីរំលាយជាតិអំបិលយើងបានញ៉ាំ។ ដើម្បីតម្រងនោម និងបេះដូង សូមកម្រិតជាតិសូដ្យូមដែលញ៉ាំឲ្យបានត្រឹមត្រូវ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕