ខាងក្រោមនេះជាគន្លឹះ ៥ យ៉ាងជួយឲ្យចំណីអាហារមានសុវត្ថិភាព ញ៉ាំទៅមិនឈឺពោះ រាករូស ឬពុល ណែនាំដោយក្រសួងសុខាភិបាល៖
១- ស្អាតជានិច្ច
ត្រូវលាងសម្អាតដៃយើងមុននឹងញ៉ាំអាហារ រៀបចំចំណីអាហារ ឬក្រោយបន្ទោរបង់។ បោស លាងសម្អាត ផ្ទះបាយ និងសម្ភារៈផ្ទះបាយឲ្យស្អាតជានិច្ច ជាពិសេសត្រូវការពារផ្ទះបាយ ចំណីអាហារពីសត្វល្អិតផ្សេងៗ និងសត្វកណ្តុរ។
២- ទុកដាក់អាហារឆ្អិន និងឆៅ ដោយឡែកពីគ្នា
ពពួកសាច់ឆៅគ្រោះថ្នាក់ខ្លាំងណាស់ អ៊ីចឹងហើយយើងត្រូវទុកដាក់អាហារឆ្អិន និងឆៅ ដាច់ដោយឡែកពីគ្នា ពិសេសសាច់ឆៅ មានដូចជា សាច់មាន់ទា គ្រឿងសមុទ្រ ត្រូវដាក់កន្លែងផ្សេងពីគេ មិនត្រូវឲ្យប៉ះជាមួយអាហារឆ្អិនឡើយ។ ចំពោះជ្រញ់ ឬកាំបិតសម្រាប់ហាន់សាច់ក៏ត្រូវមានដោយឡែកដែរ ធ្វើបែបនេះទើបមេរោគមិនអាចឆ្លងទៅចំណីអាហារផ្សេងទៀត។